ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ឆ្លាត​ចេះ​មើល​កាលៈទេសៈ ខណៈ Real Madrid ដាំ​ក្បាល​ចុះ​ពិបាក​ស្រោចស្រង់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ហូ​ឡង់ លោក Ruud Gullit បាន​យល់​ឃើញ​ថា លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ហូ​ឡង់ លោក Ruud Gullit បាន​យល់​ឃើញ​ថា លោក Zinedine Zidane មាន​ភាព​វ័យឆ្លាត ដោយសារ​តែ​លោក​បាន​ចាក​ចេញពី Real Madrid ហើយ Cristiano Ronaldo ក៏​ចាកចេញ​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង ។

លោក​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន beIN SPORTS ថា ៖«Zidane គឺ​ឆ្លាត​ដោយ​បាន​ចាកចេញ​ចំ​ពេល​បាត់បង់ Ronaldo ។ នេះ​គឺជា​រឿង​ចម្បង ។ នរណា​ក៏​ដោយ​ដែល​មក​កាន់​បន្ត នឹង​ពិបាក​ខ្លាំង​ណាស់ ព្រោះតែ​គ្មាន Ronaldo និង ៥០​គ្រាប់​ដែល​គេ​ធ្លាប់តែ​អាច​ធ្វើ​បាន​»​។

គ្រូបង្វឹក​រូប​នេះ​ប្រាប់​ថា លោក​មិន​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ ពេល​ដែល Real ធ្លាក់​ចេញពី​ការ​ប្រកួត ដែល​ធ្លាប់តែ​ឈ្នះ​៣​រដូវ​កាល​កន្លង​មក ។

Real នៅ​ពេល​នេះ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត UEFA Champions League ជា​លើក​ដំបូង​នៅ​ក្នុង​៩​រដូវ​កាល​កន្លង​មក ខណៈ​ដែល​ត្រូវ​បាន​ទទួល​រង​ពាក្យ​រិះគន់​ដោយសារ​តែ​ចាញ់​ក្លិប​មាន់​ថ្មី Ajax Amsterdam ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក Real នា​ពេល​បច្ចុប្បន្ន លោក Santiago Solari ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​គេ​ដេញ​ចោល​ក្រោយ​ចប់​រដូវ​កាល​ដោយសារ​តែ​មូលហេតុ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ