ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​2​ដួង​បញ្ជាក់ រឿង​ស្និទ្ធស្នាល​នឹង​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង​វ័យក្មេង លោក​រុន ណា​កូ ពី​មុន​តែងតែ​សរសើរ​ពី​ទឹកចិត្ត​គូ​ដណ្ដឹង​ថា​បើក​ទូលាយ​ចំពោះ​របស់​ខ្លួន​ក្នុង​ការងារ​សិល្បៈ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រាប់តែ​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​សម្ដែង​កញ្ញា​ទេព មុន្នី​រក្សា ទៅ​វិញ ។ កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង​វ័យក្មេង លោក​រុន ណា​កូ ពី​មុន​តែងតែ​សរសើរ​ពី​ទឹកចិត្ត​គូ​ដណ្ដឹង​ថា​បើក​ទូលាយ​ចំពោះ​របស់​ខ្លួន​ក្នុង​ការងារ​សិល្បៈ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រាប់តែ​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​សម្ដែង​កញ្ញា​ទេព មុន្នី​រក្សា ទៅ​វិញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារា​សម្ដែង​លោក រុន ណា​កូ បាន​ឲ្យ​ដឹង​ថា​រវាង​លោក និង​គូ​ដណ្ដឹង​សម្រេច​បែកផ្លូវ​គ្នា​ហើយ ។ បែប​នេះ​ហើយ​ទើប​លោក​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​សិល្បៈ ដោយ​ចង់​ស​ម្តៅ​ថា​មិន​ខ្លាច​នឹង​បណ្ដើរ ឬ​កៀកកើយ​ជាមួយ​តារា​ស្រី​ណាមួយ​នៅ​ក្នុង​ការងារ​សិល្បៈ​ទៀត​ឡើយ ។ ចំពោះ​ភាព​ស្និទ្ធស្នាល​ជាមួយ​កញ្ញា​ទេព មុន្នី​រក្សា នោះ លោក​រុន ណា​កូ អះអាង​ថា​នៅ​មិន​ទាន់​មាន​អារម្មណ៍​ស្រឡាញ់​គ្នា​ទេ ដោយ​គ្រាន់តែ​មាន​អារម្មណ៍​ចូល​ចិត្ត​គ្នា ច្រើន​ឡើង​ៗ​ប៉ុណ្ណោះ​។

ចំណែក​កញ្ញា​ទេព មុន្នី​រក្សា វិញ​និយាយ​ថា កាលពីមុន​លោក​រុន ណា​កូ មិន​ទាន់​បែក​ពី​គូ​ដណ្ដឹង​នាង​គ្រាន់តែ​ហ៊ាន​ស្និទ្ធស្នាល​ក្នុង​នាម​សិល្បៈ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដឹង​ថា​លោក​បែក​គ្នា​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ហ៊ាន​ស្និទ្ធស្នាល​ជាង​មុន និង​គ្មាន​ក្តី​បារម្ភ ។

កញ្ញា​ទេព មុន្នី​រក្សា និយាយ​ថា «​នៅ​មិន​ទាន់​ដឹង​ថា​អារម្មណ៍​ចូល​ចិត្ត​ដែល​បាន​កើតឡើង​គឺជា​អារម្មណ៍​ស្នេហា ឬ​គ្រាន់តែ​ចង់​ស្និទ្ធស្នាល​ដើម្បី​ឲ្យ​កាន់តែ​យល់ចិត្ត​គ្នា​ក្នុង​ការ​រាប់អាន​នោះ​ទេ ក្នុង​ពេល​ដែល​នាង​ខ្ញុំ​ក៏​មិន​ទាន់​រក​ឃើញ​បុរស​ណា​ម្នាក់​ជា​ម្ចាស់​បេះដូង »​។

លោក​រុន ណា​កូ និយាយ​ថា​«​ខ្ញុំ​មិន​ទាន់​ចង់​មាន​ស្នេហា​ថ្មី​ជំនួស​គូ​ដណ្ដឹង​នោះ​ឡើយ ដោយសារ​តែ​រវាង​ខ្ញុំ និង​គូ​ដណ្ដឹង​ដ្បិតថា​បាន​សម្រេចចិត្ត​បញ្ចប់​គ្នា តែ​អនុស្សាវរីយ៍​គឺ​នៅ ក្ដៅ​ៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ទាន់​អាច​បំភ្លេច​បាន និង​យល់​ថា​មិន​ទាន់​ចង់បាន​គូស្នេហ៍​មក​ជាប់ដៃ​ជាប់ជើង​ក្រោយ​បែកបាក់​អ្នក​ចាស់​បែប​នេះនោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ