ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​សមាជិក​គណបក្សប្រឆាំង​ម្នាក់​ស្នើ​សុំ​ធ្វើ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងកសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មួយ​រូប​បាន​ស្នើ​សុំ​ធ្វើ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អតីតមន្ត្រី​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ​ផ្ទាល់​ទៅ​កាន់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ការងារ​ក្នុង​ក្រសួង​បែប​នេះ ខណៈ​មន្ត្រី​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មួយ​រូប​បាន​ស្នើ​សុំ​ធ្វើ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អតីតមន្ត្រី​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ​ផ្ទាល់​ទៅ​កាន់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ការងារ​ក្នុង​ក្រសួង​បែប​នេះ ខណៈ​មន្ត្រី​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។

លោក​គង់ បូ​រ៉ា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនប្រុស​លោក​គង់ គាំ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ ដើម្បី​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួងកសិកម្ម ។ លិខិត​របស់​លោក គង់ បូ​រ៉ា​បាន​តាម​រយៈ​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សូម​លោក​រដ្ឋមន្ត្រី​ជ្រាប​«​ខ្ញុំ​បាន​បញ្ចប់​តួនាទី​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​ចំនួន​២​នីតិកាល (​នីតិកាល​ទី​៤ និង​ទី​៥) ហើយ​ទើប​រួច​ពី​មម្រាប​ធ្វើ​នយោបាយ កាលពី​ខែមករា ឆ្នាំ​២០១៩ ថ្មី​ៗ ដូចនេះ​ខ្ញុំ​បាន​សូម​គោរព​ស្នើ​សុំ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៃ​នាយករ​ដ្ឋា​ន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល ទៅ​តាម​ភាព​អនុគ្រោះ​របស់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សម្រាប់​កាលៈទេសៈ ។

សូម​ជម្រាប​ថា ការ​សុំ​ធ្វើ​ជា​មន្ត្រីរាជការ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ពេល​ថ្មី​កន្លង​មក​ឲ្យ​អតីត​អុ្ន​ក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ប្រញាប់​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ​ទ្វារ​ផ្តល់​សិទ្ធិ​នយោបាយ​អាច​នឹង​ត្រូវ​បញ្ចប់​មុន​ចូល​ឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​កឹ​ម សុខា និង​និយម​រួម​ទាំង​កូនស្រី​លោក​កឹ​ម សុខា គួ​ប្រញាប់​ដាក់​ពាក្យសុំ​សិទ្ធិ​នយោបាយ​ផង​ដែរ ។ គួរ​បញ្ជាក់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​ផ្តល់​សិទ្ធិ​នយោបាយ​ឡើង​វិញ​ក្នុង​ចំណោម​អ្នក​១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ