ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​កក្រើក​! បងធំ​មាន​ឥទ្ធិពល​ម្នាក់​គ្រប់គ្រង​៥​ខេត្ត​នៅ​ប្រទេស​ឡាវ​ផង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក​ដួង វិចិត្រ មេ បញ្ជាការ​រង​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​កាលពី​វេលា​ម៉ោង​១៥​និង​៥៥​នាទី​ថ្ងៃ​ទី​០៧​មីនា ២០១៩ នៅ​ផ្លូវបំបែក​ចូល​ទៅ​វើ​នខា​ម​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក​ដួង វិចិត្រ មេ បញ្ជាការ​រង​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​កាលពី​វេលា​ម៉ោង​១៥​និង​៥៥​នាទី​ថ្ងៃ​ទី​០៧​មីនា ២០១៩ នៅ​ផ្លូវបំបែក​ចូល​ទៅ​វើ​នខា​ម​ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

ជា​ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ប៉ាន់​ប្រមាណ​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​នោះ​មាន​កម្រិត​ប៉ុន្មាន​ឡើយ ដោយ​មានការ​ចូលរួម​ត្រួតពិនិត្យ និង​ហែក​កញ្ចប់​ថ្នាំ​ញៀន​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ។ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​លោក ដួង វិចិត្រ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ដោយ​ប្រើ​វិធាន​ញុះញង់​អោយ​មានការ​ទិញ​លក់​ទើប​ឈាន​ដល់​ការ​ទប់ស្កាត់ និង​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ក្នុង​គ្រា​ដឹកនាំ​គ្រឿងញៀន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ជាប់​ព្រំប្រទល់​កម្ពុជា​- ឡាវ ។

លោក​បន្ត​ថា ក្រោម​ការ​ញុះញង់​ជនសង្ស័យ​ជនជាតិ​ឡាវ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង នាំ​យក​ថ្នាំ​ញៀន​មក​ដល់​ច្រករបៀង ដោយ​មាន​ម្នាក់​ជា​អ្នក​កាន់​ថ្នាំ​ញៀន​ឆ្លង​ដែន និង​ម្នាក់​ទៀត​រង់ចាំ​នៅ​ទឹកដី​ឡាវ ដូច្នេះ​ទើប​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប​ចាប់ខ្លួន​បាន​ម្នាក់ រួម​វត្ថុ​តាង​ជាក់ស្តែង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​បន្ត​នីតិវិធី ។

ជនសង្ស័យ ប៊ុ​ន ម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​មានស្រុក​កំណើត​នៅ​ភូមិ​បាន​ដ​ន ស្រុក ផូ​ន​ហ្លូ​ង វៀង​ច័ន្ទ ប្រទេស​ឡាវ ជា​បងធំ​មាន​ឥទ្ធិពល​ម្នាក់ គ្រប់គ្រង​៥​ខេត្ត នៅ​ប្រទេស​ឡាវ និង​ជា​ជនសង្ស័យ​នាំ​ថ្នាំ​ញៀន​ឆ្លង​ដែន​ដោយ​ផ្ទាល់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បេស​កម្ម​ផ្ទាល់ ។

ជនសង្ស័យ ប៊ុ​ន ម៉ា បាន​ឆ្លើយ​ដោយ​ផ្ទាល់មាត់​ប្រាប់​ទៅ​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន​យក​ពី​គេ​បន្ត​នៅ​ក្រុង​វៀង​ច័ន្ទ​មក​ជួញដូរ ហើយ​ការ​ឆ្លង​ដែន​នេះ ទើប​ជា​លើក​ដំបូង​ទេ ។ ជនសង្ស័យ​ដដែល​នេះ​បញ្ជាក់​ប្រាប់​ទៅ​ព្រះរាជអាជ្ញា​រង​លោក វង្ស សាវ៉ា​ត ថា ថ្នាំ​ញៀន​ដែល​ខ្លួន​កាន់​មកនេះ​មាន​ចំនួន​៣៩​កញ្ចប់​ខៀវ ហើយ​ក្នុង​មួយ​កញ្ចប់​ជា​ទូរ​ទៅ​មាន​២០០​គ្រាប់ ឬ​អាច​លើស និង​ខ្វះ​បូក​រួម និង​មេ​ចំនួន​២​គ្រាប់​ក្នុង​កញ្ចប់​នីមួយ​ៗ ។

ក្រោម​សកម្មភាព​ជាក់ស្តែង​មន្ត្រី​ជំនាញ​បាន​ហែក​កញ្ចប់​ថ្នាំ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង និង​ដក​សំណាក​ធ្វើតេស្ត​ជាក់ស្តែង​វត្ថុ​តាង​ដកហូត​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY សរុប​ចំនួន​៧.៦៨៣​គ្រាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិត​ក្រោម​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ