ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កា.ប់ឆ្ការ​​​យកដីជាកម្មសិទ្ធិ​រៀងៗ​ខ្លួន​…​ពេលនេះ​ ដាក់​​​​ឱសានវាទ​​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ទីតាំង​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​ក្នុង​តំបន់​វិនិ​យោគ​របស់​ក្រុមហ៊ុន​ចម្ការអំពៅ​របស់​ឥណ្ឌា​​ចំនួន​រាប់រយ​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ស្រុក​សំបូរ កំពុង​តែ​រង​ការរំលោភ​បំពាន​កាប់​រុក​រានទន្ទ្រាន​មក​ធ្វើ​ជាក​ម្មសិ​ទ្ធិ​​បុគ្គល​ ដោយ​ខុសច្បាប់ ​។ ស្រប​ជាមួយ​សកម្មភាព​ការ​រំលោភ​ដី​ព្រៃ​កំពុង​កើត​មាន​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាជ្ញាធរមូល​ដ្ឋាន…

ខេត្តក្រចេះ ​៖ ទីតាំង​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​ក្នុង​តំបន់​វិនិ​យោគ​របស់​ក្រុមហ៊ុន​ចម្ការអំពៅ​របស់​ឥណ្ឌា​​ចំនួន​រាប់រយ​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ស្រុក​សំបូរ កំពុង​តែ​រង​ការរំលោភ​បំពាន​កាប់​រុក​រានទន្ទ្រាន​មក​ធ្វើ​ជាក​ម្មសិ​ទ្ធិ​​បុគ្គល​ ដោយ​ខុសច្បាប់ ​។ ស្រប​ជាមួយ​សកម្មភាព​ការ​រំលោភ​ដី​ព្រៃ​កំពុង​កើត​មាន​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាជ្ញាធរមូល​ដ្ឋាន ហាក់ដូច​គ្មាន​ចំណាត់ការ​ហាមឃាត់នោះ ទើប​សាលាខេត្ត​ក្រចេះ​​​បានចេញ​សេចក្តី​ប្រកាសជូនដំណឹងមួយ ​ដោយ​តម្រូវ​​ឱ្យ​ប​ញ្ឃ​ប់​រាល់​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ដោយ​ខុស​ច្បាប់​ទាំង​​នេះ និង​បាន​ទុក​ឱសានវាទត្រឹម​រយៈ​ពេល​១​ខែ ​​​ដល់​អ្នក​ចូល​ទៅ​កាន់កាប់​ដី​ ត្រូវ​​​រុះរើ​​ផល​ដំណាំ​ និង​រោង​ខ្ទម​ដែល​សាងសង​់​ចេញពី​បរិវេណ​ដី​របស់​ក្រុមហ៊ុនឱ្យបាន​​មុន ​។ ​បើមិនដូច្នេះ ​កម្លាំង​​នឹង​ចុះ​ទៅ​មាន​វិធានការ​ក្តៅ​តាម​ផ្លូវ​ច្បាប់​បន្ត​ ។

សេចក្តីរាយការណ៍​បាន​​ឱ្យដឹង​ថា មាន​ដី​ព្រៃ​រដ្ឋ​ក្នុង​បរិវេណ​វិនិយោគ​ចម្ការ​អំពៅ​​ក្រុមហ៊ុន​ផលិត​ស្ករ​​នៃ​ប្រទេស​ឥណ្ឌា​ឈ្មោះ​ថា ​«​កា​ម៉ា​ដេ​នូ វេន​ឈ័​រ» មាន​ចំនួន​ជា​ច្រើនរយ​ហិ​កតា នៅ​​ក្នុងភូមិ​សាស្ត្រ​​​​ឃុំ​ចំនួន
​៣​ នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ​ខណៈត្រូវបាន​​រំលោភបំពាន​ពី​ពលរដ្ឋ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ ។ មិន​តែ​ប៉ុណ្ណោះ​ ក៏​នៅ​មាន​ដី​ព្រៃសហគមន៍​ដែល​នៅ​ក្បែរ​ៗ​នោះ នៅ​តំបន់​ព័​ទ្ធ​ជុំវិញ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មានចំនួន​រាប់រយ​ហិ​កតាទៀត ​ក៏​កំពុង​តែ​ត្រូវ​បាន​រំលោភ​បំពាន​ដូច​គ្នាដែរ ​។

​ មន្ត្រី​សាលាខេត្ត​ក្រចេះ​បានឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​៦ មីនា នេះ​ថា ក្រោយ​ការ​ផ្តល់​សេចក្តី​ជូនដំណឹងរដ្ឋបាល​ខេត្ត ក្រចេះ បាន​ទុក​រយៈពេល​មួយ​ខែ ឱ្យ​ពលរដ្ឋ​ឬ​ជន​ណា​ដែល​មាន​ពាក់​ព័​ន្ធនិង​ដីធ្លី​នៅ​តំបន់​ខាងលើ ត្រូវ​ប​ញ្ឃ​ប់​សកម្មភាព ​និង​ដកខ្លួន​ចេញ​សកម្មភាព​ខុសច្បាប់នេះ ​។

អត្ថបទសរសេរ ដោយ