ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​សម្រុក​មក​ចាក់​ថ្នាំ​គ្រប់​គ្នា​…​ជំងឺ​ឆ្កែឆ្កួត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​មក​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដោយ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​ដូនជី​ម្នាក់​ឈ្មោះ មៀ​វ…

ខេត្តកំពង់ចាម​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​មក​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដោយ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​ដូនជី​ម្នាក់​ឈ្មោះ មៀ​វ មុ​ល អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​កំពង់​រាម​ខាងលើ ឃុំ​កំពង់​រាប ស្រុក​កោះ​សុទិន បាន​ប្រាប់​ថា ឆ្កែ​បាន​ខាំ​ជើង​របស់​គាត់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​មិន​ទាន់​ជា​សះស្បើយ ដោយ​គាត់​មាន​ក្តី​ព្រួយ​បារ​រ​ម្ភ​ខ្លាច​កើត​ជំងឺ​ឆ្កែឆ្កួត ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃខែ​ខាងលើ​គាត់​បាន​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ចាក់​ថ្នាំ​បង្ការ ។

រហូត​មក​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រុក​មក​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​មក​ចាក់​ថ្នាំ​ផង​ដែរ ដូច​ជា​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ