ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​អត់? ការ​សម្អាត​ធ្មេញ មាន​អត្ថ​ប្រយោជន៍​​ដល់​កម្រិត​ណា​…!

5 ឆ្នាំ មុន

តាម​ប្រភព​ពីThe Sunបានឱ្យ​ដឹង​ថា អ្នកជំនាញបាន​រក​ឃើញ​ពី​ទំនាក់ទំនង​គ្នា ​រវាង​ការ​ដុះ​សម្អាត​ធ្មេញ និងការ​រីក​រាលដាល​នៃ​ជំងឺមហារី​ក​ពោះវៀន​ ។ គេ​ឃើញ​ថា បាក់តេរី​ដែល​បង្ក​ជាជំងឺ​ពុក​ធ្មេញ​ច្រើន​ជាងគេ គឺ​អាច​ចូលរួម​ក្នុង​ការ​ដុះ​នៃ​កោសិកា​មហារីក​ពោះវៀនធំ​ ។…

តាម​ប្រភព​ពីThe Sunបានឱ្យ​ដឹង​ថា អ្នកជំនាញបាន​រក​ឃើញ​ពី​ទំនាក់ទំនង​គ្នា ​រវាង​ការ​ដុះ​សម្អាត​ធ្មេញ និងការ​រីក​រាលដាល​នៃ​ជំងឺមហារី​ក​ពោះវៀន​ ។ គេ​ឃើញ​ថា បាក់តេរី​ដែល​បង្ក​ជាជំងឺ​ពុក​ធ្មេញ​ច្រើន​ជាងគេ គឺ​អាច​ចូលរួម​ក្នុង​ការ​ដុះ​នៃ​កោសិកា​មហារីក​ពោះវៀនធំ​ ។

ជំងឺ​មហារីក​ប្រភេទ​នេះ គឺជា​មហារីក​ទី​ពីរ ដែល​គ្រោះថ្នាក់​ដល់​ជីវិត​ជាងគេ​ នៅ​ចក្រភព​អង់គ្លេស ដោយ​មាន​មនុស្ស១៦០០០​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ។ អ្នកជំនាញ​ថា វា​មួយ​ផ្នែក​មក​ពី​បញ្ហា​ផ្លាស់​ប្តូរ​មិន​ប្រក្រតី​របស់ហ្សែន​(​មុ​យ​តា​ស្យុ​ង​) ហើយ​មួយ​ផ្នែក​ទៀត ​គឺ​មានការ​ចូលរួម​ពី​អតិសុខុមប្រាណ​ ។

អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត Yiping Han ដែល​ជា​សាស្ដ្រាចារ្យ​ខាង​ផ្នែក​វិទ្យា​សាស្ត្រ​អតិសុខុមប្រាណ​ នៅ​សាកលវិទ្យាល័យ Columbia បាន​មាន​ប្រសាសន៍​ថា​៖ «​មូលហេតុ​ផ្សេង​ទៀត (​នៃ​ជំងឺ​មហារីក​ពោះវៀនធំ​) គឺ​មាន​មូលហេតុ​អតិសុខុមប្រាណ​» ។

អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មួយ​ភាគ​បី​នៃជំងឺមហារីក​ពោះវៀនធំ​ គឺ​មាន​ទំនាក់ទំនង​ជាមួយនឹង​បាក់តេរី​ម្យ៉ាង​ហៅ​ថា F. nucleatum​ ។ វា​ក៏​ជា​បាក់តេរី​ដែល​ចូលរួម​ច្រើន​ទៅ​លើ​ការ​បណ្តាល​ឱ្យ​មាន​ជំងឺ​​ពុក​ធ្មេញ​ ។ ដូចនេះ​ ការ​សម្អាត​ធ្មេញ​ គឺ​ពិតជា​សំខាន់​ណាស់​ ពោល​គឺ​សំខាន់​ទាំង​សម្រាប់​សុខភាព​មាត់​ធ្មេញ និងសម្រាប់​ពោះវៀនធំ​ ។

អត្ថបទសរសេរ ដោយ