ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជំរុញ​ឲ្យ​តំណាង​ស្ថានទូត​ពង្រីក​ទំនាក់ទំនង និង​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​តំណាង​ស្ថានទូត​ទាំងអស់​ត្រូវ​ខិតខំ​ពង្រីក​ទំនាក់​ទំនង និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​កាន់​ឆាក​អន្តរជាតិ ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​តំណាង​ស្ថានទូត​ទាំងអស់​ត្រូវ​ខិតខំ​ពង្រីក​ទំនាក់​ទំនង និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​កាន់​ឆាក​អន្តរជាតិ ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា សន្និបាត​នេះ​មាន​រយៈពេល ២​ថ្ងៃ​កន្លង​មក​ហើយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ក៏​ដូច​ជា ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា ។ កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ដ​ចំនួន ១៧២​ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន​៦០ ។ ប្រភព​បាន​បន្ត​ថា សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​នេះ គឺជា​កាលានុវត្តភាព​សម្រាប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់​ៗ​លើ​បញ្ហា​ជា​សារ​វ័​ន្ត​ពាក់ព័ន្ធ​នឹង «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​» «​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​» និង​«​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​» ដែល​នឹង​លើកកម្ពស់​បន្ថែម​ទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ និង​ការ​យល់​ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ពេល​នេះ ដែល​ជា​ក្រសួង​មួយ​ដែល​សម្ដេច​ធ្លាប់​បម្រើ​ការងារ​ជា​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​សម្តេច​តែងតែបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​ក្រសួងការបរទេស​ជា​បន្តបន្ទាប់ ។ សម្តេច​តេ​ជោ​តែង​បាន​យក​ឱកាស​នេះ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍ និង​អនុសា សន៍សំ​ខាន់​ជូន​ដល់​មន្ត្រី​ការទូត​របស់​កម្ពុជា ។ សម្តេច​បញ្ជាក់​ថា «​កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ