ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ភ្លើង​ធំបំផុត​នៅ​លើ​ពិភព​លោក​ស្ថិត​នៅ​បាតសមុទ្រ

10 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យា​​​សាស្ត្រ​​​ឱ្យ​ដឹង​ថា ​ភ្នំភ្លើង​​​ដ៏ធំ​បំផុត​នៅ​​​លើ​​ពិភព​​លោក ​ដែល​គ្មាន​​​​ថាម​ពល​ប្រទះ​ឃើញ​​នៅ​បាត​​​​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក ។​​ ឯកសារ​​​ Nature Geoscience ​បង្ហាញ​​​ថា ​ផ្ទៃ​ក្រឡា​របស់​​ភ្នំភ្លើង​​​​ Tamu Massif ​មានទំហំ​ប្រហែល​​​​​៣១០.០០០​គីឡូ​ម៉ែត្រ​ក្រឡា ​ឬ​ធំ​ប្រហាក់​ប្រហែល​នឹង​ភ្នំភ្លើង​អូឡាំ​ប៉ាស ​ម៉ុង ​នៅ​ភព​​ព្រះអង្គារ​​​ ជា​​ភ្នំភ្លើង​មានទំហំ​​​​​ធំបំផុត​​​​​ក្នុង​​ប្រព័ន្ធ​​​​​សុរិយចក្ក​វាឡ ។​​

​​ភ្នំភ្លើង ​Tamu Massif ​មាន​​​រាង​ក្រឡូម ​​ចំណុច​​​ដែល​ខ្ពស់​​បំផុត​​ ស្ថិត​នៅ​​ក្នុង​កម្រិត​​​​ជម្រៅ​​​​ប្រហែល​​​​២​គីឡូ​ម៉ែត្រ​ ឯផ្ទៃ​​​​ក្រឡា​ទាំង​មូល​ស្ថិត​​​​ក្នុង​កម្រិត​​​​​ជម្រៅ​​​ប្រហែល​​៦,៤​គីឡូ​ម៉ែត្រ ​ក្នុង​មហា​សមុទ្រ​​ឆ្ងាយ​ពី​ប្រទេស​ជ​ប៉ុន​នៅ​ភាគ​ខាង​កើត​​ប្រហែល​​​​១.៦០០​​គីឡូ​ម៉ែត្រ​ និង​​​ធំជាង​​​​​ភ្នំភ្លើង​​ Mauna Loa ធ្លាប់​​​​ជា​ភ្នំ​ភ្លើង​​​ដែ​ល​ធំ​បំផុត​​​​នៅ​លើ​ពិភព​លោក​​ ស្ថិត​នៅ​ក្នុង​​​​រដ្ឋ​​​ហាវ៉ៃ ​សហ​រដ្ឋ​អាមេរិក មានក្រឡា​ផ្ទៃ​ប្រហែល​​​៥.២០០​​​​គីឡូ​ម៉ែត្រ​ក្រឡា ​និង​នៅ​តែ​​​ជា​ភ្នំភ្លើង​​​​នៅ​មាន​ថាម​​ពល ។​​

ភ្នំភ្លើង​​​​​នៅ​​បាត​​​សមុទ្រ​នោះ​​​​ កើត​​ឡើង​កាល​ពី​​​ជាង​១៤៥​​​លាន​ឆ្នាំ​មុន ​និង​ទំហំ​​​បាន​រីក​​​​​រាល​ដាល​​​កាន់​តែ​​​ធំ​ដោយ​​សារ​តែ​​​​​​​កាក​សំណ​ល់​​​​​​នៃ​ការ​​​​ក្អែរ  ខណៈ​​​​ពេល​អ្នក​​​វិទ្យា​សាស្ត្រ​​​​នៅ​មិន​អាច​​​​ឆ្លើយ​​​បាន​ថា តើ​កំពូល​​ភ្នំភ្លើង​​​​​នឹង​​ផុស​ឡើង​នៅ​​លើ​​ផ្ទៃ​ទឹក ឬ​​អាច​​​​ផ្ទុះ​​​​ឡើង​​​​ឬ​​អត់ ទេ ៕