ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​គេ​ធ្វើអំពើ​អ្វី​ដាក់​ក៏​យើង​សាង​តែ​សេចក្តី​ល្អ​តប

5 ឆ្នាំ មុន

អ្នក​ធ្វើ​កម្ម​ណា នឹង​ទទួល​កម្ម​នោះ​វិញ​ជា​ប្រាកដ ប្រៀប​ដូច​បាច​អង្កាម​ច្រាសខ្យល់ រមែង​សាច​មក​លើ​ខ្លួន​អ្នក​បាច​នោះ​វិញ​ជាក់​ជា​មិន​ខាន ដូច្នេះ​បុគ្គល​គប្បី​យក​ធម៌​មេត្តា​មក​ជា​អារម្មណ៍ បើ​ទោះជា​គេ​ធ្វើអំពើ​អ្វី​ដាក់​យើង​ក៏​គួរ​សាង​តែ​សេចក្តី​ល្អ​តប​វិញ ។ កាលបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​មេត្តា​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​តឹង​ណែន​ទៅ​ដោយ​អំពើអាក្រក់​ផ្សេង​ៗ​មាន…

អ្នក​ធ្វើ​កម្ម​ណា នឹង​ទទួល​កម្ម​នោះ​វិញ​ជា​ប្រាកដ ប្រៀប​ដូច​បាច​អង្កាម​ច្រាសខ្យល់ រមែង​សាច​មក​លើ​ខ្លួន​អ្នក​បាច​នោះ​វិញ​ជាក់​ជា​មិន​ខាន ដូច្នេះ​បុគ្គល​គប្បី​យក​ធម៌​មេត្តា​មក​ជា​អារម្មណ៍ បើ​ទោះជា​គេ​ធ្វើអំពើ​អ្វី​ដាក់​យើង​ក៏​គួរ​សាង​តែ​សេចក្តី​ល្អ​តប​វិញ ។

កាលបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​មេត្តា​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​តឹង​ណែន​ទៅ​ដោយ​អំពើអាក្រក់​ផ្សេង​ៗ​មាន ចងចិត្ត​ឈ្នានីស ក្តី​ច្រណែន ចិត្ត​ចងអាឃាត ចងគំនុំ ចងពៀរ​នឹង​គ្នា​គ្មាន​ទីបំផុត​ឡើយ ។

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ភាគ​១ ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ទេសនា​ប្រដៅ​ដល់​សព្វ​សត្វ​ថា តាម​ធម្មតា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ​។ ត្រង់​ចំណុច​នេះ​បង្ហាញ​ថា បើ​យើង​នៅ​តែ​ប្រកាន់​ថា អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ អ្នក​នោះ​ឈ្នានីស​អញ ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស​ដើម្បី​បំពេញ​បំណង​អាក្រក់​របស់​ខ្លួន ។

ការ​ចងចិត្ត​អាក្រក់​បែប​នេះ​នឹង​មិន​រួច​ពៀរ​វេរា​ឡើយ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ជាប់ជំពាក់​កម្ម​នឹង​គ្នា បុគ្គល​គួរ​ធ្វើអំពើ​ល្អ​ៗ​តប​ទៅ​អ្នក​ដទៃ​វិញ ទោះ​បើជា​គេ​ធ្វើអំពើ​មិន​គួរ​ដាក់​យើង​ក៏​ដោយ ។

អំពើ​បាបកម្ម​ដែល​ធ្វើ​ទាំង​អម្បាលម៉ាន​នឹង​វិល​ត្រឡប់​មក​រក​អ្នក​វិញ ប្រៀប​ដូច​បាច​អង្កាម​ច្រាសខ្យល់​ដូច្នោះ​ដែរ ។