ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​រមណីយដ្ឋាន​​ធម្មជាតិ​ព្រែក​ត្នោត គយគន់​លំហ​សមុទ្រ និង​ដង​ព្រៃ ស្តាប់​សម្លេង​បក្សី ព្រម​ទាំង​ទឹក​ធ្លាក់​ពី​លើ​ភ្នំ

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា​ (SCW) ដែល​មាន​ការិយា​ល័យ​របស់​ខ្លួន​នៅ​ខេត្ត​កំពត​ បាន​បង្ហាញ​រមណីយ​ដ្ឋាន​ និង​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ​មួយ ​នៅ​ព្រែក​ត្នោត​ដែល​ជា​កន្លែង​ទើប​តែ​បង្កើត​ថ្មី​ ​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ។ លោក​ឆឹង សុវីរីយ៉ា ប្រធាន​ការិយា​ល័យ​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​ខេត្ត​កំពត​​​បង្ហាញ​រមណីយ​ ដ្ឋាន​នេះក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ និង​ឆ្លុះ​បញ្ចាំង​លើ​លទ្ធ​ផល​ការ​​ងារ​អនុ​វត្ត​គំរោង​នៅ​មន្ទីរ​បរិ​ស្ថាន ​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ

ខេត្ត​កំពត ៖ អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា​ (SCW) ដែល​មាន​ការិយា​ល័យ​របស់​ខ្លួន​នៅ​ខេត្ត​កំពត​ បាន​បង្ហាញ​រមណីយ​ដ្ឋាន​ និង​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ​មួយ ​នៅ​ព្រែក​ត្នោត​ដែល​ជា​កន្លែង​ទើប​តែ​បង្កើត​ថ្មី​ ​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ។ លោក​ឆឹង សុវីរីយ៉ា ប្រធាន​ការិយា​ល័យ​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​ខេត្ត​កំពត​​​បង្ហាញ​រមណីយ​ដ្ឋាន​នេះក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ និង​ឆ្លុះ​បញ្ចាំង​លើ​លទ្ធ​ផល​ការ​​ងារ​អនុ​វត្ត​គំរោង​នៅ​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ដោយ​មាន​លោក​ជួង ស៊ីវ​វុទ្ធ អភិ​បាល​រង​ខេត្ត​ ជា​​អធិ​បតី និង​មាន​ការ​ចូល​រួម​ពី​លោក​ប្រធាន​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូក​គោ មន្ត្រី​មក​ពី​មន្ទីរ​ទេស​ចរណ៍​ខេត្ត និង​អង្គ​ការ​ចំនួន​១៤​​ជា​ដៃ​គូ​ ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​ព្រែ​កត្នោត​ ។

លោក​ឆឹង សុវីរីយ៉ា ​មាន​ប្រសាសន៍​ថា អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​ហៅ​កាត់ SCW បាន​បើក​ការិយា​ល័យ​របស់​ខ្លួន​នៅ​ខេត្ត​កំពត​តាំង​ពី​ឆ្នាំ​២០០៧មក ។ ​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​បាន​ប្រើ​យុទ្ធ​សាស្ត្រ​​២សំខាន់ៗ​ ទី១-​ការ​អប់រំ​នៅ​ក្នុង​សហ​គមន៍​ផ្នែក​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ និង​ទី២-​លើក​ស្ទួយ​កំរិត​ជីវ​ភាព​របស់​សហ​គមន៍​ដោយ​បាន​បង្កើត​ឡើង​រមណីយ​ដ្ឋាន​ថ្មី​មួយ​នៅ​ឃុំ​ព្រែក​ត្នោត ។ លោក​ប្រធាន​អង្គ​ការ​​បាន​និយាយ​ថា ពី​មុន​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ព្រែក​ត្នោត​មួយ​ភាគ​ធំ​មាន​របរ​ដើរ​​ដាក់​អន្ទាក់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ជើង​ភ្នំ​បូក​គោ តែ​ក្រោយ​មក​​អង្គ​ការ​​​បង្កើត​ជា​សហ​គមន៍​ណែនាំ​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ទៅ​​បាញ់សត្វ​ក្នុង​ព្រៃ​ ឬ​ដើរ​ដាក់​អន្ទាក់​សត្វ​​ទៀតទេ ។ លោក​ឆឹង សុវីរីយ៉ា បាន​បង្ហាញ​ពី​ជ្រោះ​មួយ​នៅ​ជើង​ភ្នំ​បូក​គោ ស្រដៀង​នឹង​ទឹក​ឈូ​ជា​កន្លែង​រមណីយ​ដ្ឋាន​​ថ្មី ហើយ​បច្ចុ​ប្បន្ន​អ្នក​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​តែង​តែ​ទៅ​កំសាន្ត​មិន​ដែល​ដាច់ ។ ជួន​ពេល​ខ្លះ​ប្រជា​សហ​គមន៍​បាន​ជូន​ភ្ញៀវ​ជិះ​ទូក​ទៅ​មើល​ហ្វូង​ត្រី​ផ្សោត​កំសាន្ត​ផង​ដែរ ។

លោក​សេ ដាង អភិ​បាល​រង​ស្រុក​ទឹក​ឈូ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​រាល់​សកម្ម​ភាព​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​ដែល​បាន​បង្កើត​ជា​សហ​គមន៍​របស់​ខ្លួន​នៅ​ឃុំ​ព្រែក​ត្នោត​ ក្នុង​ទិស​ដៅ​​ការ​ពារ​តំបន់​ធម្ម​ជាតិ​ ពិសេស​បាន​រក​ឃើញ​រមណីយ​ដ្ឋាន​ថ្មី​​ស្រដៀង​នឹង​ទឹក​ឈូ ។ លោក​ជួង ស៊ីវ​វុទ្ធ អភិ​បាល​រង​ខេត្ត​​មាន​ប្រសាសន៍​​ថា ផ្អែក​លើ​របាយ​ការណ៍​របស់​ប្រធាន​​អង្គ​ការ​សង្គ្រោះ​សត្វ​ព្រៃ​ពិត​ជា​គួរ​ឱ្យ​រីក​រាយ ព្រោះ​នៅ​ក្នុង​សហ​គមន៍​​មាន​ជំនឿ​ដោយ​សារ​តែ​នៅ​ក្នុង​សហ​គមន៍​​​​អាច​រក​ចំណូល​បាន​ក្នុង​ការ​នាំ​ភ្ញៀវ​ទៅ​កំសាន្ត​តាម​ជ្រោះ​ផ្សេងៗ ឬ​ក៏​ទៅ​មើល​​ហ្វូង​ត្រី​ផ្សោត​សមុទ្រ ដែល​នេះ​ជា​ការ​ផ្តល់​តំលៃ​មិន​អាច​គណនា​បាន​មួយ​ផ្នែក​នៃ​ការ​អភិ​វឌ្ឍតំបន់​ទេស​ចរណ៍​​ ក៏​ដូច​ជា​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ផង​ដែរ ៕