ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ក្នុង​អណ្តូង​ជម្រៅ​៨​ម៉ែត្រ ទម្រាំ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដល់​…​មនុស្សក៏បាត់​ជីវិត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កសិករ​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​របាន​ស្លាប់​ ដោយសារ​ត្រូវ​ដីបាក់​សង្កត់ ខណៈ​រូប​គាត់​កំពុង​ជីក​អណ្តូង​យក​ទឹក​ធ្វើស្រែ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមីនា នៅ​វាលស្រែ​ខាងលិច​ភូមិ​ខ្សោ​ក​កណ្តាល​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ…

ខេត្តព្រៃវែង ៖ កសិករ​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​របាន​ស្លាប់​ ដោយសារ​ត្រូវ​ដីបាក់​សង្កត់ ខណៈ​រូប​គាត់​កំពុង​ជីក​អណ្តូង​យក​ទឹក​ធ្វើស្រែ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមីនា នៅ​វាលស្រែ​ខាងលិច​ភូមិ​ខ្សោ​ក​កណ្តាល​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ។ ជន​រង​គ្រោះ​ឈ្មោះ ព្រុំ ស៊ា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ដោយសារ​ខ្វះ​ទឹក​ធ្វើស្រែ ប្រជា​កសិករ​នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ សម្រាប់​អ្នកមាន​លទ្ធភាព​គឺ​នាំ​គ្នា​បុក​អណ្តូង​បូមទឹក​ដាក់​ស្រែ ។ ចំណែក​​ជន​រង​គ្រោះ ដោយសារ​ជីវភាព​ក្រីក្រ​គ្មាន​លុយ​បុក​អណ្តូងនឹង​គេ ក៏​បាន​ជីក​អណ្តូង​ដោយ​ខ្លួនឯង​ទំហំ​៤​ម៉ែត្រ ជម្រៅ​៨​ម៉ែត្រ​ដើម្បី​បាន​ទឹក​បូម​ដាក់​ស្រែប្រាំង​។

លោក​អធិការ​បន្ត​ថា ជន​រង​គ្រោះ​ជីក​អណ្តូងបាន​១​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​អា​កាសធាតុ​ក្តៅ​ខ្លាំង អណ្តូង​១​មិន​អាច​ផ្តល់ទឹក​គ្រប់គ្រាន់​ទើប​ជីក​អណ្តូង​១​ទៀត​នៅ​ក្បែរ​គ្នា​នោះ​មាន​ទំហំ​៤​ម៉ែត្រ និង​ជម្រៅ​៨​ម៉ែត្រ​ដូច​គ្នា​។ លោក អ៊ុ​ង ផា​ន បញ្ជាក់​ថា អណ្តូង​ទាំង​២​បាន​ជីក​រួច​ហើយ ប៉ុន្តែ​ដោយ​ចង់​ឲ្យ​ងាយ​ស្រូល​ក្នុង​ការ​បូមទឹក ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ចោះ​ទម្លុះអណ្តូង​ទាំង​២​បង្កប់​ទុយោ​ទឹក​ភ្ជាប់​ចូល​គ្នា ។

ក្នុង​ពេល​ដែល​កំពុង​ចោះ​ទម្លុះ​នោះ ទំនងជា​អណ្តូង​ទើប​ជីក​ថ្មី​ដី​មិន​ទាន់​រឹង ទើប​បណ្តាល​ឲ្យ​បាក់​ដី​សង្កត់​ជន​រង​គ្រោះ​ជាប់​នៅ​ក្នុង​អណ្តូង​នោះ​តែ​ម្តង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ លោក​អធិការ​បាន​ហៅ​អេ​ស្កា​វ៉ាទ័​រ ទៅ​កាយ​ដី​ចេញ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​កប់​ក្នុង​អណ្តូង​ជម្រៅ​ដល់​ទៅ​៨​ម៉ែត្រ ទម្រាំ​ជីក​កាយ​ដល់​គឺ​ជន​រង​គ្រោះស្លាប់​បាត់​ទៅ​ហើយ ទើបបាន​ត្រឹម​យក​សព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ