ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​លទ្ធផល​ចុងបញ្ចប់​​…​ដោយសារ​ភ្លើង​ប្រចណ្ឌ​​ដ៏​រោល​រាល​​មួយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​ជន​ដៃដល់​ជា​ឃាតករ​ចាក់​សម្លាប់​បុរស​ម្នាក់ ​ដែលត្រូវជន​រង​គ្រោះ​យល់​ច្រ​លំ​ថា​«​លួច​​មាន​ស្នេហ៍ជាមួយ​ប្រពន្ធ​ខ្លួន» ហើយគេទ្រាំមិន​​បាន ក៏យក​​ដែក​ស្នរ​ចាក់​លើជនរងគ្រោះរហូត​​ស្លាប់​​នោះ ត្រូវ​​​លោកអុ​ី សុវណ្ណ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​…

ខេត្តកណ្តាល ​៖ ​ជន​ដៃដល់​ជា​ឃាតករ​ចាក់​សម្លាប់​បុរស​ម្នាក់ ​ដែលត្រូវជន​រង​គ្រោះ​យល់​ច្រ​លំ​ថា​«​លួច​​
មាន​ស្នេហ៍ជាមួយ​ប្រពន្ធ​ខ្លួន» ហើយគេទ្រាំមិន​​បាន ក៏យក​​ដែក​ស្នរ​ចាក់​លើជនរងគ្រោះរហូត​​ស្លាប់​​នោះ ត្រូវ​​​លោកអុ​ី សុវណ្ណ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​០៦ មីនា ដោយជាប់ចោទ​​បទ​​ហិង្សា​ដោយ​ចេតនា ​(​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណ​ភាព​ជន​រង​គ្រោះ​) ​បាន​​ប្រព្រឹត្ត​ ស្ថិតនៅ​​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃ​ទី​០៤ មីនា ​​កន្លងមក ។

គួរបញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ សំ សុង ​អាយុ​២៤​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាចឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។ ដោយឡែក អ្នកស្លាប់​​ឈ្មោះ ស៊ុំ វឿ​ន ហៅប៉ាវចិន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋដូចគ្នា មាន​ទីលំនៅភូមិ​ព្រែក​តា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​​កណ្តាល ៕

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​​ថា​ នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យនិង​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹង​ស្រា​ដូច​គ្នា ក៏ត្រូវជន​រង​គ្រោះ​កើតរោគ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជនសង្ស័យ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្តី រហូត​វាយតប​គ្នា ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ដំបង​ប្ញស្សី​វាយលើជនសង្ស័យនេះ​ចំ​ក្បាល​៣​ដំបង ចំណែក​ជនសង្ស័យ​បាន​ទាញ​យក​ស្ន​មុខ​ប្រាំ​មក​ចាក់​ត្រូវ​ជន​រង​គ្រោះវិញ ។

ភ្លាម​នោះ​ជន​រង​គ្រោះ​ បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ ពុំ​ដឹង​ទៅ​ណា​នោះទេ​ ។ លុះដល់​វេលា​ម៉ោង០៦ ​និង​៣០​នាទី ថ្ងៃ​ទី​០៥ មីនា ក៏ត្រូវ​​ពលរដ្ឋ​ប្រទះឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្ទាល់​ដី​នៅ​ជាប់​ផ្ទះ​ឈ្មោះវ៉ៃ ស្រី​
ល​ក្ខ័ ក៏​​រាយការណ៍មកកម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​មា​ក់។ បន្ទាប់​មក ​កម្លាំងបាន​សហការគ្នា​​ចុះ​ដល់​កន្លែង​កើតហេតុ​ ស្រាវជ្រាវរហូត​ឃាត់​​ជនសង្ស័យ​នេះ ។

អត្ថបទសរសេរ ដោយ