ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ : យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩​ កើតឡើង​១១​លើក​(​យប់​៩​លើក​)ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ស្រី​១​នាក់ ។…

រាជធានី​ភ្នំពេញ : យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩​ កើតឡើង​១១​លើក​(​យប់​៩​លើក​)ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ស្រី​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​ិ១​លើក​,​ប្រជែង​២​លើក​ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់​,​កត្តា​ផ្លូវ​១​លើក​។​សរុប​ស្លាប់​៨​នាក់​:​ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​)​ថ្មើរជើង​១​នាក់​,​រថយន្ត​៣​នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១ លើក​ស្លាប់​១​នាក់​,​ម៉ូតូ​ន​ង​ថ្មើរជើង​២​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើ​ស្លាប់​៣​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់ ។ ​បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក​,​យាន​ផ្សេង​ៗ១​លើក​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​៤​នាក់​របួស​២​នាក់​,​ព្រះ​សីហ​នុ​៣​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​, កណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​កំពង់ស្ពឺ​២​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​និង​ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦៤៥៤​គ្រឿង​​(​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៩២៤​គ្រឿង​(៣២%) អប់រំ​៣០៣គ្រឿង​ ​(​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​៦២១​គ្រឿង
​(​ម៉ូតូ​៨៣%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៨៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៤១៤​គ្រឿង​ អប់រំ​១៩៣​គ្រឿង​ ពិន័យ​ចំនួន​សរុប​៥១៤​គ្រឿង​ (​មួក​៣៨៣​គ្រឿង​ កញ្ចក់​៩៤​គ្រឿង​ ស្រវឹង​១០​គ្រឿង​ ផ្សេង​ៗ៣៧​គ្រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ