ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មូលនិធិ​ស៊ី​ក្លូ​មិន​បាត់បង់​ទេ​បើ​នាយក​រដ្ឋមន្ត្រី​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​មូល​និ​ធី​ស៊ី​ក្លូ​មិន​នឹង​មិន បាត់បង់​នោះ​ទេ បើ​នាយក​រដ្ឋមន្ត្រី​ដែល​កើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល និង​ទទួល​អាហារ​ជាមួយ​អ្នក​ធាក់​ស៊ី​ក្លូ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​មូល​និ​ធី​ស៊ី​ក្លូ​មិន​នឹង​មិន បាត់បង់​នោះ​ទេ បើ​នាយក​រដ្ឋមន្ត្រី​ដែល​កើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល និង​ទទួល​អាហារ​ជាមួយ​អ្នក​ធាក់​ស៊ី​ក្លូ នា​ព្រឹក​ថ្ងៃ​ទី​៨ មីនា នៅ​ម​ជ្ឈ​ម​ណ្ឌ​សន្និបាត​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ប្រ​សិន បើ​សម្តេច​នៅ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​មូលនិធិ​អ្នក​ធាក់​ស៊ី​ក្លូ​មិន​បាន​បាត់បង់​នោះ​ទេ ជាង​នេះ បើ​មនុស្ស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កាន់​អំណាច​ក៏​មិន​បាត់បង់​នោះ​ទេ ។

ប៉ុន្តែ​បើសិន​សម្តេច​មិន​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត​មូលនិធិ​ស៊ី​ក្លូ​អាច​នឹង​បាត់បង់ ។ សម្តេច​បា​បន្ត​ទៀត​ថា កម្មករ​ធាក់​ស៊ី​ក្លូ​មានជីវិត​ផុយ​ស្រួល​ជាង​កម្មករ​ផ្សេង​ៗ ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ជួបជុំ​គ្នា​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ធាក់​ស៊ី​ក្លូ​ក៏​ដូច​ជា ប្រជាជន​ផង​ដែរ ។ យ៉ាងណា​ក្តី​សម្តេច​បាន​បន្ត​លើក​ឡើង​ថា សម្តេច​នៅ​បន្ត​ដឹកនាំ​ប្រទេស​រយៈពេល​១០​ឆ្នាំ​ស្មើនឹង​ពីរ​អាណត្តិ​បន្ត​ទៀត ។

សូម​ជម្រាប​ក្នុង​ពិធី​នោះ​ដែរ​សម្តេច​បាន​ផ្តល់​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ដល់​សមាជិក​អ្នក​ធាក់​ស៊ី​ក្លូ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ