ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ហ្គា​ន័​រ​នាំ​គូស្នេហ៍​អាហារ​ពេល​ល្ងាច

5 ឆ្នាំ មុន

បច្ចុប្បន្ន​ក្ដី​ស្រឡាញ់​របស់​នាង​ជេ​ន្នី​ហ្វើ ហ្គា​ន័​រ (Jennifer Garner) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ជាមួយ​លោក​ច​ន មី​ល័​រ (John Miller) គូស្នេហ៍​ថ្មី​ជា​សំណព្វចិត្ត​របស់​នាង​កំពុង​មាន​ភាព​រលូន ជា​ចុង​ក្រោយ​អ្នក​ទាំង​២​បាន​ដើរ​កម្សាន្ត​រួម​គ្នា​យ៉ាង​ស្និទ្ធស្នាល…

បច្ចុប្បន្ន​ក្ដី​ស្រឡាញ់​របស់​នាង​ជេ​ន្នី​ហ្វើ ហ្គា​ន័​រ (Jennifer Garner) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ជាមួយ​លោក​ច​ន មី​ល័​រ (John Miller) គូស្នេហ៍​ថ្មី​ជា​សំណព្វចិត្ត​របស់​នាង​កំពុង​មាន​ភាព​រលូន ជា​ចុង​ក្រោយ​អ្នក​ទាំង​២​បាន​ដើរ​កម្សាន្ត​រួម​គ្នា​យ៉ាង​ស្និទ្ធស្នាល ។

នាង​ហ្គា​ន័​របា​ន​សម្រេច​លែងលះ​ជាមួយ​លោក​បេន អា​ផ្លិ​ច (Ben Affleck) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ក្រោយ​ពេល​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​មិន​លូតលាស់ ។ ស្រប​ពេល​ពួក​គេ​ធ្លាប់​រស់នៅ​រួម​គ្នា រួម​ទាំង​មានកូន​ជាមួយ​គ្នា មាន​មនុស្ស​ជា​ច្រើន​យល់​ថា​នាង​ត្រូវ​ចំណាយពេល​មួយ​រយៈ​ដើម្បី​ព្យាបាល​ផ្លូវចិត្ត ។ ធាតុ​ពិត​ក្នុង​របាយការណ៍​បញ្ជាក់​ថា នាង​ប្រហែលជា​កំពុង​សេពគប់​ជាមួយ​លោក​មី​ល័​រ និង​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួក​គេ​ត្រៀម​រៀប​ការ​គ្នា ។

ក្នុង​ពេល​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​បណ្ដើរគ្នា​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​បាយ​«​ជ័រ​ជី​អូ បាល​ឌី​» (Giorgio Baldi) របស់​អុ​ី​តា​លី​ក្នុង​តំបន់​Santa Monica និង​មាន​សាក្សី​មួយ​រូប​បញ្ជាក់​ថា​ពួក​គេ​បាន​នៅ​រួម​គ្នា​នៅ​ក្នុង​ហាង​ប្រហែល​៣​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ