ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ប្តេជ្ញា​លុប​បំបាត់​ឲ្យ​បាន​ដាច់ខាត​ការ​រើសអើង​សមភាព​យេ​ន​ឌ័​រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សន្យា​លុប​បំបាត់​ឲ្យ​បាន​ដាច់ខាត​ការ​រើសអើង​សមភាព​យេ​ន​ឌ័​រ ឬ​នាំ​ឲ្យ​លម្អៀង​រវាង​ស្ត្រី និង​បុរស ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សន្យា​លុប​បំបាត់​ឲ្យ​បាន​ដាច់ខាត​ការ​រើសអើង​សមភាព​យេ​ន​ឌ័​រ ឬ​នាំ​ឲ្យ​លម្អៀង​រវាង​ស្ត្រី និង​បុរស ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

សម្ដេច​បាន​គូសបញ្ជាក់​ថា ជាក់ស្ដែង​ការ​ផ្ដល់​សេវា​គាំពារ​សង្គម​ដែល​មាន​របប​ពិសេស​ដោយឡែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ការ​លំហែ​មាតុភាព ការ​លើកកម្ពស់ ការ​ទទួល​បាន​នូវ​ឋានៈ តួនាទី មុខ​តំណែង និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​ទទួល​បានការ​បណ្ដុះបណ្ដាល​ជំនាញ បច្ចេកទេស សម្រាប់​ការងារ និង​មុខរបរ​ជាដើម ។ សម្ដេច​ក៏​បាន​បន្ត​ថា នៅ​កម្ពុជា​នារី​ក៏​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ និង​ធ្វើ​ជា​តំណាង​សហគមន៍ ឬ​ក្រុម​របស់​ខ្លួន​នូវ​រាល់​ការ​ជ្រើសរើស​តាម​រយៈ​ការ​ប្រកួតប្រជែង​ដោយ​បោះ​ឆ្នោត និង​ដោយ​គ្មាន​ការ​រើសអើង​ឡើយ ហើយ​គោលនយោបាយ​នេះ​ក៏​កំពុង​ទទួល​បានការ​សាទរ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ពិភពលោក ។

ពាក់ព័ន្ធ​នឹង​ការងារ​សមភាព​យេ​ន​ឌ័​រស​ម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ជា​បណ្ដើរ​ៗ​នារី​ជា​មន្ត្រី​ក្នុង​វិស័យ​ទាំង​៣​ដែល​ចំណុះ​ក្រសួងមហាផ្ទៃ គឺ​កងកម្លាំង​នគរបាល រដ្ឋបាល​ស៊ី​វិល និង​អង្គភាព​ពន្ធនាគារ តែងតែមាន​កំណើន​ក្នុង​តួនាទី​ដឹកនាំ​គ្រប់​កម្រិត​រៀង​រាល់​អា ណ​ត្តិ និង​ក៏​កំពុង​បង្កើន​បរិ​មាន​ស្ត្រី ដើម្បី​បន្តវេន​ដឹកនាំ​ទៅ​អនាគត​ដែរ ។ សម្ដេច​បាន​បញ្ជាក់​«​ជា​ថ្មី​ទៀត​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សមភាព​យេ​ន​ឌ័​រ​ដូច​ជា​ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ដាច់ខាត ការ​រើសអើង​សមភាព​យេ​ន​ឌ័​រ ឬ​នាំ​ឲ្យ​លម្អៀង​រវាង​ស្ត្រី និង​បុរស​ពិនិត្យ​លទ្ធភាព​ជ្រើសរើស និង​តែងតាំង​ស្ត្រី​ក្នុង​មុខ​តំណែង​ដឹកនាំ​អង្គភាព ។

បន្ថែម​ពី​នេះ​ក្រសួង​ក៏​បាន​ដាក់​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កំណត់​សម្រេច​ឲ្យ​បាន​ចំនួន​ស្ត្រី​៣០​ភាគរយ ពី​ក្នុង​ចំណោម​មន្ត្រី​ជ្រើសរើស​ថ្មី​ការ​រឹត​បន្តឹង​វិន័យ និង​ក្រមសីលធម៌​មន្ត្រី​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការ​ពង្រឹងសមត្ថភាព​មន្ត្រី និង​ការ​ណែនាំ​មន្ត្រី​ទាំងអស់​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ឲ្យ​បាន​ល្អ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​ក្រុមការងារ​សមភាព​យេ​ន​ឌ័​រ​ក្រសួងមហាផ្ទៃ​ដែល​មាន​សមាសភាព​មក​ពី​គ្រប់​អង្គភាព ក្រោម​ឱវាទ​ទីស្ដីការក្រសួង​ទាំង​១៣​អង្គភាព​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជានា​រី​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​សហការ​គ្នា​បំពេញភារកិច្ច​ក្នុង​សកម្មភាព​យេ​ន​ឌ័​រ​នៅ​គ្រប់​កម្រិត ។

សម្ដេច​ឡា​ហោម​បាន​សង្កេត​ឃើញ​ថា ក្រុមការងារ​បាន​ខិតខំ​លើកទឹកចិត្ត និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ព្រមទាំង​ជួយ​បង្ក​លក្ខណៈ​ឲ្យ​នារី​បង្កើន​សមត្ថភាព​មាន​ភាព​ស្វាហាប់​ក្នុង​ការ​បំពេញការងារ​ដែល​នាំ​ឲ្យ​មន្ត្រី​ជានា​រី​កាន់តែ​ច្រើន​ត្រូវ​បាន​តែងតាំង​តម្លើង​ឋានៈ និង​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​ដឹកនាំ ។ សម្ដេច​បាន​ថ្លែង​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​បន្ត​ប្រពៃណី​ធ្វើ​ការងារ​ប្រកបដោយ​ស្មារតី​សាមគ្គីភាព​ឯកភាព​គ្នា​មានការ​ទទួលខុសត្រូវ មាន​វិន័យ​សេចក្ដី​ថ្លៃថ្នូរ​ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​រួម​របស់​ក្រសួងមហាផ្ទៃ ពិសេស​ការ​ធ្វើ​កំ​ណេ​ទម្រង់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ស្ដី​លទ្ធផល​ការងារ​ប​ញ្ច្រា​ប​យេ​ន​ឌ័​រ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល និង​មន្ត្រី​ពន្ធនាគារ​មាន​ចំនួន​សរុប​១៣,២៤១​រូប ស្ត្រី​៣,៣០០​រូប​។ ដោយឡែក​ស្ថានភាព​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​មាន​ចំនួន​សរុប​៥៨,១៨៣​រូប ស្ត្រី​មាន​៤,៣២៩​រូប ស្មើនឹង ៧.៤% ក្នុង​នោះ​មន្ត្រី​នគរបាល​ជាតិ ថ្នាក់​ជាតិ ស្ដ្រី​១,៥០២​រូប លើ​១៨,៤៩៩ ស្មើនឹង​៨.១១% និង​ថ្នាក់​ក្រោម​ជាតិ ស្ដ្រី​២.៨២៧​រូប លើ​៣៩,៦៨៤​រូប​ស្មើនឹង​៧.១២% (​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មានការ​កើនឡើង​មន្ត្រី​ជា​ស្ត្រី ១០.០៧%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ