ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សង្គម​សិល្បៈ​មាន​ភេទ​ទី​៣​ទាំង​លាក់​មុខ និង​ចំហ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​សង្គម​សិល្បៈ​តារា​ប្រុស​មួយ​ចំនួន​ស្រឡាញ់​ភេទ​ដូច​គ្នា ខ្លះ​បើកចំហ ខ្លះ​លាក់បាំង ។ មាន​ដើមចម និង​ហេតុផល​ជា​ច្រើន​បាន​កើត​លើ​ចំណុច​មិន​ប្រក្រតី​នេះ ។ ក្នុង​សង្គម​សិល្បៈ​តួ​ប្រុស​មួយ​ចំនួន​ហាក់​មិន​ពេញ​លក្ខណៈ​ចង់បាន​របស់​ផលិតករ ជំនាញ​ៗ​ប៉ុន្មាន​ឡើយ…

រាជធានី​ភ្នំពេញ​៖ ក្នុង​សង្គម​សិល្បៈ​តារា​ប្រុស​មួយ​ចំនួន​ស្រឡាញ់​ភេទ​ដូច​គ្នា ខ្លះ​បើកចំហ ខ្លះ​លាក់បាំង ។ មាន​ដើមចម និង​ហេតុផល​ជា​ច្រើន​បាន​កើត​លើ​ចំណុច​មិន​ប្រក្រតី​នេះ ។ ក្នុង​សង្គម​សិល្បៈ​តួ​ប្រុស​មួយ​ចំនួន​ហាក់​មិន​ពេញ​លក្ខណៈ​ចង់បាន​របស់​ផលិតករ ជំនាញ​ៗ​ប៉ុន្មាន​ឡើយ ។ ខុស​ពី​អំឡុង​ជាង​១០​ឆ្នាំ​មុន​តួ​ប្រុស​ថត​ភាពយន្ត​រាង​កាយសម្បទា​ពេញ​លក្ខណៈ​បើ​ទោះជា​ខុស​ប្រក្រតី​ក៏​ទស្សនិកជន​មើល​មិនដឹង​សោះឡើយ ។ ជា​ពិសេស​តួ​ប្រុស​ជំនាន់​មុន​តស៊ូ​សម្តែង​មិន​ខ្លាច​ក្តៅ គឺ​ទ្រាំ ហើយ​ចំ​ទិស​ដៅ​អ្នកដឹកនាំ​រឿង​ចង់បាន ។ ផ្ទុយ​ពី​តារា​ប្រុស​ជំនាន់​នេះ​ខ្លះ​សាច់​ស​ជាង​ស្រី ថត​កាន់​ដាវ​ជិះសេះ​ហាលវាល​ក្រោម​កម្តៅថ្ងៃ​គឺ​មិន​ថត​ទេ ឬ​ថត​វិញ​មិនសូវ​សម ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​ប្រភព​ឲ្យ​ដឹង​ថា តារា​ប្រុស​មួយ​ចំនួន​ជា​ភេទ​ទី​៣ តែ​មិន​ចេញ​មុខ​ហៅ​ថា​ប្រភេទ​លាក់​ចរិត ពិត​ខុស​ពី​ភេទ​ទី​៣​មួយ​ចំនួន​ទៀត​បើកចំហ ។ ភាគច្រើន​អ្នក​លាក់​ខ្លាច​គេ​ដឹង​នោះ​តុបតែង​កាយ​ដូច​ជា​ប្រុស​ពិត​មាឌ​ឌាំ​ង​មាំ ។ គេ​សង្កេត​ដឹង​ទាល់តែ​ត្រូវ​ជាតិ​សុរា​ទើប​ចេញ​មក​អស់​ធាតុ​ពិត ។
កន្លង​មក​គេ​ធ្លាប់​ដឹង​មាន​តារាចម្រៀង​ប្រុស​និង​តារា​សម្តែង​ប្រុស​មួយ​ចំនួន​បែកធ្លាយ​ដំណឹង​ស្រឡាញ់​ភេទ​ដូច​គ្នា​រហូត​ភរិយា​ដឹង​ក៏​លែងលះ​ឡើង​ផ្អើល​សង្គម​សិល្បៈ ។ នៅ​មាន​ទៀត​តារា​ប្រុស​ខ្លះ ភាគច្រើន​តួ ថ្មី​ៗ​ព្រោះតែ​ចង់​មានមុខ​ថត​រឿង និង​សម្តែង​តាម​កម្មវិធី សុខចិត្ត​ធ្វើ​ជា​ប្រុស​កំណាន់​ឲ្យ​អ្នកដឹកនាំ​រឿង​ដែល​មាន​ចរិត​ជា​ស្រី ។ ក្នុង​សង្គម​សិល្បៈ​គេ​ដឹង​រឿង​នេះ​ច្រើន ពិសេស តារា​ៗ​តែ​នេះ​ជា​រឿង​ឯកជន ដូច្នេះ​គេ​មិនសូវ​ខ្វល់ ។

មួយទៀត​គឺ​តួ​ប្រុស និង​តួ​ប្រុស​ស្រឡាញ់​គ្នា​ចំ​តែ​ម្តង ដោយសារ​តែ​បាន​ថត​នៅ​ក្បែរ​កាយ​គ្នា​យូរ ទៅ​ៗ​ឃើញ​ស្អាត​ទំនង​ក៏​ចាប់ចិត្ត​ទាក់ទង​គ្នា​រហូត​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​ព្រោះតែ​ទំហំ​ចិត្ត​ស្រឡាញ់​មិន​អាច​បែក​គ្នា​បាន ។ ចំពោះ​តារា​ស្រី​មួយ​ចំនួន​មិនសូវ​ជា​ហ៊ាន​ដក់ចិត្ត​ជាមួយ​តារា​ប្រុស​ច្រើន​ពេក​ទេ ខ្លាច​ប៉ះ​ប្រុស​មិន​ពិត​រហូត​លាន់មាត់​ថា​«​យូរ​ទៅ​ៗ​លែង​ទុកចិត្ត​ប្រុស​សិល្បៈ​តែងខ្លួន​យ៉ាង​ស្អាត​ផូរផង់​ខ្លាច​តែ​ប្រភេទ​ស្រលាញ់​ភេទ​ដូច​គ្នា »​។

ដោយឡែក លោក​ម៉ា​ដូ​ណា​ដែល​ប្រកាស​ស្រលាញ់​ភេទ​ដូច​គ្នា​បើកចំហ​ជាមួយ​គូស្នេហ៍​វ័យក្មេង​បាន​ឲ្យ​ដឹង​ថា​លោក​មិន​លាក់លៀម​រឿង​ស្នេហ៍​ភេទ​ដូច​គ្នា​នោះ​ទេ​ព្រោះ​ជា​ធម្មជាតិ​គ្មាន​អ្នក​ណា​ចង់​ធ្វើ​បែប​នេះ​ទេ ។ «​ខ្ញុំ និង​គូស្នេហ៍​បាន​សម្រេច​បំណង​ដូច​គ្នា យើង​នឹង​ធ្វើ​បន្ត​ទៀត គឺ​ការ​ខិតខំ​រក​សុ​ី​ធ្វើ​អ្វី​ដែល ល្អ​ៗ​សង្គម​ទទួលស្គាល់​។ ក្រៅពី​នេះ​យើង​ឃើញ​ថា​មាន​ប្រុស​ស្នេហ៍​ពេញ​មុខ​បើកចំហ​ធ្វើ​ឲ្យ​សង្គម​ស្គាល់​ដែរ​ដូច​ជា​តារា​សម្តែង​ចៅ​ខ្មែរ និង​គូស្នេហ៍ ប៉ុប​ពី​និង​គូស្នេហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ