ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ស្នេហ៍​លាក់បាំង​របស់​ឡោម ល​ក្ខិ​ណាយ៉ាងណាហើយ!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ដោយ​ឡោម ល​ក្ខិ​ណា បង្ហាញ​ថា ​នាង​ទើបតែ​សម្រាលកូន ដោយ​មិន​ធ្លាប់​ដឹង​ថា​នាង​មាន​ស្វាមី​ទេ ។ ការ​បង្ហាញ​រូបភាព​សម្រាលកូន​នេះ​កាលពី​ថ្ងៃ​ទី​៥ មីនា…

រាជធានី​ភ្នំពេញ ​៖ ​រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ដោយ​ឡោម ល​ក្ខិ​ណា បង្ហាញ​ថា ​នាង​ទើបតែ​សម្រាលកូន ដោយ​មិន​ធ្លាប់​ដឹង​ថា​នាង​មាន​ស្វាមី​ទេ ។ ការ​បង្ហាញ​រូបភាព​សម្រាលកូន​នេះ​កាលពី​ថ្ងៃ​ទី​៥ មីនា ២០១៩ ។

មិត្តភក្តិ​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​បាន​ចូលរួម​អបអរសាទរ​នៅ​ពេល​ឃើញ​ឡោម ល​ក្ខិ​ណា រកបាន​ម្ចាស់​ចិត្ត​ពិត​ត្រូវ​និស្ស័យ​ក្លាយជា​ប្តី​ប្រ​ព​ន្ឋ​គ្នា​សាង​បាន​សុភមង្គល​ថ្វីបើ​មិន​ទាន់​បាន​រៀប​ការ​ក្តី ។ មានការ​លើក​ឡើង​ថា​ពួក​គេ​ក៏​មាន​បំណង​ចង់​រៀប​ការ​តាម​ប្រពៃណី​ដែរ តែ​នៅ​មិន​ទាន់​សម្រេច​ផែនការ​រក​លុយ​ទុកដាក់​បាន​ច្រើន​សមបំណង ។ ដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ពន្យារពេល​តទៅ​ទៀត ។ ម្យ៉ាង​សម័យនេះ​គេ​គិត​រឿង​រក​ទ្រព្យ ហើយ​ការ​មានកូន​ក៏​មិន​មាន​អ្វី​ចម្លែក​ពេក គឺ​វា​លែង​ដូច​សម័យ​បុរាណ​ទៀត​ហើយ ។
ស្វាមី​ឡោម ល​ក្ខិ​ណា ធ្លាប់​ជា​តួ​សម្តែង​ម្នាក់​ដែរ គឺ​ធ្លាប់​ថត​រាំច្រៀង​ឲ្យ​ផលិតកម្ម​រៃ​មាស​តោ​មាស និង​ផលិតកម្ម​បុ​ប្ជា​ឈ្មោះ​ប៉ា ពិសិដ្ឋ ។ ពួក​គេ​បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយដោយ​លាក់​មិន​ឲ្យ​គេ​ចាប់អារម្មណ៍​ពិសេស​ខាង​សារព័ត៌មាន ។ ប៉ុន្តែ​ពេល​នេះ​បាន​លាតត្រដាង​លែង​មាន​អាថ៌​កំបាំង​ចំពោះ​ទស្សនិកជន​ទៀត​ហើយ នៅ​ពេល​ពួក​គេ​មានកូន​ដំបូង​ជាមួយ​គ្នា​នោះ ។

ឡោម ល​ក្ខិ​ណា បាន​ចាប់​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​តាំងពី​វ័យ​កុមារ ដោយ​នាង​ថត​រឿង​ដំបូង​គឺ​រឿង​«​កតញ្ញូ​»​ដោយ​ចាប់​ដៃគូ​ជាមួយ​លី ច័ន្ទ​សីហា ។ ក្រោយមក​សម្តែង​រឿង​«​មរណៈ​មាតា​»​រហូត​ល្បីឈ្មោះ​ដោយ​នាង​ច្រើន​ជា​តួ​កាច​ឆ្នាស ។ នៅ​ពេល​ពេញ​រូបរាង​នាង​ថត​សម្តែង​រឿង​ច្រើន​មក​ហើយ​ទាំង​ដុំ និង​ភាគ ហើយ​នាង​ក៏​ជា​អតីត​សមាជិក​ក្រុម​រៃ​មាស​តោ​មាស​កាលពី​ឆ្នាំ​២០០៣ ដោយ​នាង​សាង​បាន​ល​ទ្ឋ​ផល​ច្រើន​លើ​ពិភព​សិល្បៈ ។ នាង​ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ