ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​បាន​ថ្លៃ​កូន​លែង​ស្គាល់​ម្តាយ ក្លាយជា​គូទំនាស់​ក្តីក្តាំ​ង​ដាច់​ក្បាល​ដាច់​កន្ទុយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្តឹង​តុលាការ​ដេញ​ម្តាយបង្កើត​អាយុ​៨៤​ឆ្នាំ ចេញពីផ្ទះ ខណៈ​ពេល​លួច​បន្លំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​របស់​គាត់​តម្លៃ​ជិត​០២​លាន​ដុល្លារ​បាន​សម្រេច​នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ដែល​គេ​ឃើញ​កូនស្រី​បង្កើត​បាន​ប្តឹង​តុលាការ​ដេញ​ម្តាយបង្កើត​របស់​ខ្លួន​ឲ្យ​ចាក​ចេញពីផ្ទះ​យ៉ាង​កំសត់ ក្រោយ​ពេល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ម្តាយ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១​លាន​ដុល្លារ​ទៅ​២​លាន​ដុល្លារ​បាន​សម្រេច ។ រឿងរ៉ាវ​ដ៏​ចំរូងចម្រាស់​រវាង​ម្តាយបង្កើត​ជា​ស្ត្រី​មេម៉ាយ និង​ចាស់ជរា​នៅ​ក្នុង​ចង្កោម​គ្រួសារ​ដែល​មាន​ប្អូនបង្កើត​ប្រ​សូត្រ​ចេញពី​ផ្ទៃ​មាតា​តែ​មួយ​ចំនួន​០៥​នាក់ ក្នុង​នោះ​ស្រី​០៣​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្តឹង​តុលាការ​ដេញ​ម្តាយបង្កើត​អាយុ​៨៤​ឆ្នាំ ចេញពីផ្ទះ ខណៈ​ពេល​លួច​បន្លំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​របស់​គាត់​តម្លៃ​ជិត​០២​លាន​ដុល្លារ​បាន​សម្រេច​នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ដែល​គេ​ឃើញ​កូនស្រី​បង្កើត​បាន​ប្តឹង​តុលាការ​ដេញ​ម្តាយបង្កើត​របស់​ខ្លួន​ឲ្យ​ចាក​ចេញពីផ្ទះ​យ៉ាង​កំសត់ ក្រោយ​ពេល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ម្តាយ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១​លាន​ដុល្លារ​ទៅ​២​លាន​ដុល្លារ​បាន​សម្រេច ។

រឿងរ៉ាវ​ដ៏​ចំរូងចម្រាស់​រវាង​ម្តាយបង្កើត​ជា​ស្ត្រី​មេម៉ាយ និង​ចាស់ជរា​នៅ​ក្នុង​ចង្កោម​គ្រួសារ​ដែល​មាន​ប្អូនបង្កើត​ប្រ​សូត្រ​ចេញពី​ផ្ទៃ​មាតា​តែ​មួយ​ចំនួន​០៥​នាក់ ក្នុង​នោះ​ស្រី​០៣​នាក់ ។ ហើយ​កូនស្រី​បង​បង្អស់​ឈ្មោះ ដេ​ង អាង និង​ឈ្មោះ ដេ​ង ឪ ជា​កូន​ទី​០៤ បាន​ប្តឹង​កូនស្រី​ពៅ​ឈ្មោះ​ដេ​ង និ និង​ប្តី​ឈ្មោះ ម៉ុ​ល សុធា ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ រហូត​ដល់​សាលាឧទ្ធរណ៍​ក្នុង​សំណុំរឿង​រដ្ឋបវេណី​លេខ​១២៩ ចុះ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ ដោយ​មាន​មេធាវី​ចំនួន​០២​រូប គឺ​លោក​ជា សុខ​ចាន់ និង​នួន បូ​រ៉ា ជា​អ្នក​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​ដែល​មានឈ្មោះ​ខាងលើ ។

តាម​លិខិតស្នើ​សុំ​របស់​លោក​មេធាវី​ខាងលើ ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ សំនើរ​សុំ​មក​លោក​ប្រធាន​សាលាដំបូង​ខេត្ត​សុំ​អនុវត្ត​ដីកា​សម្រេច​ចាត់ចែង​បណ្តោះអាសន្ន​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​០១ នៃ​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ របស់​សាលាឧទ្ធរណ៍​ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​សំណុំរឿង​ដីកា​សម្រេច​រក្សា​ការពារ​លេខ​១៤៤ ចុះ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ សាលាឧទ្ធរណ៍​បាន​សម្រេច​ចេញ​ដីកា​សម្រេច​រក្សា​ចាត់ចែង​បណ្តោះអាសន្ន​របស់​ប្រធាន​ក្រុមប្រឹក្សា​ជុំនុំជម្រះ ទី​០១ តាម​ពេលវេលា​ខាងលើ ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ លោក​ឡា ប៊ុ​ន​ហួ​ន អាជ្ញាសាលា និង​លោក​មេធាវី​ដើមចោទ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០៤ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចុះ​មក​អនុត្ត​ដីកា​ខាងលើ ដោយ​ចាប់បង្ខំ​ឲ្យ​ចុង​បណ្តឹង (​កូនបំណុល​)​ឈ្មោះ ម៉ុ​ល សុធា និង​ប្រពន្ធ​ឈ្មោះ ដេ​ង និ ដែល​ម្តាយបង្កើត​បាន​សាងសង់​តូប​ឲ្យ​លក់ដូរ​ចេញពី​ទីតាំង​ដី​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ដើមបណ្តឹង (​ម្ចាស់បំណុល​)​ក្នុង​ទំ​ហ៊ុំ​ដី​៨០​ម៉ែត្រការ៉េ មាន​បណ្តោយ​១០​ម៉ែត្រ​គុណ​៨​ម៉ែត្រ ។​ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ