ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ចោទប្រកាន់​អាជីវក​រកា​ណា​ដា​ម្នាក់​ថា​លួច​រឿង​សម្ងាត់​រដ្ឋ

5 ឆ្នាំ មុន

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​Reuters កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ចោទប្រកាន់​ពលរដ្ឋ​កា​ណា​ដា Michael Kovrig ថា​លួច​រឿង​សម្ងាត់​រដ្ឋ​ដែល​ទទួល​បាន​បន្ត​ពី​ពលរដ្ឋ​កា​ណា​ដា​ម្នាក់​ទៀត​គឺ​លោក Michael Spavor​។…

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​Reuters កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ចោទប្រកាន់​ពលរដ្ឋ​កា​ណា​ដា Michael Kovrig ថា​លួច​រឿង​សម្ងាត់​រដ្ឋ​ដែល​ទទួល​បាន​បន្ត​ពី​ពលរដ្ឋ​កា​ណា​ដា​ម្នាក់​ទៀត​គឺ​លោក Michael Spavor​។

អាជីវករ Spavor ដែល​ធ្លាប់​ធ្វើការ​ជាមួយ នឹង​កូរ៉េ​ខាងជើង និង​លោក Kovrig ដែល​ជា​អតីត​អ្នកការទូត​ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែធ្នូ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​កា​ណា​ដា​ចាប់ខ្លួន​នាយក​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ Meng Wanzhou របស់​ក្រុមហ៊ុន Huawei Technologies Co Ltd​។ ប្រទេស​ចិន​ម្តង​ហើយ​ម្តងទៀត​បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នកស្រី Meng និង​បាន​ឆ្លើយ​តប​យ៉ាង​ខឹងសម្បា​កាលពី​ស​ប្តា​ហ៍​មុន​បន្ទាប់​ពី​រដ្ឋាភិបាល​កា​ណា​ដា​អនុញ្ញាត​ដំណើរការ​បត្យាប័ន​ផង​ដែរ​។

គណៈ​ក​ម្មា​ធុ​ការ​កិច្ចការ​នយោបាយ​និង​ច្បាប់​កណ្តាល​របស់​គណបក្ស​ក​ម្មុ​យ​នី​ស្ត​ចិន​បាន​និយាយ​ថា Kovrig បាន​ចូល​ក្នុង​ប្រទេស​ចិន​ជា​ញឹកញាប់​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ទូទៅ និង​ទិដ្ឋាការ​អាជីវកម្ម និង​លួច ព្រមទាំង​ធ្វើ​ចារកម្ម​លើ​ព័ត៌មាន​ចិន​ដែល​សំខាន់​ៗ​តាម​រយៈ​បណ្តាញ​ម្នាក់​ក្នុង​ប្រទេស​ចិន​។ គណៈកម្មាធិការ​នេះ​បាន​បន្ថែម​ទៀត​ថា “​លោក Spavor គឺជា​បណ្តាញ​ធំ​មួយ​របស់​លោក Kovrig និង​បាន​ផ្តល់​ព័ត៌មាន​ដល់​លោក​” ។

ពួក​គេ​បាន​បន្ត​ថា លោក Kovrig បាន​ល្មើស​នឹង​ច្បាប់​ចិន​យ៉ាងធ្ងន់ធ្ងរ ហើយ​ប្រទេស​ចិន​នឹង​ចាប់ផ្តើម​ដំណើរការ​កាត់ក្តី​។ ខណៈ​ដែល​ប្រទេស​កា​ណា​ដា​និយាយ​ថា​ការ​សម្រេចចិត្ត​នេះ​មិន​ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​និង​ចាប់ខ្លួន​អ្នកស្រី Meng ពិតមែន​ក្តី អ្នកជំនាញ​និង​អតីត​អ្នកការទូត​បាន​និយាយ​ថា​ប្រទេស​ចិន​អាច​នឹង​ប្រើ​រឿងហេតុ​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​កា​ណា​ដា​។ លោក Kovrig ដែល​ធ្វើការ​ឲ្យ​ក្រុម​វិបត្តិ​អន្តរជាតិ (ICG) ដែល​ផ្តោត​សំខាន់​លើ​ការ​ដោះស្រាយ​ជម្លោះ បាន​បដិសេធ​រាល់​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​ចារកម្ម​។

គួរ​បញ្ជាក់​ទៀត​ថា ប្រទេស​កា​ណា​ដា​បាន​ចាប់ខ្លួន​អ្នកស្រី Meng នៅ​ថ្ងៃ​ទី ១​ខែធ្នូ​បន្ទាប់​ពី​ទទួល​បាន​សំណើរ​ពី​សហរដ្ឋអាមេរិក​ដែល​បាន​ដាក់​ពាក្យបណ្តឹង​ជា​ច្រើន​លើ Huawei និង​អ្នកស្រី Meng៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ