ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង​សំអាត​តាម​ទី​សាធារណៈ​ក្រុង​កំពង់ឆ្នាំង​ត្រៀម​អបអរ​រ​បុណ្យ​ទន្លេ​លើក​ទី​៥​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បុណ្យ​នៃ​គណៈកម្មាធិការ​បុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ ២០១៩…

ខេត្តកំពង់ឆ្នាំង ៖ លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បុណ្យ​នៃ​គណៈកម្មាធិការ​បុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ ២០១៩ បាន​ចុះ​ដឹកនាំ​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​បាញ់​ទឹក​លាង​សំអាត​សួនច្បារ​មាត់ទន្លេ​ផ្សារ​ក្រោម ដើម្បី​ត្រៀម​បារ​ព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​អោយ​បាន​ជោគជ័យ ។

លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ការ​អនុវត្តន៍​តាម​ផែនការ​របស់​គណៈកម្មាធិការ​បុណ្យ​ជាតិ​បុណ្យ​ទន្លេ​ខេត្ត​ក៏​ដូច​ជា ថ្នាក់​ជាតិ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​នានា​ជា​ច្រើន​មានការ​ធ្វើ​ក្លោ​ង​ទ្វារ​ជាង​៧០​កន្លែង កាត់​តាម​ទទឹង​ផ្លូវថ្នល់ តាំង​លំអរ​ភ្លើងពណ៌​តាម​ផ្លូវថ្នល់ និង​ជួសជុល​ផ្លូវ​នានា​មួយ​ចំនួន​ផង​ដែរ ដើម្បី​រៀបចំ​សោភ័ណ​ភាព​នៅ​ក្នុង​ទីក្រុង​កំពង់ឆ្នាំង​ឱ្យ​បាន​ល្អ​ប្រសើរ ។

ដោយឡែក​ថ្ងៃនេះ​លោក​ក៏​បាន​ចុះ​ដឹកនាំ​កងកម្លាំង​នគរបាល​ចំនួន​២​ក្រុម ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចុះ​បាញ់​ទឹក​លាង​សំអាត​នៅ​សួនច្បារ​មាត់ទន្លេ​ផ្សារ​ក្រោម អោយ​បាន​ស្អាត ។ ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សួនច្បារ​ផ្កាឈូករ័ត្ន នៅ​តាម​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា ផ្កាឈូករ័ត្ន​នេះ​ក្រុមការងារ​លោក​ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ជួយ​ដាំ​ជាង​១​ម៉ឺន​ដើម នៅ​តាម​ច្រាំង​ទន្លេ​ផ្នែក​ខាងលិច និង​ផ្នែក​ខាងកើត​នៃ​មាត់ច្រាំង​ទន្លេ​ផ្សារ​ក្រោម ដើម្បី​ធ្វើ​អោយ​សោភ័ណ​ភាព​មាត់ទន្លេ​មាន​ផ្កា​ស្រស់បំព្រង​សម្រាប់​ស្វាគមន៍​ការ​ធ្វើបុណ្យ​ទន្លេ​របស់​ខេត្ត ។

ផ្កាឈូករ័ត្ន និង​ចេញ​ផ្កា​ស្របគ្នា​តែ​ម្ដង​មុន​ថ្ងៃ​ធ្វើបុណ្យ​ទន្លេ​២​ទៅ​៣​ថ្ងៃ ហើយ​ផ្កា​នេះ​នឹង​រីក​រយៈពេល​២​ខែ គឺ​រហូត​ដល់​បុណ្យចូលឆ្នាំ​ខ្មែរ​ទើប​វា​រុះ​រោយ ។ ជាមួយ​គ្នា​នេះ​លោក​សូម​អំពាវនាវ ដល់​មន្ត្រីរាជការ​គ្រប់​អង្គភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មេត្តា​ចូលរួម​ទាំងអស់​គ្នា ដោយ​ដាក់​តាំង​ភ្លើងពណ៌​លំអរ​តាម​គេហដ្ឋាន​លំអរ​តាម​កន្លែងធ្វើការ និង​កន្លែង​ធ្វើរ​អាជីវកម្ម​នានា ដើម្បី​កែ​លំអរ​សោភ័ណ​ភាព​ទីក្រុង​កំពង់ឆ្នាំង​ឲ្យ​ល្អឆើត​ឆាយ​ស្វាគមន៍​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​ឲ្យ​បាន​ជោគជ័យ ។
ព្រោះថា​នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ផង​ដែរ ។

ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​សង្ឃឹមថា ក្នុង​ពេល​ពិធីបុណ្យ​ទន្លេ​នេះ​សម្តេច​តេ​ជោ​ពិតជា​នឹង​មាន​ចំណងដៃ​អ្វីមួយ​ចងដៃ​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ជា​មិន​ខាន​ឡើយ ។ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នោះ គឺ​ផ្លូវ​ស្ពាន​ទៅ​ស្រុក​កំពង់លែង មាន​ប្រវែង​ជាង​៤​គីឡូម៉ែត្រ និង​ផ្លូវ​ពី​ស្រុក​កំពង់លែង​ទៅ​ក្រុង​ស្ទឹង​សែន​ខេត្តកំពង់ធំ​មាន​ប្រវែង​ជាង​៥៧​គីឡូម៉ែត្រ​ដែល​ស្ពាន​នឹង​ផ្លូវ​មួយ​ខ្សែ​នេះ​ជាស​សរសៃឈាម​គមនាគមន៍​យ៉ាង​សំខាន់​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ