ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចឮ​ថា​ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​ឈាន​ដល់​ដំណាក់កាល​…

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៧ មីនា កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៧ មីនា កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​កំពុង​តែ​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន និង​គិត​ថា​ប្រទេស​ទាំង​ពីរ​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ ឬ​មិន​អាច​សម្រេច​បាន​អ្វី​ទាំងអស់​ផង​ដែរ ។

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ជាប់​ក្នុង​ការ​ចរចា​យ៉ាង​តានតឹង​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ។ លោក​ប្រធានាធិបតី​ត្រាំ​ក៏​បាន​ពន្យា​ពេល​បង្កើន​ពន្ធ​ពី​១០%​ទៅ​២៥%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ផង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន ។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ដូច​ខាងលើ​បន្ទាប់​ពី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​មក​ថា ឱនភាព​ពាណិជ្ជកម្ម​ផលិតផល​អា​មេ​រិ​កបាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​នៅ​ឆ្នាំ ២០១៨ ។

លោក Ted McKinney ដែល​ជា​ជំនួយការ​អគ្គលេខាធិការ​កិច្ចការ​ពាណិជ្ជកម្ម និង​កសិកម្ម​បរទេស​បាន​និយាយ​ថា ការ​ចរចា​ត្រូវ​បាន​កើតឡើង​ភាគច្រើន​តាម​វី​ឌី​អូ ហើយ​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​។

សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​ធ្វើ​កំណែទម្រង់​ជា​ច្រើន​លើ​ច្បាប់ និង​ការ​អនុវត្ត​ដើម្បី​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​ក បញ្ចប់​ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​អា​មេ​រិ​ក​ទៅ​កាន់​សហគ្រាស​ចិន កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ឧស្សាហកម្ម និង​បើក​ទូលាយ​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​ចង់​ឲ្យ​ប្រទេស​ចិន​ទិញ​ផលិតផល​អា​មេ​រិ​ក​បន្ថែម​ដែល​រួម​មាន​កសិផល និង​ផលិតផល​ថាមពល ព្រមទាំង​ផលិតផល​កែ​ច្នៃ​ជាដើម​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាមួយនឹង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ស្មើ​ប្រមាណ​ច្រើន​ជាង ៤១៧​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ក្នុង​ឆ្នាំ ២០១៨​។

ប្រភព​មួយ​ចំនួន​ទៀត​បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters ថា​ភាគី​ទាំង​ពីរ​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​មុន​នឹង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​លើ​វិធី​ដើម្បី​ធានា​ថា​ប្រទេស​ចិន​ធ្វើ​តាម​ការ​សន្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ