ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mercedes-Benz បង្ហាញមុខ​រថយន្ត​ប្រណាំង​ប្រើ​អគ្គិសនី​ប្រចាំ​ត្រកូល

5 ឆ្នាំ មុន

ក្រុមហ៊ុន Mercedes-Benz បាន​បើក​ស្បៃ​មុខ​របស់​រថយន្ត​ប្រណាំង​ប្រើប្រាស់​អគ្គិសនី​ដំបូង​គេ​របស់​ខ្លួន នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ដក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៩ ។ រថយន្ត​នោះ​ត្រូវ​បាន​គេ​ផ្តល់​ឈ្មោះ​ឱ្យ​ថា EQ Silver Arrow 01…

ក្រុមហ៊ុន Mercedes-Benz បាន​បើក​ស្បៃ​មុខ​របស់​រថយន្ត​ប្រណាំង​ប្រើប្រាស់​អគ្គិសនី​ដំបូង​គេ​របស់​ខ្លួន នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ដក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៩ ។ រថយន្ត​នោះ​ត្រូវ​បាន​គេ​ផ្តល់​ឈ្មោះ​ឱ្យ​ថា EQ Silver Arrow 01 ដែល​ជា​រថយន្ត​អេ​ឡិច​ត្រូ​និក​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ហើយ​ក៏​ជា​អ្វី​ដែល Mercedes-Benz នឹង​ប្រើ​ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ប្រណាំង​ដែល​ចាប់ផ្តើម​ពី​ចុងឆ្នាំ​២០១៩​។

រថយន្ត Formula E (​រថយន្ត​ប្រណាំង​ប្រើ​អគ្គិសនី​) ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៤ ដែល​ជា​ប្រភេទ​រថយន្ត​ប្រណាំង​ប្រើ​អគ្គិសនី ជំនួស​ឱ្យ​រថយន្ត​ប្រណាំង​ប្រើប្រាស់​សាំង Formula One ។ ការ​ចាប់ផ្តើម​នៃ​គំនិត​បង្កើត​ឱ្យ​មានការ​ប្រណាំង​រថយន្ត​អគ្គិសនី​នេះ គឺ​ពេល​នេះ​បាន​រីក​ចម្រើន​ទៅ​មុខ​ក្លាយទៅជា​កីឡាករ​មួយ​ដែល​មាន​ភាព​ស្របច្បាប់ ។ គេ​ឃើញ​មាន​រថយន្ត​ប្រណាំង​ប្រើ​អគ្គិសនី​មួយ​ចំនួន​ដែរ មក​ពី​ក្រុមហ៊ុន​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Audi, BMW, Nissan និង Jaguar ។ ក្រុមហ៊ុន Porsche ក៏​នឹង​ត្រៀមខ្លួន​ចូល​ដៃ​ជាមួយនឹង​គេ​ដែរ ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ ។

ក្រុមហ៊ុន Mercedes-Benz បាន​ប្រកាស​ថា​ខ្លួន​នឹង​ចូលរួម​ក្នុង​ការ​ផលិត​រថយន្ត Formula E (​អគ្គិសនី​) តាំងពី​ឆ្នាំ​២០១៧​។ វា​នឹង​មិន​ពឹងផ្អែក​តែ​លើ​ខ្លួនឯង​ក្នុង​ការ​ផលិត​នោះ​ទេ ដោយ​ពឹងផ្អែក​លើ​ជំនួយ​ដៃជើង​ពី​ក្រុម​មួយ​ហៅ​ថា HWA ដែល​ជា​អ្នក​បង្កើត​ឱ្យ​មាន Formula E​។ តាម​ការ​ពិត​ទៅ HWA ធ្លាប់​ជា​ក្រុម​ប្រណាំង​រថយន្ត Mercedes-Benz នៅ​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត Deutsche Tourenwagen Masters (DTM) ។

រថយន្ត EQ Silver Arrow 01 ដែល Mercedes-Benz បើក​ស្បៃ​មុខ​នា​ពេល​ថ្មី​នេះ មិនមែន​ជា​រថយន្ត​ប្រណាំង ដែល​ក្រុមហ៊ុន​នេះ​ផលិត​ខ្លួនឯង​ទាំងស្រុង​នោះ​ទេ​។ សាក់​ស៊ី​របស់​វា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង Spark និង ក្រុមហ៊ុន​អ៊ី​តា​លី Dallara​។ ក្រុមហ៊ុន​អា​គុយ​រថយន្ត Atieva គឺជា​ផលិត​អា​គុយ​ទំហំ ៥២​គីឡូវ៉ាត់ម៉ោង ដោយ​ប្រើប្រាស់​បន្ទះ​របស់ Sony ដែល​មាននៅ​ក្នុង​រថយន្ត McLaren ផង​ដែរ​។ រថយន្ត​នេះ​អាច​បង្កើត​កម្លាំង​ដល់​ទៅ ៣៤០​សេះ ហើយ​អាច​ជាន់​ពី ០mph ទៅ ៦០mph ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២.៧​វិនាទី ជាមួយនឹង​ទម្ងន់​ជិត ២០០០​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ