ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ម៉ូតូ​ឡើង​ខ្ទេច​មើល​មិន​យល់​ឡើយ ចុះ​មនុស្ស​វិញ​នោះ​!

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​ពោធិសាត់ 3A-0986 នៅ​លើ​ផ្លូវជាតិ​លេខ​៦១…

ខេត្តកំពង់ចាម ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់
ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​ពោធិសាត់ 3A-0986 នៅ​លើ​ផ្លូវជាតិ​លេខ​៦១ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ មីនា ២០១៩ ត្រង​ចំនុច​រណ្តៅ​ផ្លុ​ង ខាងកើត​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បា​ធា​យ ។ អ្នក​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ។

តាម​នគរបាល​ចរាចរណ៍​ស្រុក​បា​ធា​យ​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ស៊ូ​សា​គិ​និ​ច បើកបរ​ដោយ​ឈ្មោះ
សៀម វេ​ង ភេទ​ប្រុស ដោយ​បាន​ជិះ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវជាតិ ស្រប​ពេល​មក
ដល់​ត្រង់​ចំនុច​ខាងលើ​បាន​ជែង​នឹង​អ្វីមួយ ហើយ​ក៏​ទៅ​ប៉ះទង្គិច និង​រថយន្ត​ធំ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បាន​ស្លាប់​ភា្ល​ម​ៗ និង​ម៉ូតូ​វិញ​បាន​រង​ការ​ខូចខាត​ខ្ទេច​មើល​មិន​យល់ ។

នគរបាល​ចរាចរណ៍​បាន​ប្រាប់​បន្ត​ថា ម៉ូតូ​ម្ចាស់​បើកបរ​តែ​ម្នាក់ គឺ​អ្នក​ស្លាប់​ខាងលើ​បាន​ផ្លោង​ចេញពី​ម៉ូតូ​និង​កន្ត្រក់​ដាក់​មាន់​រថយន្ត​វិញ​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់ និង​បាន​រង​របួសធ្ងន់​អ្នក​ជិះ​លើ​រថយន្ត​នោះ​ចំនួន​០៦​នាក់ ។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​បាន​ដឹក​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ចំនែក​វត្ថុ​តាង​វិញ​ត្រូវ​បាន​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​ដែល​ក្រឡាប់ និង​សំណល់​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កន្ត្រក់​មិន​មាន​ឃើញ​មាន់​នោះ​ទេ ក្រោយ​កើតហេតុ​ដោយ​ម្ចាស់​បាន​ស្លាប់​ហើយ
គេ​បាន​យក​កន្ត្រក់​នោះ​មក​ដាក់​លើ​ទ្រូង​ម្ចាស់​សព ហើយ​ត្រូវ​បាន​សាច់ញាតិ​មក​ទ​ទួ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ