ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់​រត់​ឆ្លង​ដែន​ចូល​កូរ៉េ​ខាង​ជើង​រង​ការ​បា.ញ់​ប្រហារ​ច្រើន​រយ​គ្រាប់​

10 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ទី​១៧​ កញ្ញា​ ថា​ កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បា.ញ់​ជា​ច្រើន​រយ​គ្រាប់​ដើម្បី​សម្លា.ប់​បុរស​ម្នាក់​ដែល​ប៉ុន​ប៉ង​ឆ្លង​កាត់​ដោយ​លួច​លាក់​ចូល​ទៅ​កូ​រ៉េ​ខាង​ជើង​ដែល​នោះ​ជា​ឧប្ប​ត្តិ​ហេតុ​ដ៏​កម្រ​មួយ​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​២០​ឆ្នាំ​មក​ហើយ​ ។

ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​ទី​១៧​ កញ្ញា​ ថា​ កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​ជា​ច្រើន​រយ​គ្រាប់​ដើម្បី​សម្លាប់​បុរស​ម្នាក់​ដែល​ប៉ុន​ប៉ង​ឆ្លង​កាត់​ដោយ​លួច​លាក់​ចូល​ទៅ​កូ​រ៉េ​ខាង​ជើង​ដែល​នោះ​ជា​ឧប្ប​ត្តិ​ហេតុ​ដ៏​កម្រ​មួយ​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​២០​ឆ្នាំ​មក​ហើយ​ ។

បុរស​ឈ្មោះ​ ណាម​ យ៉ុង​ហូ​ ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ អាយុ​៤៧​ឆ្នាំ​ ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​ ពេល​រូប​គេ​ប៉ុន​ប៉ង​ឆ្លង​កាត់​ស្ទឹង​អីុម​ជីន​ ដែល​នៅ​តាម​កន្លែង​ខ្លះ​ជា​ព្រំ​ដែន​ភាគ​ខាង​លិច​រវាង​កូរ៉េ​ទាំង​២​ ។

យោង​តាម​ឧត្តម​សេនីយ​៍​ CHO JONG SUL ថា​ កង​ទាហាន​បាន​បាញ់​ព្រមាន​ជា​ច្រើន​គ្រាប់​ មុន​ពេល​បាញ់​លើ​បុរស​នេះ​ ។ លោក​បញ្ជាក់​ថា​ ទាហាន​យា៉ង​តិច​៣០​នាក់​នាំ​គ្នា​បាញ់​ជា​ច្រើន​រយ​គ្រាប់​លើ​បុរស​នោះ​ ។ អ្នក​រត់​ភៀស​ខ្លួន​ពី​កូរ៉េ​ខាង​ត្បូង​ទៅ​កូរ៉េ​ខាង​ជើង​កម្រ​មាន​បំផុត​ ខណៈ​ជន​ជាតិ​កូរ៉េ​ខាង​ជើង​២៣.៥០០​នាក់​បាន​មក​ដល់​កូរ៉េ​ខាង​ត្បូង​ ក្រោយ​រត់​ភៀស​ខ្លួន​ចេញ​ពី​របប​កុំមុយនីស្ត​ ៕