ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តរៀបចំ​ពិធី​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨ និង​២០១៩

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ «បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​មានឈ្មោះ​បោះ​សំឡេង​ដូច​ប្រទេស​ដទៃ​ៗទៀត​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​តែ​ចេះ​លេង​កីឡា​យ៉ាងតិច​អោយ​បាន​១​មុខ​ក្នុង​ម្នាក់​ៗ​»។​ ​នេះ​គឺជា​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្ត​ព្រៃវែង ៖ «បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​មានឈ្មោះ​បោះ​សំឡេង​ដូច​ប្រទេស​ដទៃ​ៗទៀត​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​តែ​ចេះ​លេង​កីឡា​យ៉ាងតិច​អោយ​បាន​១​មុខ​ក្នុង​ម្នាក់​ៗ​»។​

​នេះ​គឺជា​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាន​ដោយ​​លោក​ ខៀវ ភា​រិ​ទ្ធ ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តព្រៃវែង នៅ​ក្នុង​ពិធី​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨ និង​២០១៩ ដែល​ប្រារព្ធ​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៧ ​មីនា​ នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ខេត្តព្រៃវែង​។​

​ជាមួយ​គ្នា​នោះ​ដែរ ​លោក​បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​រក្សា​នូវ​សាមគ្គីភាព សេចក្តី​ថ្លៃថ្នូរ​ចំពោះ​ខ្លួន​ទៅ​វិញ​ទៅ​មក ទោះជា​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ មិន​ត្រូវ​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ពេល​ប្រ​កួ​ត និង​ក្រោយ​ប្រកួត​នោះ​ឡើយ​។​

​លោក ប៉ាវ សុធី អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង បានអោយ​ដឹង​ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​រៀបចំ​អោយ​មានការ​ប្រកួត​កីឡា សិស្ស​មធ្យមសិក្សា​នេះ​ឡើង ហើយ​សំរាប់​ការ​ប្រកួត​ឆ្នាំ​នេះ វិញ្ញាសារ​ដែល​ត្រូវ​ប្រ​គួ​ត​មាន​ចំនួន​៥​វិញ្ញាសារ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម​។

ក្នុង​នោះ​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​មាន​១៥​ក្រុម បាល់ទាត់​នារី​មាន​៩​ក្រុម បាល់ទះ​បុរស​មាន​១៣​ក្រុម បាល់ទះ​នារី​មាន​៩​ក្រុម បាល់បោះ​បុរស​មាន​៤​ក្រុម បាល់បោះ​នារី​មាន​៥​ក្រុម កីឡា​ប៉េតង់​បុរស​មាន ៧​ក្រុម ប៉េតង់​នារី​មាន​៥​ក្រុម និង​វិញ្ញាសា​អត្តពលកម្ម​បុរស​នារី​មាន​១៣​ក្រុម សរុប​ទាំងអស់​ស្មើ​និង​៧៩​ក្រុម មាន​គណៈប្រតិភូ​ដឹកនាំ​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ចូលរួម​ប្រកួត​សរុប​ទាំងអស់​ចំនួន​៩៥៩​នាក់​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ