ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្បាប់​បើក​ដេប៉ូ ដើម្បី​បន្លំ​ដឹកឈើ​អត់​ច្បាប់​ចូល​ឬ?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ទើរ​រៀង​រាល់​យប់​ឡាន​ដឹកឈើ​មក​ពី​ពោធិសាត់ និង​ឱ​រ៉ា​ល់​បាន​ដឹកឈើ​ចូល​ដេប៉ូ​មួយ​កន្លែង ដែល​ដេប៉ូ​នោះ​ត្រូវ​បាន​ជំនាញ​ប្រាប់​ថា មានច្បាប់​ត្រឹមត្រូវ​តែ​ឈើ​ឯណោះ​វិញ​ទេ ដែល​មិន​មានច្បាប់​ព្រោះ​ជា​ឈើ​លោតឆ័ត្រ​មក​ពី​ពោធិសាត់ និង​ច្រក​អូរ​ត្រាវ និង​ជាំ​ស្រុក​ឱ​រ៉ា​ល់ ។…

ខេត្តកំពង់ស្ពឺ ៖ ស្ទើរ​រៀង​រាល់​យប់​ឡាន​ដឹកឈើ​មក​ពី​ពោធិសាត់ និង​ឱ​រ៉ា​ល់​បាន​ដឹកឈើ​ចូល​ដេប៉ូ​មួយ​កន្លែង ដែល​ដេប៉ូ​នោះ​ត្រូវ​បាន​ជំនាញ​ប្រាប់​ថា មានច្បាប់​ត្រឹមត្រូវ​តែ​ឈើ​ឯណោះ​វិញ​ទេ ដែល​មិន​មានច្បាប់​ព្រោះ​ជា​ឈើ​លោតឆ័ត្រ​មក​ពី​ពោធិសាត់ និង​ច្រក​អូរ​ត្រាវ និង​ជាំ​ស្រុក​ឱ​រ៉ា​ល់ ។

ដេប៉ូ​ឈើ​នោះ​ស្ថិត​នៅ​ភូមិ​គោក​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ម្ចាស់​ដេប៉ូ​នេះ​ត្រូវ​បាន​ស្គាល់ គឺ​ឈ្មោះ ឆើត ហៅ​ឌី ជា​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ ដែល​សមត្ថកិច្ច​ល្មម​ៗ​មិន​ហា៑ន​សូ​ម្បី​តែ​ទៅ​ក្បែរ ។ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ថា ថ្វី​ត្បិត​តែ​ដេប៉ូ​នេះ​មានច្បាប់​ក៏​ពិតមែនតែ​ឈើ​ដែល​ដឹក​ចូល គឺ​មិន​មានច្បាប់​នោះ​ទេ សុទ្ធ​សឹង​ជា​ឈើ​លោតឆ័ត្រ​មក​ពី​ពោធិសាត់ និង​ច្រក​អូរ​ត្រាវ ។

ក្នុង​ការ​ដឹកឈើ​របស់​ឈ្មួញ​ឈើ​នេះ គឺ​គេ​បាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួច​អស់​ទៅ​ហើយ​ទើប​ដំណើរការ​រហូត​មក ។ ហើយ​បើសិនជា​ឈើ​ច្បាប់​ក៏​គេ​ដឹក​លើស​ច្បាប់​ដែរ ព្រោះ​ថាបើ​មិន​ដឹក​លើស គឺ​មិន​ចំណេញ លើស​ពី​នេះ​ទៅ​ទៀត បើ​ទោះជា​ឈើ​មាន ឬ​គ្មាន​ច្បាប់​ក៏​គេ​ធ្វើ​ឡើង​នៅ​ពេល​យប់​មិន​ដែល​ទំលាក់​ឈើ​នៅ​ពេល​ថ្ងៃ​ឡើយ ជាង​នេះ​ទៅ​ទៀត​រាល់​ការ​ទំលាក់​ឈើ គឺ​មិន​ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ឡើយ ។ ភាព​ខុស​ប្រក្រតី​នេះ​ហើយ ដែល​ធ្វើ​អោយ​មជ្ឈដ្ឋាន​មហាជន​លើក​ឡើង​ថា ទាំង​ឈ្មួញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​សុទ្ធ​សឹង​ជា​មនុស្ស​តែ​មួយ​ទើប​អាច​ដំណើរការ​បាន បើសិនជា​គ្មាន​ការ​ត្រូវរ៉ូវ​គ្នា​ទេ ឈ្មួញ​ប្រាកដ​ណាស់​ថា​គឺ​មិន​អាច​ដឹកឈើ​ចូល​ដេប៉ូ​របស់​ខ្លួន​បាន​ឡើយ ។

ដោយឡែក​បើ​តាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ថា ឈើ​ដែល​ដឹក​មក​ក្នុង​១​ឡាន​៤០​ម៉ែត្រគូប គឺ​មានច្បាប់​តែ​១០​ម៉ែត្រគូប​ប៉ុណ្ណោះ ក្រៅពី​នោះ គឺ​មិន​មានច្បាប់​នោះ​ទេ ។ ក្នុង​ការ​ដឹកឈើ​នេះ​ទៀត​សោត​ឈ្មួញ​ត្រូវ​បង់​ទៅ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ពី​១០០០០០​រៀល​ទៅ​១០០០០០០​រៀល​តាម​កន្លែង​តូច​ធំ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បង្ហើប​ថា ឈ្មួញ​ឈើ​ខាងលើ​នេះ​តែងតែ​បញ្ចេញ​ចរិត​ក្រ​អើត​ក្រ​ទម​ដាក់​សមត្ថ​កិ​ច​ថ្នាក់​ក្រោម​តូចតាច ព្រោះ​គេ​សំអាង​ថា គេ​បាន​ទាក់ទង​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​អស់ហើយ ។ បើ​មាន​ក្រុម​បង្ក្រាប​ណាមួយ​ចុះ​ពីលើ​មក គឺ​តាម​រយៈ​គ្នីគ្នា​របស់​គេ​ដែល​ជា​មន្ត្រី​ជំនាញ​នៅ​មូលដ្ឋាន គឺ​ឈ្មួញ​ឈើ​រូប​នេះ​ដឹង​ហើយ​ផ្អាក​សកម្មភាព​ភ្លាម ។ បើ​ទោះជា​ឈ្មួញ​រូប​នេះ​ទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ​បាន​យ៉ាងណា​ក្តី​នៅ​មាន​ពេល​ខ្លះ​ភ្លាត់ស្នៀត​ត្រូវ​ក្រុម​បង្ក្រាប​មក​ពីលើ​ដេញ​ស្ទាក់​បង្ក្រាប​ធ្វើ​អោយ​ឈ្មួញ​រូប​នេះ​រត់​ភីង​ម្តង​ម្តា​ល​ដែរ ។

ជាក់ស្តែង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ឈ្មួញ​ឈើ​ខាងលើ​ត្រូវ​ក្រុម​បង្ក្រាប​មក​ពី​ផ្ទៃ​ប្រទេស​ដេញចាប់​ម្តង​ដែរ តែ​ឥឡូវនេះ​ទំនងជា​ត្រូវរ៉ូវ​អស់ហើយ ។ បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​ប្រចាំ​ស្តុក​ឱ​រ៉ា​ល់​ដែល​មិនសូវ​បាន​សើម​មាត់​សើ​មក​នឹង​គេ​បង្ហើប​ក្នុង​លក្ខ​ខ័​ណ​មិន​បញ្ចេញ​ឈ្មោះ​ថា ឈ្មួញ​ឈើ​ខាងលើ​នេះ​មិនមែន​ដឹក​ត្រឹម​ឈើ​លេខ​១ ដែល​មិន​មានច្បាប់​នោះ​ទេ​ជួនកាល​ដឹកឈើ​ដុល​ទាំង​ឡាន​ៗ​ចេញ​ទៅ​លក់​នៅ​វៀតណាម​ទៀត​ផង ។ កូនចៅ​តូចតាច​មិន​ហា៑ន​នោះ​ទេ កុំ​ថា​ឡើយ​បង្ក្រាប​សូ​ម្បី​ទៅ​ក្បែរ​ក៏​មិន​ហា៑ន​ផង ។ មានការ​លើក​ឡើង​ទៀត​ថា​ឈ្មួញ​ឈើ​ម្នាក់​នេះ​តែងតែ​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​និយាយ​គំរាម​មន្ត្រី​ថ្នាក់​ក្រោម​ជា​និច្ច​នៅ​ពេល​ដែល​គេ​ដឹកឈើ​ម្តង​ៗ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​ជំនាញ​ពាក់ព័ន្ធ​សូម​មេត្តា​ចាត់វិធានការ​បង្ក្រាប​ផង បើ​បណ្តែតបណ្តោយ​គ្មាន​ការ​បង្ក្រាប​ទេ ប្រាកដ​ណាស់​ដូច​ការ​លើក​ឡើង​ថា អស់លោក​ពិតជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​ជាក់​ជា​មិន​ខាន តែបើ​អស់លោក​មិន​មាន​ពាក់ព័ន្ធ​គួរ​ណាស់​ចាត់វិធានការ​បង្ក្រាប​អោយ​មហាជន​បានឃើញ​ផង ។ មានការ​លើក​ឡើង​ទៀត​ថា​កាលពី​មិន​ទាន់​សុំ​ច្បាប់​បើក​ដេប៉ូ​ឈើ​ឈ្មួញ​រូប​នេះ​ដឹកឈើ​មិន​ញញើត​ច្បាប់​ផង ? ចុះ​ទម្រាំ​មានច្បាប់​ដេប៉ូ​ទៀត រឿង​អី​ត្រូវ​ញញើត ? ការ​ដែល​សុំ​ច្បាប់​ដេប៉ូ​នេះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បន្លំ​ភ្នែក​មហាជន​តែ​ប៉ុណ្ណោះ ឯ​ឈើ​ដែល​ដឹក​ចូល​សុទ្ធសឹងតែ​មិន​មានច្បាប់​ទាំងអស់ ។

សូម​រំលឹក​ថា ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​ខាងលើ​នេះ​ហាក់​មាន​យីអ៊ុន​គេច​ផុត​ពី​ការ​ចាប់ខ្លួន​ក្នុង​របរ​បំផ្លាញ​ព្រៃឈើ​នេះ​ជា​រឿយ​ៗ​ខណៈ​ឈ្មួញ​មួយ​ចំនួន​មាន​ដីកាចាប់ខ្លួន​ហើយ​មួយ​ចំនួន​ទៀត​ក៏​ជាប់​ឃុំ​រឿង​ដឹកឈើ​ខុសច្បាប់​នេះ​ដែរ ។ ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​ណុ​ប ឌី​ហៅ ឆើត​ដែរ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ