ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួង​ចិត្ត​អ្នក​ប្រើ Mark Zuckerberg សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ហ្វេ​ស​ប៊ុ​ក​ដូច​ចាក់សោ​៨០​ជាន់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក Mark Zuckerberg បាន​និយាយ​ថា ហ្វេ​ស​ប៊ុ​ក​នឹង​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​សេវាកម្ម​ផ្ញើ​សារ​ដែល​ការពារ​សិទ្ធិ​ឯកជន​ថ្មី ។ សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សន្យា​ថា…

សហរដ្ឋអាមេរិក ៖ លោក Mark Zuckerberg បាន​និយាយ​ថា ហ្វេ​ស​ប៊ុ​ក​នឹង​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​សេវាកម្ម​ផ្ញើ​សារ​ដែល​ការពារ​សិទ្ធិ​ឯកជន​ថ្មី ។ សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សន្យា​ថា នឹង​កែទម្រង់​សេវាកម្ម​ដែល​ធ្លាប់តែ​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ ។

លោក​បាន​និយាយ​ថា ទៅ​មុខ​ទៀត​សេវា​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​វិធី​កាន់តែ​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​មាន​ភាព​ឯកជន ។ យ៉ាងណា​ក្តី អ្នក​រិះគន់​នៅ​មិន​ទាន់​ជឿជាក់​ថា​លោក Zuckerberg ពិតជា​ប្តេជ្ញា​ថា​កែ​តម្រង់​ពិតប្រាកដ​ទេ ។

Jen King ដែល​ជា​ប្រធាន​ផ្នែក​ភាព​ឯកជន​របស់​អតិថិជន​នៅ​មជ្ឈមណ្ឌល​អ៊ី​ន​ធើ​ណែ​ត​និង​សង្គម​ក្រោម Standford Law School បាន​និយាយ​ថា «​វា​មិន​អាច​ដោះស្រាយ​បញ្ហា​ដាក់​គោលដៅ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​ប្រមូល​ព​ត៌​មាន​ពី​បុគ្គល​ទេ​» ។

លោក Zuckerberg បាន​ចែករំលែក​ទស្សនៈវិស័យ​នេះ​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ខិតខំ​ឆ្លងកាត់​ការ​រិះគន់​អស់​ប្រមាណ ២​ឆ្នាំ​មកនេះ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់ ។ ក្នុង​នោះ​រួម​មានការ​ចែករំលែក​ព​ត៌​មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ប្រមាណ​៨៧​លាន​នាក់ ជាមួយនឹង​ក្រុមហ៊ុន​ប្រមូល​ទិន្នន័យ​ដែល​ធ្វើការ​លើ​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ផង​ដែរ ។

តាំងពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៦ មក ហ្វេ​ស​ប៊ុ​ក​ក៏​ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ថា​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​រុ​ស្ស៊ី​ប្រើ​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ផ្ញើ​សារ​ជំរុញ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ទៅ​កាន់​អ្នកបោះឆ្នោត​អា​មេ​រិ​ក និង​ចែករំលែក​ព​ត៌​មាន​នយោបាយ​មិន​ពិត​ទៀត​ផង ។

ដើម្បី​ឆ្លើយ​តប​នឹង​កំហុសឆ្គង លោក Zuckerberg មាន​គម្រោង​កែទម្រង់​កម្មវិធី Messenger, WhatsApp និង Instagram ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​នរណា​ម្នាក់​ក្រៅពី​អ្នក​ផ្ញើ និង​អ្នក​ទទួល​សារ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ខ្លឹមសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ