ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ម្នាក់​ថា Neymar គ្រាន់​ជាតា​រា​ម្នាក់ និង​ជា​ក្មេង​ត្រូវ​ឪពុក​បណ្តោយ​ឱ្យ​ខូច

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន EN AS បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Jose Ferreira Neto បាន​ធ្វើការ​រិះគន់​ដល់​កីឡាករ​ជើង​ខ្លាំង Neymar…

តាម​ប្រភព​ព័ត៌មាន EN AS បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Jose Ferreira Neto បាន​ធ្វើការ​រិះគន់​ដល់​កីឡាករ​ជើង​ខ្លាំង Neymar ថា​មិនមែន​ជា​កីឡាករ​បាល់ទាត់​ទេ ដោយ​គ្រាន់តែ​ជាតា​រា​ល្បី​ម្នាក់ និង​ជា​ក្មេង​ឪ​ធ្វើ​ឱ្យ​បានចិត្ត​ប៉ុណ្ណោះ ។

Neto បាន​ថា Neymar មិន​អាច​យក​ទៅ​ប្រៀប​ទៅ​នឹង​កម្រិត​របស់ Lionel Messi និង Cristiano Ronaldo បាន​ឡើយ ដោយសារ​តែ​គេ​មិន​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​ល្អ ។

លោកបាន​ប្រាប់​នៅ​លើ​សារព័ត៌មាន Esporte Interativo ថា ៖«Neymar គឺជា​កីឡាករ​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត​លើ​លោក ។ តែ​តើ​អ្នក​មានបាន​មើល Messi លេង​ហើយ​ឬ​នៅ​ជាមួយនឹង Real Madrid​? តើ​អ្នក​បាន​មើល Messi លេង​ជាមួយនឹង Sevilla ហើយ​ឬ​នៅ? តើ​អ្នក​បានឃើញ Ronaldo លេង​ឱ្យ​ក្លិប Juventus ឬ​នៅ? គេ​គឺជា​កំពូល​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាងគេ​នៅ​អ៊ី​តា​លី​នៅ​ពេល​នេះ​» ។

Neto បាន​បន្ថែម​ថា ៖«​គេ (Neymar) មិនមែន​ជា​កីឡាករ​ទេ ។ គេ​គ្រាន់តែ​ជាតា​រា​ល្បី​ម្នាក់ និង ជា​ក្មេង​ឪ​ធ្វើ​ឱ្យ​ធំ​ឬក​ប៉ុណ្ណោះ ។ អ្នក​មិន​អាច​និយាយ​ប៉ះពាល់​ដល់​គេ​ទេ ព្រោះ​ឪពុក​របស់​គេ​នឹង​ខឹង ។ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចាញ់ World Cup ដោយសារ​តែ​គេ ព្រោះ​គេ​មិន​បាន​លេង​ឱ្យ​ល្អ​នៅ​ក្នុង​ការ​ប្រកួត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ