ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ុ​ក សំណាង ៖ បើ​មានការ​នាំ​ពងមាន់​ចូល​មែន​នោះ​លោក​នឹង​ចាប់​ស្ងោរ​ស៊ី​អោយ​អស់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ប្រជា​កសិករ​ប្រកប​មុខរបរ​ចិញ្ចឹម​មាន់​យក​ពង​នៅ​ស្រុក​ពារាំង ត្អូញត្អែរ​រឿង​តម្លៃ​ពងមាន់​ក្នុងស្រុក​ចុះថោក​ខ្លាំង​ដោយសារ​តែ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​លោក​អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​លើក​ឡើង​ថា នេះ​ការ​ជា​បំ​ភ្លើ​ស​ព័ត៌មាន និង​គ្មាន​ការ​ពិត​នោះ​ទេ ។ ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​លោកស្រី​ឡាំង…

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ប្រជា​កសិករ​ប្រកប​មុខរបរ​ចិញ្ចឹម​មាន់​យក​ពង​នៅ​ស្រុក​ពារាំង ត្អូញត្អែរ​រឿង​តម្លៃ​ពងមាន់​ក្នុងស្រុក​ចុះថោក​ខ្លាំង​ដោយសារ​តែ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​លោក​អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​លើក​ឡើង​ថា នេះ​ការ​ជា​បំ​ភ្លើ​ស​ព័ត៌មាន និង​គ្មាន​ការ​ពិត​នោះ​ទេ ។

ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​លោកស្រី​ឡាំង ស្រី​ម៉ុម ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង នៅ​ភូមិ​ព្រៃ​ស្នៀត ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​អ្នកស្រី​ខាតបង់​ច្រើន​ណាស់​ដោយសារ​តែ​ពងមាន់​លក់​បាន​ថោក ហើយ​ស្ទើ​តែ​គ្មាន​ទីផ្សារ ។

ពី​មុន​ពងមាន់​១​គ្រាប់​គាត់​លក់​បាន​តម្លៃ​ពី​៣៤០​រៀល ទៅ​៤០០​រៀល អ្នកទិញ​គេ​មក​ទិញ​ដល់​កន្លែង តែ​ឥឡូវ​អត់​ទេ​១​គ្រាប់​លក់​បាន​តែ​ជាង​២០០​ទៅ​៣០០​រៀល​ប៉ុណ្ណោះ ហើយ​ត្រូវ​ដឹក​យក​ទៅ​អោយ​អ្នកទិញ​ដល់​កន្លែង ហើយ​ពេល​ខ្លះ​ប៉ះ​ម៉ូយ​សាញ​ច្រើន​លក់​មិន​អស់​សល់​ដឹក​មក​ផ្ទះ​វិញ​ក៏​មាន​ពិបាក​ណាស់ ។
លោកស្រី ឡាំង ស្រី​ម៉ុម បាន​បន្ត​ថា ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង​បែប​នេះ​វា​មិន​ងាយស្រួល​ទេ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ណាស់​ទាំង​លើ​ថ្លៃ​ចំណី​មាន់​ថ្នាំ​បាញ់​សម្លាប់​មេរោគ​បំបាត់​ក្លិនស្អុយ និង​ថ្លៃ​ចំណាយ​លើ​កម្មករ ហើយ​បើ​តម្លៃ​ពងមាន់​ចុះថោក​ខ្លាំង​លក់​មិន​បាន​រួច​ថ្លៃ​ចំណាយ​បែប​នេះ​មិនយូរ​ទេ ច្បាស់​ជា​ត្រូវ​បិទ​កសិដ្ឋាន ហើយ​ខណៈ​ពេល​នេះ​គាត់​បាន​កាត់​បន្ថយ​ចំនួន​មាន់​ចិញ្ចឹម​នៅ​ត្រឹមតែ​៥០០០​ក្បាល​ប៉ុណ្ណោះ គឺ​បាន​លក់​មេមាន់​ចោល​អស់​៥០០០​ក្បាល​ហើយ​យក​លុយ​សង​ធានា​គារ ។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​អោយ​តម្លៃ​ពងមាន់​ចុះថោក​ខ្លាំង​នោះ​ត្រូវ​បាន​លោកស្រី​ឡាំង ស្រី​ម៉ុម ក៏​ដូច​ជា កសិករ​ចិញ្ចឹម​មាន់​ផ្សេង​ៗ​ទៀត​នៅ​ស្រុក​ពារាំង​បាន​អះអាង​ដូច​ៗ​គ្នា​ថា គឺ​ដោយសារ​តែ​មានការ​នាំ​ចូល​ពង់​មាន​ពី​ប្រទេស​ជិតខាង​ច្រើន គឺ​មក​ពី​វៀតណាម​ផង និង​ថៃ​ផង ហើយ​ពង​ដែល​នាំ​ចូល​មក​នោះ​គេ​លក់​តម្លៃ​ថោក​ទើប​ធ្វើ​អោយ​តម្លៃ​ពងមាន់​ក្នុងស្រុក​ត្រូវ​ចុះថោក​ដែរ បើ​លក់​ថ្លៃ​ជាងគេ គឺ​លក់​មិន​ដាច់​គ្មាន​អ្នកទិញ​ឡើយ ។

ទោះជា​កសិករ​ទាំងនេះ​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​លោក​អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​បដិសេធ​ថា មិន​មានការ​នាំ​ចូល​ពងមាន់​ពី​ប្រទេស​ជិតខាង​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បើ​មានការ​នាំ​ពងមាន់​ចូល​មែន​នោះ​លោក​នឹង​ចាប់​ស្ងោរ​ស៊ី​អោយ​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ