ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣៧​ប្រទេស មាន​ជាង​១៣០រឿង នឹង​ចាក់​​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​-កម្ពុជា​លើក​ទី​៩​នឹង​ប្រារព្ធ​ធ្វើ​ឡើង ​ចាប់ពី​ថ្ងៃ​ទី​០៩ ​ដល់​ថ្ងៃ​ទី​១៤ ​មីនា ដោយនៅ​ក្នុង​នោះ ខ្សែភាពយន្ត​រហូត​ដល់​ទៅ​ជាង១៣០ ចំណងជើងមក​ពី៣៧ប្រទេសនៅ​ទូ​ទាំង​ពិភពលោក រួម​មាន​ទាំង​ភាពយន្ត​ខ្នាត​ខ្លី…

រាជធានីភ្នំពេញ ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​-កម្ពុជា​លើក​ទី​៩​នឹង​ប្រារព្ធ​ធ្វើ​ឡើង ​ចាប់ពី​ថ្ងៃ​ទី​០៩ ​ដល់​ថ្ងៃ​ទី​១៤ ​មីនា ដោយនៅ​ក្នុង​នោះ ខ្សែភាពយន្ត​រហូត​ដល់​ទៅ​ជាង១៣០ ចំណងជើងមក​ពី៣៧ប្រទេសនៅ
​ទូ​ទាំង​ពិភពលោក រួម​មាន​ទាំង​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ឯកសារ ព្រមទាំង​គំនូរជីវចល នឹង​ត្រូវ​​លើក​​យក​មក​ចាក់​បញ្ចាំង​​ជូន​ទស្សនា​​ដោយ​​សេរី ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី ១៤ ខែមីនា​ ចាក់​បញ្ចាំង​​នៅ​តាម​រោង​ភាពយន្ត​ធំ​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

ចំពោះ​សំបុត្រ​ចូល​ទស្សនា​នឹង​ចាប់ផ្ដើម​ចែក​ជូន​នៅ​មុន​ការ​បញ្ចាំងរឿង​នីមួយ​ៗ ​រយៈពេល១ម៉ោង នៅ​តាម​បញ្ជរ​សំបុត្រ​របស់​មហោស្រព ដែល​ស្ថិត​នៅ​ខាង​មុខ​ទីតាំង​បញ្ចាំង​ផ្ទាល់​ ។ សំបុត្រ​ចូល​ទស្សនា​ដោយ​សេរី ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មក​យឺត ឬ​មិន​ចង់​តម្រង់​ជួរត្រូវ​ទិញ​សំបុត្រ ក្នុង​តម្លៃ៥០០០ រៀល សម្រាប់​ការ​បញ្ចាំង​​មួយ​លើក​ ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​-កម្ពុជា​ឆ្នាំ​នេះ នឹង​ធ្វើការ​បញ្ចាំង​ខ្សែភាពយន្ត​ នៅ​ទីតាំង​ចំនួន៩ ក្នុង​រាជធានី​ភ្នំពេញ ​មាន​ដូច​ជារោង​ភាពយន្ត​លេ​ជេន Exchange Square, រោង​ភាពយន្ត​លេ​ជេន អេ​ឌែ​ន, រោង​ភាពយន្ត​លេ​ជេន ស៊ី​ធី​ម៉​ល, រោង​ភាពយន្ត​ម៉េ​ជ័រ​ស៊ី​ណេ​ផ្លិ​ច, សុរិយា, រោង​ភាពយន្ត​ម៉េ​ជ័រ​ស៊ី​ណេ​ផ្លិ​ច, អ៊ី​អន ១, រោង​ភាពយន្ត​ប្រែ​ម​ស៊ី​ណេ​ផ្លិ​ច អេ​ធ្រៀ​ម, មជ្ឈមណ្ឌល​បុប្ផា​ណា (Bophana Center), សាល​មហោ​ស្រព​ចតុមុខ, សណ្ឋាគារ​រ៉ូ​ស​វូ​ដ (Rosewood Phnom Penh) ។ ចំណែក​ទីតាំង​ចំនួន៣កន្លែង​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ផ្សេង​ៗ ​ក្រៅពី​ការ​បញ្ចាំងភាពយន្ត​ រួម​មានក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ The Rush Pub និង Green Palace Hotel Phnom Penh​ ។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​ដំបូង​មក មហោស្រព​ភាពយន្ត​អន្តរជាតិ​-កម្ពុជាបាន​ដើរតួ​ជា​កាតាលីករ និង​ជាទី​ប្រសព្វ​នៃ​សកម្មភាព​ភាពយន្ត​ទាំងអស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​។

លោក​ជំទាវ​​​បញ្ជាក់​ទៀត​ថា មហោស្រព​នេះ​ មិនមែន​បង្ហាញ​ត្រឹមតែ​ភាពយន្ត​មានគុណ​ភាព ដែល​ផលិត​ដោយ​សមិទ្ធករ​ខ្មែរ និង​ផលិតករ​អន្តរជាតិ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ខ្សែភាពយន្ត​មក​ពី​គ្រប់​ទិស​ទី​ នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ផង​ដែរ​ ។