ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​អញ្ជើញ​ប្រារព្ធ​ទិវា​«​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២១ និង​ការ​ជួបជុំ​ពិសា​អាហារ​រួម​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួម​នឹង​សិល្បករ សិល្ប​ការិនី​ផង​ដែរ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

ការ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២១ នៅ​ឆ្នាំ​២០១៩​នេះ​នឹង​ត្រូវធ្វើ​ឡើង​ក្រោម​ប្រធានបទ «​យុវជន ដើម្បី​វប្បធម៌​ជាតិ​» ដូច​ឆ្នាំ​២០១៨​ផង​ដែរ ។ ទិវា​វប្បធម៌​ជាតិ​៣ មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ជាតិ និង​ជា​ឱកាស ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង​ដែល​បាន​បន្សល់​ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ ។

ជា​រៀង​រាល់​ឆ្នាំ​រាជរដ្ឋាភិបាល​តែងតែបាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ឡើង​សំដៅ​ជំរុញ​ការ​ផ្សព្វផ្សាយ​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​រក្សា​បាន​នូវ​ឯកភាព​ជាតិ សាមគ្គីភាព សន្តិភាព និង​ការ​អភិវឌ្ឍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ