ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Luka Modric ទទួលស្គាល់​ថា Real Madrid កំពុង​នឹកម៉ាស៊ីនរកគ្រាប់បាល់ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Luka…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Luka Modric បាន​បង្ហើប​អារម្មណ៍​ពិត​ថា Real Madrid ពិតជា​កំពុង​តែ​នឹក Cristiano Ronaldo ដែល​បាន​ចាកចេញ​ទៅ​កាន់​ក្លិប Juventus ។

Real Madrid កំពុង​តែ​ជួបនឹង​ភាព​លំបាកលំបិន ក្រោយ​ពេល​បាត់បង់ Ronaldo ដោយ​ពួក​គេ​ពេល​នេះ​ចាញ់​ពិន្ទុ Barcelona ដល់​ទៅ​១២​ពិន្ទុ​នៅ​លើ​តារាង League ហើយ​ត្រូវ​បាន​ជ្រុះ​ចេញពី​ការ​ប្រកួត Copa del Rey ថែម​ទៀត​ផង ។

Modric បាន​ប្រាប់​ថា ៖«Cristiano គឺជា​កីឡាករ​ដែល​ក្រុម​ទាំងមូល​នឹក​ដល់ ។ ការ​រក​អ្នក​មក​ជំនួស​កន្លែង​គេ ពិតជា​មិន​អាច​ទៅ​រួច​សោះឡើយ ។ ពិត​ណាស់ ពួក​យើង​នឹក​ដល់​គេ និង​អ្វី​ដែល​គេ​បាន​ផ្តល់​ឱ្យ​ក្លិប​កាលពីមុន ។ អ្វី​ដែល​ក្លិប​ខំប្រឹង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​កីឡាករ​នីមួយ​ៗ​អាច​ចែក​បន្ទុក​ស្មើ​ៗ​គ្នា តែ​វា​ជា​រឿង​ដ៏​លំបាក​»​។

គេ​បាន​បន្ត​ថា ៖«Ronaldo បាន​រក​គ្រាប់​បាល់​ជូន​ក្លិប ៥០​គ្រាប់ ដែល​មិន​មាន​នរណា​ម្នាក់​ធ្វើ​ដូច​ទេ​កន្លង​មក ។ អ្នកខ្លះ​បាន​ខំ​ច្រើន​ដែរ តែ​បាន​ត្រឹមតែ​១៥​ទៅ​២០​គ្រាប់​ប៉ុណ្ណោះ ។ នេះ​គឺជា​អ្វី​ដែល​ពួក​យើង​មិន​មាននៅ​ពេល​នេះ​» ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Modric បាន​ថា ការ​នឹក​នេះ​គឺ​មិន​អាច​ថា​នឹក​រហូត​នោះ​ទេ ។ ក្លិប​កំពុង​តែ​ផ្តោត​ទៅ​លើ​កីឡាករ​សំខាន់​ៗ​ផ្សេង​ទៀត ដែល​រួម​មាន Gareth Bale, Asensio, Karim និង Mariano ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ