ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សេវា​ទូទាត់​ប្រាក់​តាម ឌី​ជី​ថ​ល ពិតជា​អាច​កាត់ បន្ថយ​ការ​ចំណាយ​ក្រៅ ផ្លូវការ​មែន​ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ជំរុញ​អោយ​ពលរដ្ឋ​កម្ពុជា គួរ​ងាក​មក​ប្រើប្រាស់​សេវា​ទូទាត់​នានា​មក​កាន់​ក្រសួង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល (digital) ដោយ​បច្ចុប្បន្ន​នេះ ក្រសួង​បាន​សហការ​ជាមួយ​បណ្ដា​ដៃគូ​ឯកជន ក្នុង​ការ​អនុ​ញ្ញា​អោយ​ពលរដ្ឋ​បង់​សេវា​នានា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ជំរុញ​អោយ​ពលរដ្ឋ​កម្ពុជា គួរ​ងាក​មក​ប្រើប្រាស់​សេវា​ទូទាត់​នានា​មក​កាន់​ក្រសួង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល (digital) ដោយ​បច្ចុប្បន្ន​នេះ ក្រសួង​បាន​សហការ​ជាមួយ​បណ្ដា​ដៃគូ​ឯកជន ក្នុង​ការ​អនុ​ញ្ញា​អោយ​ពលរដ្ឋ​បង់​សេវា​នានា តាម​ដៃគូរ ។

លោក​ពៅ ម៉ា​លី រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​រយៈ​ការងារ​នេះ នឹង​ចូល​ធ្វើ​អោយ​ការ​ទូទាត់​សេវាកម្ម​នានា​ត្រលប់​មក​កាន់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន មានការ​រីក​ចម្រើន​កាន់តែ​ល្អ​ប្រសើរ តាម​រយៈ​ការ​គាំទ្រ​លើ​ការ​ផ្ដល់​បណ្ដាញ​សេវា​ឌី​ជី​ថ​ល យ៉ាង​ទូលំទូលាយ​បន្ថែម​ទៀត ជូន​ដល់​អតិថិជន និង​សាធារណជន ។ រដ្ឋលេខាធិការ រូប​នេះ​បន្ត​ទៀត​ថា « នេះ​ជា​ការ​អនុលោម​តាម គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ជំរុញ​សេវា​ឱ្យ​កាន់តែ​តែ​កៀក​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ និង​ចំនេញ​ពេលវេលា លុប​បំបាត់​ការ​យក​កម្រៃ ក្រៅផ្លូវការ និង​ពង្រឹង​ការ​លូតលាស់​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​គេ​ហៅ​កាត់​ថា FinTech » ។

លោក​បន្ត​ថា ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​សហការ​ជាមួយ​បណ្ដា​ដៃគូ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​នានា ដើម្បី​អោយ​ពលរដ្ឋ​អាច​បង់​សេវា​មក​កាន់​ក្រសួង ដោយ​មិន​ចាំបាច់​ជួប​មន្ត្រី​នោះ​ទេ ដែល​ជម្រើស​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវ ការ​និង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ស្នាក់​បង់ប្រាក់​របស់​ក្រសួង​នោះ​ឡើយ ។ លោក​ពៅ ម៉ា​លី មាន​ប្រសាសន៍​បញ្ជាក់​ថា « ការ​ជ្រើសរើស​យកដៃ​គូ​ជា​ច្រើន ក្នុង​ការ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ គឺជា​គោលការណ៍​របស់​ក្រសួង​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​នានា ជា​ពិសេស​ពុក​រលួយ ជាក់ស្ដែង នៅ​ពេល​ពលរដ្ឋ​បាន​ទូទាត់​ប្រាក់​តាម​ឌី​ជី​ថ​ល ពួក​គាត់​មិន​ចាំបាច់​មក​ជួប​មន្ត្រី​របស់​យើង​នោះ ដូច្នេះ តើ​ការ​ចំណាយ​ក្រៅផ្លូវការ​អាច​កើត​មាន​ទេ បើ​មន្ត្រី​របស់​យើង និង​អ្នក​បង់​សេវា​មិន​ដែល​ជួប​គ្នា​ផង​នោះ » ។

លោក​បន្ថែម​ថា តាម​រយៈ​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​ជាមួយ​បណ្ដា​ដៃគូរ​បង់ប្រាក់​តាម​ឌី​ជី
ថ​ល (Digital Payment) នេះ​ដែរ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ អាច​ស្វែងរក​ភ្នាក់ងារ​ដែល​ជា​ដៃគូរ​ជាមួយ​ក្រសួង ដើម្បី​បង់ថ្លៃ​ទូទាត់​ថ្លៃ​សេវា​រហ័ស និង​សេវា​នានា​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។
ថ្នាក់ដឹកនាំ​ក្រសួង​បញ្ជាក់​ថា « បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ហើយ បាន​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ ក្នុង​ការ​បង់ប្រាក់​មក​កាន់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដែល​ជា​ជោគជ័យ​មួយ​សម្រាប់​ជំ​ហ៊ាន​ដំបូង​យើង » ។

លោក ភុ​ក រ​ដ្ឋា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​តារា​ផេ ដែល​ជា​ដៃគូ​មួយ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានអោយ​ដឹង​ថា តាម​រយៈ​បច្ចេកវិទ្យា ឌី​ជី​ថ​ល ជា​ពិសេស QR Code នេះ​លោក​ជឿជាក់​ថា​នឹង​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​សាធ​រណៈការ និង​ដឹក​ជញ្ជូន ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​បង់ប្រាក់​ទូទាត់​ថ្លៃ​សេវា​រហ័ស ទៅ​កាន់​ក្រសួង ជូន​ប្រជាជន​ទូទៅ​មិន​ថា​ទីក្រុង ឬ​ជនបទ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ជា​ពិសេស​បច្ចេកវិទ្យា​ហិរញ្ញ​ត្ថុ បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ក្រីក្រ ក្នុង​ប្រទេស​ផង​ដែរ ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានអោយ​ដឹង​ថា ការ​ទូទាត់​តាម​បច្ចេកវិទ្យា វា​ពិតជា​បាន​ជួយ​សម្រួល​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ជាក់ស្ដែង អ្នក​ប្រើប្រាស់​មិន​ចាំបាច់​មក​កាន់​កន្លែង​បង់ប្រាក់​ផ្ទាល់ ហើយ​ពួក​គេ​អាច​សន្សំ​សំចៃ​ពេលវេលា​ច្រើន ក្នុង​ការ​ធ្វើការ រឺ​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ របស់​ពួក​គាត់ ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​កាត់​បន្ថយ វា​ក៏​អាច​ជួយ​ទប់ស្កាត់​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​មួយ​ចំនួន​ផង​ដែរ ហើយ​នៅ​ពេល​ដែល​កាត់​បន្ថយ​ការ​ចរាចរណ៍​តាម​យានយន្ត វា​នឹង​ជួយ​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​បាន​មួយ​ចំនែក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ