លោក​គង់ គាំ ៖ នយោបាយ​លោក​សម រ​ង្ស៊ី មិន​អាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ចុះ​ខ្សោយ​បាន​ឡើយ


រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ថា ការ​ធ្វើ​នយោបាយ​របស់​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​កសិករ កម្មករ និង​ប្រជាពលរដ្ឋ និង​មិន​អាច​ឲ្យ​អំណាច​សម្តេច​ហ៊ុន សែន​ចុះ​ខ្សោយ​បាន​ឡើយ ។

លោក​គង់ គាំ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​គង់​គាំ​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​យល់​ថា គំនិត សម រ​ង្ស៊ី រាក់​កំផែល ភូត​ថ្លុក ភូត​ត្រពាំង​បោកប្រាស​លើគោក ។ សហរដ្ឋអាមេរិក (​សម្ព័ន្ធមិត្ត​បរទេស​) គ្មាន​ជោគជ័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គ្មាន​ជោគជ័យ​នៅ​ស៊ី​រី​ដោយ​ប្រតិបត្តិការ​ទាំង​កម្លាំងបាយ ទាំង​កម្លាំង​(​ទណ្ឌកម្ម )​ទេ ។ លោក​បន្ត​ថា លោក សម រ​ង្ស៊ី ឲ្យ​សហរដ្ឋអាមេរិក​ដក GSP សហគមន៍​អឺរ៉ុប​ព្យួរ ឬ​ដក EBA មាន​លក្ខណៈ​នយោបាយ​ជ្រុល (​ខឹង​គោ​វាយ​រទេះ​) មិន​បាន​រាំងស្ទះ​អំណាច​ហ៊ុន សែន​ទេ តែ​ផ្តល់​ការ​ប៉ះពាល់​ផ្ទាល់​ចំពោះ​កសិករ កម្មករ និង​ប្រជាពលរដ្ឋ​រុញ​កម្ពុជា​ក្នុង​ល្បែង​ប្រទាញប្រទង់​សេដ្ឋកិច្ច​នយោបាយ រវាង​លោក​ខាងលិច និង​ចិន​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ លោក គង់​គាំ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ក៏​បាន​អះអាង​ថា អំណាច​ហ៊ុន សែន និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​ភាព​ឯកោ​ពី​ប​ច្ចឹ​ម​ប្រទេស​យ៉ាង​យូរ​កាលពីមុន ពេល​នេះ​ពិតជា​មាន​សមត្ថភាព​លទ្ធភាព​ជំនះ​ការ​លំបាក​ចំពោះ​មុខ ហើយ​សម្រេច​ជោគជ័យ​ដូច​បណ្តា​ប្រទេស​ដែល​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ដទៃ​ទៀត​ដែរ ។

លោក​គង់ គាំ​ក៏​បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី ដែល​ជា​ប្រធាន​ស្តីទី​នោះ​រស់​តែ​ពាក្យ​តែ​ត្រគាក​ងាប់ស្តូក​មួយ​ម៉ាត់ មុន​គាត់​ថា សុខចិត្ត​បូជាជីវិត​មួយ​ម៉ាត់ ក្រោយ​គាត់​ថា មេដឹកនាំ ដែល «​បូជាជីវិត​» ឬ «​សុខចិត្ត​ជាប់គុក​» គឺ​ឥតប្រយោជន៍ ។ លោក​គង់ គាំ ក៏​បាន​ស្រង់​សំដី​លោក​សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា «​សម រ​ង្ស៊ី ខ្ញុំ​គឺ​ក្របី​ស៊ី​ស្រូវ​បង​មិនសូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​អោយ​ស្រី​មើល ក្រពើ​នៅរ​ស់បង​មិនសូវ​ហ៊ាន​ចាប់ ក្រពើ​ងាប់​ស្រាប់​បង​ចាប់​អោយ​ស្រី​មើល​» ។

អតីតមន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា ក្រុម​លោក​សម រ​ង្ស៊ី គឺ​កុហក​បោកប្រាស់​ក្នាញ់​ណាស់​អ្នក​សួរ​ដដែល​ៗ​ថា មេទ័ព​ស្តីទី​ចូល​កម្ពុជា​មែន ឬ​អត់ ចូល​ពេល​ណា​ឲ្យ​ប្រាកដ (​ខ្ញុំ​ស្ល ឈាម​ណាស់ ។ ត្រង់​ចំណុច​ចង់​ឃើញ​មេ​បក្ស​ខ្លួន​ចូល​ស្រុក​នោះ​គង់ គាំ ថា លោក​សម រ​ង្ស៊ី​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ បែរជា​ដាក់​សំណួរ​យ៉ាង​ដួ​ច្នេះ​ថា សូម​សួរ​បងប្អូន​វិញ តើ​អន្តរជាតិ និង​បងប្អូន ធ្វើ​ឲ្យ​អំណាច​ហ៊ុន សែន ទ្រោម​ខោ​ឲ្យ​ហ៊ុន សែន ទ្រោម​ខ្លាំង​អង្កាល់​ដែរ ។

សួរ​ដូច​មិន​ចេះ​ក្បួនសឹក មិន​ដែល​មេទ័ព​ណា​ចូល​ទៅ​ចាប់​មេទ័ព​សត្រូវ​ផ្ទាល់​ដោយ​ខ្លួនឯង​ទេ ។ មេរៀន​មុន​ខុស​ទេ (​ដេក​ផ្ទះ ហ៊ុន សែន ឈ្នះ​ស្អាត​) ។ មេរៀន​ថ្មី​ទាល់តែ​បងប្អូន​មាន​ពល​ទាហាន​ផង​ងើបឡើង​ទាំងអស់​គ្នា​ទើប​ទៅ​ចាប់​ហ៊ុន សែន បាន ។ បើ​គ្មាន​បងប្អូន​គ្មាន​ពល​ទាហាន​ងើប​ទៅ​ចាប់​ហ៊ុន សែន គឺ​ហ៊ុន សែន ចាប់​ខ្ញុំ​ស្អាត​ជា​មិន​ខាន​ឡើយ ។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​លោក​គង់ គាំ ត្រូវ​បាន​គាំទ្រ​ពីរ​អ្នក​កឹ​ម សុខា​និយម ដោយ​ពួក​គេ​នាំ​គ្នា​លើក​ឡើង​ថា សម រ​ង្ស៊ី បាន​មាត់​មិន​ធ្វើ​តាម​ការ​សន្យា​នោះ​ទេ ។

ជាង​នេះ​កំពុង​តែ​យក​ប្រជាប្រិយភាព​ពី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ក្នុង​បម្រាប​តុលាការ ហើយ​រក្សា​ភាព​ស្ងាត់ស្ងៀម​មិន​តបត​ដោយ​ជំហរ​ចង់​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ​មិន​យក​ខ្មែរ​ណា ជាស​ត្រូវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ