ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់! បុករះដល់ទៅ​​​៧គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យដ​ឹង​ថា រថយន្ត​ដឹក​ដីមួយគ្រឿង​បាន​បុក​​រះ​រថយន្ត​ចំនួន​​​៧គ្រឿង​ជាបន្តបន្ទាប់​ដែលកំពុងឈប់​ស្តុប ហើយ​បណ្តាល​ឱ្យរថយន្ត​ចំនួន​​៥គ្រឿង​បាន​រងការ​ខូចខាត​​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​២គ្រឿងផ្សេង​ទៀត​បាន​រងការ​ខូចខាត​ស្រាល​បាន​បើកចេញទៅ​បាត់ ។ ហេតុការណ៍ខាងលើ​នេះ​បានកើតឡើង​កាលពីវេលាម៉ោង​​​៩​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​​៨ មីនា ស្ថិត​នៅវិថីឈ្នះឈ្នះកែងផ្លូវ​ភ្នំពេញ-ហាណូយ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យដ​ឹង​ថា រថយន្ត​ដឹក​ដីមួយគ្រឿង​បាន​បុក​​រះ​រថយន្ត​ចំនួន​​​៧គ្រឿង​ជាបន្តបន្ទាប់​ដែលកំពុងឈប់​ស្តុប ហើយ​បណ្តាល​ឱ្យរថយន្ត​ចំនួន​​៥គ្រឿង​បាន​រងការ​ខូចខាត​​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​២គ្រឿងផ្សេង​ទៀត​បាន​រងការ​ខូចខាត​ស្រាល​បាន​បើកចេញទៅ​បាត់ ។

ហេតុការណ៍ខាងលើ​នេះ​បានកើតឡើង​កាលពីវេលាម៉ោង​​​៩​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​​៨ មីនា ស្ថិត​នៅវិថីឈ្នះឈ្នះកែងផ្លូវ​ភ្នំពេញ-ហាណូយ ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្ត​​បង្ក​​ខាងលើជា​ប្រភេទ​បែន​ដី ម៉ាក​​ហ៊ីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣A-៤៨២៨ បើកបរ​ដោយបុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចបាត់ស្រមោល ។ ចំណែក​រថយន្តដែលរងការ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​​​៥គ្រឿង​រួម​មាន ​១-រថយន្ត​ម៉ាកគា ពណ៌ទឹកប្រាក់ ២-រថយន្ត​ម៉ាកព្រូស ពណ៌ទឹកប្រាក់​ ៣-រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទដឹកឥដ្ឋ ៤-រថយន្តម៉ាក​ហ៊ីណូ បែនដឹកដី និង​៥-រថយន្ត​មួយគ្រឿង​មិនស្គាល់ម៉ាក ។

តាមប្រភព​ពី​សាក្សីនៅកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ​ គេឃើញ​រថយន្ត​ទាំង​​​៧គ្រឿង​ខាងលើបាន​ឈប់​ស្តុប​ជា​បន្តបន្ទាប់ ពេលនោះស្រាប់តែ​​រថយន្តបែនដឹកដីមួយគ្រឿង​ខាងលើ​​​បានធ្វើ
ដ​ំណើរ​ក្នុងទិស​ដៅ​ពីលិចមក​កើត ក្នុងល្បឿន​លឿន ហើយត្រូវបានគេ​អះអាង​ថា​​ហ្វ្រាំង​មិនស៊ី ក៏ជ្រុលទៅបុក​រថយន្ត​ម៉ាក​គា ហើយ​រុញទៅបុក​រថយន្តម៉ាកហ៊ីយ៉ាន់​ និង​រុញទៅបុក​ជា​បន្ត​បន្ទាប់រហូតដល់​ទៅ​​៧​គ្រឿង​ បណ្តាល​​​ឱ្យ​រងការ​ខូចខាត​​​ធ្ងន់ធ្ងរ​ចំនួន​៥​គ្រឿង ដោយឡែក​រថយន្ត​២គ្រឿង​ទៀត​ដោយសាររងការ​ខូចខាត​ស្រាលក៏​បាន​បើកចេញទៅ ។ ក្នុង​ករណីខាងលើនេះ​មិន​បណ្តាល​​ឱ្យ​មនុស្សណាម្នាក់រ​​ងរបួសឡើយ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់ពីគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺកំណាត់ផ្លូវ​មហាវិថីឈ្នះឈ្នះ​ត្រូវ​បាន​បិទមួយ​ចំហៀង​ ដោយសារ​រថយន្ត​រងការ​ខូចខាត​នៅ​ចំកណ្តាលផ្លូវតែម្តង ។

តាមសេចក្តីរាយការណ៍​បាន​បន្តទៀត​ថា តាម​ការ​អះអាង​របស់​ម្ចាស់​រថយន្ត​ព្រូសដែលរងគ្រោះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពីកើេតហេតុ គាត់​បាន​ចាប់​ឃាត់ខ្លួន​​អ្នក​បើកបរ​​រថយន្ត​បង្ក​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដែរ​ តែ​មិនដឹង​ថា​សមត្ថកិច្ច​ខាងណានោះទេ ហើយ​គេសង្ស័យ​ថា​​ សមត្ថកិច្ច​​បាន​ដោះលែងអ្នកបើកបរ​រថយន្ត​​ខាងលើ​ឱ្យ​រត់បាត់ ។

ទន្ទឹមនឹងនោះ​ក៏មាន​ការ​ប្រតិកម្មពីម្ចាស់​រថយន្ត​រងគ្រោះ​ផងដែរ ​ព្រោះ​គាត់​ខំប្រឹង​ចាប់ឃាត់​ខ្លួន​អ្នក​បើកបរ​បង្ក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ តែ​បែរជា​សមត្ថកិច្ច​ដោះលែង​ឱ្យ​រត់​បាត់ទៅវិញ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ