ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្កា​ហ្កា មារជ្រែក​ស្នេហ៍​ឬ?

5 ឆ្នាំ មុន

នាង​ឡេ​ឌី ហ្កា​ហ្កា (Lady Gaga) បាន​បដិសេធ​ស្នេហា​ជាមួយ​លោក​ប្រេ​៊​ដ​លី គូ​ព័រ (Bradley Cooper) ។ ពួក​គេ​លេចឮ​ដំណឹង​ស្រលាញ់​គ្នា​តាំងពី​បង្ហាញ​ភាព​ល្អូកល្អិន​នៅ​ពេល​ច្រៀង​រួម​គ្នា​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​អូ​ស្ការ…

នាង​ឡេ​ឌី ហ្កា​ហ្កា (Lady Gaga) បាន​បដិសេធ​ស្នេហា​ជាមួយ​លោក​ប្រេ​៊​ដ​លី គូ​ព័រ (Bradley Cooper) ។ ពួក​គេ​លេចឮ​ដំណឹង​ស្រលាញ់​គ្នា​តាំងពី​បង្ហាញ​ភាព​ល្អូកល្អិន​នៅ​ពេល​ច្រៀង​រួម​គ្នា​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​អូ​ស្ការ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កាលពីមុន​ពួក​គេ​ទាំង​២​បាន​សម្តែង​ភាពយន្ត​រួម​គ្នា​ក្នុង​រឿង «A Star is Born» បាន​ទទួល​រង្វាន់​អូ​ស្ការ​ជា​ច្រើន​សាខា ខណៈ​ពេល​នាង​ក៏​មានឈ្មោះ​ជាតា​រា​ឆ្នើម​ផ្នែក​នារី​ផង​ដែរ ។ ភាព​រសើប​របស់​អ្នក​ទាំង​២​បាន​កើតឡើង នៅ​ក្នុង​ពេល​ពួក​គេ​ឡើង​ច្រៀង​បទ «Shallow» ក្នុង​ពិធី​ទទួល​ពាន​អូ​ស្ការ ។

ករណី​នេះ​ធ្វើ​ឲ្យ​នាង​អុ​ី​រី​ណា សេក គូស្នេហ៍​របស់​លោក​គូ​ព័រ​សម្តែង​ការ​មិន​ពេញចិត្ត ។ ទោះជា​យ៉ាងណា​ក្តី​នាង​ហ្កា​ហ្កា បាន​ផ្ដល់​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​Jimmy Kimmel Live ដោយ​បំភ្លឺ​ថា «​គ្មាន​អ្វី​នឹង​គ្នា​រវាង​លោក​គូ​ព័រ និង​ខ្ញុំ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ