ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍គាត់…យកកាបូបបាំងថ្ងៃ ចោរ​ឆក់​បាត់អស់ជាង៧ពាន់ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នករក​សុ​ី​គួ​ក​ជេរ​ដីធ្លី​ម្នាក់​ បាន​បាត់បង់​ទ្រព្យសម្បត្តិ​ជិត​៧​ពាន់​ដុល្លារ ដោយសារ​​ខណៈ​​គាត់​ដើរ​តាម​ផ្លូវ​ជាមួយ​បុរស​ជា​ប្ដី​កាន់​កាបូបដៃ​មួយ​ដែល​មាន​លុយគ្រឿងអលង្ការ​មាស និង​ទូរស័ព្ទ​​​លើក​មក​​បាំង​ថ្ងៃមុខគាត់ ​ក៏​មាន​​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​​​ជិះ​ម៉ូតូ​គេច​​បាត់ស្រមោលតែម្តង ។ ហេតុការណ៍​នេះ​ ​កើតឡើង​បង្ក​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នករក​សុ​ី​គួ​ក​ជេរ​ដីធ្លី​ម្នាក់​ បាន​បាត់បង់​ទ្រព្យសម្បត្តិ​ជិត​៧​ពាន់​ដុល្លារ ដោយសារ​​ខណៈ​​គាត់​ដើរ​តាម​ផ្លូវ​ជាមួយ​បុរស​ជា​ប្ដី​កាន់​កាបូបដៃ​មួយ​ដែល​មាន​លុយគ្រឿងអលង្ការ​មាស និង​ទូរស័ព្ទ​​​លើក​មក​​បាំង​ថ្ងៃមុខគាត់ ​ក៏​មាន​​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​​​ជិះ​ម៉ូតូ​គេច​​បាត់ស្រមោលតែម្តង ។ ហេតុការណ៍​នេះ​ ​កើតឡើង​បង្ក​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀលថ្ងៃ​ទី​០៦ មីនា ឆ្នាំ​២០១៩ នៅ​ជ​តិ​ផ្លូវ​រថភ្លើង ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប​២ ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ដោយ​គ្រាន់តែ​ដឹង​ថា គាត់​គឺជា​អ្នករក​សុ​ី​គួ​ក​ជេរ​ដី ប៉ុណ្ណោះ ហើយ​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ​។ នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​បាត់​នោះ​មាន លុយ​ចំនួន​១,៦៥០​ដុល្លារ​, ខ្សែដៃ​មាស ,​ខ្សែ​ក​មាស​សរុប ទម្ងន់​៣​តម្លឹង​៣​ជី​,​ព្រន​ទាំង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។​ចំណែក​ក្រុម​ចោរ​មាន​គ្នា​២​នាក់​ស្លៀកពាក់​សុ​ី​វិល​ជិះ​ម៉ូតូ ម៉ាក​ហុងដា​PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ​១​គ្រឿង​។

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរ​ជាមួយ​បុរស​ជា​ប្តី​ចេញពីផ្ទះ ដើម្បី​រក​ម៉ូតូ​កង់​បី​ជិះ ដោយ​ក្នុង​ខណៈនោះ​នាង​ដើរ​ក្រោយ​ប្តី​ហើយ​នាង​បាន​យក​កបូ​ប​នោះ​លើក​បាំង​ថ្ងៃ ។​លុះ​ពេល​ដើរទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប​២ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ ម៉ាក​ហុងដា​PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ​១​គ្រឿង​ទៅ​ដល់​ឆក់​យក​កាបូប​ពី​ដៃ បាន​សម្រេច​រួច ជិះ​រត់គេច​ខ្លួន​កាត់​តាម​ផ្លូវ​មុខ​ប៉ុស្តិ៍​នគរបាល​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាត់​ស្រមោល ។​ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រូប​នោះ​បាន​ត្រឹមតែ​ទឹកភ្នែក​ស្ដាយ​ទ្រព្យសម្បត្តិ និង​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ​ប៉ុណ្ណោះ​៕​​

អត្ថបទសរសេរ ដោយ