ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិប​ព្រួយបារម្ភ​ខ្លាច​បាត់បង់ Messi ពេល​នេះ​រៀប​ក្បួន​ចងជើង​តារា​ឆ្នើម​រូប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu បាន​ប្រាប់​ថា…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu បាន​ប្រាប់​ថា Barcelona ពិតជា​មិន​អាច​ស្រមៃ​ឃើញ​ជីវិត​ពេល​គ្មាន​កីឡាករ​សំខាន់ Lionel Messi បាន​ទេ ហើយ​ក៏​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​គេ​បន្ត​កុងត្រា​នៅ​ទី​នេះ​ទៀត ដើម្បី​ពន្យា​ពេល​ចាកចេញ​របស់​គេ ។

ជើងឯក​ស៊ុត​បាល់​ប្រចាំ​ក្លិប Messi បាន​ជួយ Barcelona យក​ពាន La Liga ៩​ដង និង Champions League បាន​៤​ដង តាំងពី​ចូល​លេង​ឱ្យ​ក្លិប​នេះ​មក ។ នៅ​ក្នុង​រដូវ​កាល​នេះ គេ​ក៏​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន ៣៣​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​៣៤​ដង ។

លោក Bartomeu បាន​ប្រាប់​សារព័ត៌មាន Marca ថា ៖«​នៅ​ពេល​នេះ ពួក​យើង​ស្រមៃ​មិន​ចេញ​ទេ​ពេល​គ្មាន Messi តែ​យើង​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​រឿង​បែប​នេះ ។ វា​នឹង​ក្លាយទៅជា Barcelona ខុស​ប្លែក​ពី​ពេល​នេះ ។ ពួក​យើង​ត្រូវ​តែ​ខំ​រក​ក្មេង​ៗ​ដែល​មាន​ថ្វី​ជើង​ផ្សេង​ៗ​ទៀត​»​។

លោក​បន្ត​ថា ៖«Leo មាន​កុងត្រា​ដល់​ឆ្នាំ​២០២១ ហើយ​ពួក​យើង​នឹង​ធ្វើ​កុងត្រា​មួយទៀត ។ គេ​មាន​បំណង​ចង់​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​» ។

ម្ចាស់​ក្លិប​រូប​នេះ​បាន​លើក​ឡើង​ថា ក្លិប​របស់​លោក​កំពុង​តែ​ប៉ង​ចង់បាន​ភាព​ជា​ម្ចាស់​ពាន​ទាំង​៣ នៅ​ក្នុង​រដូវ​កាល​នេះ និង​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ថា​នឹង​អាច​ធ្វើ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ