ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បានធូរចិត្ត ឮស្ត្រីឆ្កែខាំបាន​ធូរស្រាល​ថ្ងៃ​នេះ​… តែឆ្ងល់​គ្រូ​ពេទ្យ​ព្យាយាម​​បិទ​?

5 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់​ដែល​ប្រកាច់​បែកពពុះមាត់ បង្ក​​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ដោយ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្កែ​ឆ្គួ​ត​ខាំ​នោះ ពេល​នេះ​ជំងឺ​របស់​គាត់​បាន​ធូរស្រាល​ហើយ ហើយ​ពេល​នេះ​បាននិង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅឡើយ ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌​មាន​ពី​ខា​ស្វាមី​​របស់​​ស្ត្រី​រង​គ្រោះ…

​​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់​ដែល​ប្រកាច់​បែកពពុះមាត់ បង្ក​​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ដោយ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្កែ​ឆ្គួ​ត​ខាំ​នោះ ពេល​នេះ​ជំងឺ​របស់​គាត់​បាន​ធូរស្រាល​ហើយ ហើយ​ពេល​នេះ​បាននិង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅឡើយ ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌​មាន​ពី​ខា​ស្វាមី​​របស់​​ស្ត្រី​រង​គ្រោះ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​០៦​ មីនា ​នេះ ក៏​ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល និង​បុគ្គលិក​ពេទ្យ​ជំនាញ​មួយ​ចំនួន​បាន​ព្យាយាម​បដិសេធ​ និង​បិទ​បាំងទៅវិញ ​។​

បុរស​ម្នាក់​បាន​និយាយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ «គាត់​ជា​ស្វាមី​ស្ត្រី​រង​គ្រោះ​ ដោយសារ​ឆ្កែ​ខាំ​នោះ ​។ ប្រពន្ធ​គាត់​បាន​ធូរស្រាល​គ្រាន់បើ​ហើយ ​រហូត​មក​ទល់​​ពេល​នេះ​» ។ គាត់​និយាយ​ថា «​អ្នក​ភូមិ​គ្រប់​ៗ​គ្នា រួម​ទាំង​សមត​ត្ថ​កិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ផង ដែល​បានឃើញ​អាកា​រៈ​ភរិយា​គាត់​ពី​ដំបូង នរណា​ក៏​និយាយ​ថា ប្រពន្ធ​ខ្ញុំ​បានឆ្កួត​​ដោយសារ​កូន​ឆ្កែ​ខាំ​ដែរ ​។ ប្រពន្ធ​ខ្ញុំ​បាន​ប្រកាច់​បែកពពុះមាត់ និង​ពេល​ខ្លះ ​មាន​អាកា​រៈ​ដ៏​កាច​សាហាវ​បំផុត រក​ខាំ​ដៃ​ខ្លួនឯង សូ​ម្បី​អ្នក​ជួយ​ចាប់​ក៏​រក​ខាំ​គេ​ដែរ មើល​ទៅ​សកម្មភាព​ ដូច​ឆ្កែ​ឆ្គួ​ត​អ​ញ្ចឹ​ង​ដែរ​»​។

បុរស​នេះ​បាន​បញ្ជាក់​ថា «ប្រពន្ធ​គាត់​ត្រូវ​កូន​ឆ្កែ​មួយ​ខាំ​ចុង​ម្រាមដៃ​មុត​ត្រង់​ក្រចក កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ​កន្លង​ទៅ ហើយ​កូន​ឆ្កែ​មួយ​ក្បាល​នោះ គ្មាន​ប្រវត្តិ​ច្បាស់លាស់​ទេ​ ។ វា​បាន​ដើរ​ចូល​មក​ផ្ទះ​គាត់ ហើយ​ពេល​នោះ​ ក៏​មិនមែន​ខាំ​តែ​ប្រពន្ធ​គាត់​ដែរ​ គឺ​វា​បាន​ខាំ​មនុស្ស​២​នាក់​ផ្សេង​ទៀត ​ដែល​ចាប់​វា​លេង​នៅផ្ទះ​របស់​
គាត់​។ គាត់​​បន្ថែម​ថា ក្រោយ​ត្រូវ​កូន​ឆ្កែ​ខាំ អ្នក​ភូមិ​២​នាក់​នោះ​បាន​ទៅ​ឲ្យ​គ្រូ​ពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ លើក​​លេង​តែ​ប្រពន្ធ​ទេ ដែល​មិន​បាន​ចាក់​ថ្នាំ ។

លុះ​នៅ​យប់​ថ្ងៃ​ទី​០៤ មីនា​ ស្រាប់តែ​ប្រពន្ធ​​គាត់​ប្រកាច់​បែកពពុះមាត់ និង​មាន​អាកា​រៈ​កាច​សាហាវ​ខាំ​ដៃ​ខ្លួនឯង ​។ ឃើញ​បែប​នេះ​ គាត់​ក៏​រាយ​ការ​ណ៍​ទៅ​អា​ជ្ញាធរ​ឱ្យ​ជួយ​អន្តរា​គម​ន៍ រហូត​នាំ​គ្នា​ចាប់​ប្រពន្ធ​គាត់​ចង​ដៃ​ជាប់​គ្រែ ដើម្បី​កុំ​ឲ្យ​ខាំ​ដៃ ហើយ​ត្រូវ​អាជ្ញាធរ​ឃុំ​ជួយ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ទាំង​យប់​តែ​ម្ដង​។

ប៉ុន្តែ​ជុំវិញ​ករណី​ស្ត្រី​រង​គ្រោះ​ ដែល​មហាជន​កំពុង​ភ្ញាក់ផ្អើល​ថា ត្រូវ​ឆ្កែឆ្កួត​ខាំ​នេះ បែរជា​គ្រូពេទ្យ​ជំនាញ​មួយ​ចំនួន​បា ន​ព្យាយាម​លាក់បាំង​ទៅ​វិញ​ កាលពី​ថ្ងៃ​ទី​០៥​ មីនា ខណៈអ្នក​សារ​ព័​ត៌​មានបាន​ព្យាយាម​សួរ
នាំ​គ្រូពេទ្យ​ប្រចាំ​ «​អគារ​ម​ជ្ឍ​មណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត និងអគារ​ពិគ្រោះ​ពិនិត្យ​ជំងឺ​»នៃ​មន្ទីរពេទ្យ​ខេត្ត​នេះ តែ​ក្រុម​គ្រូពេទ្យ​ទាំងនោះ​ សុទ្ធ​បាន​តែ​បដិសេធ​ដូច​ៗ​គ្នា​ថា «​គ្មាន​អ្នកជំងឺ​ឆ្កែឆ្កួត ឬឆ្កែ​ខាំ ​ត្រូវ​បាន​បញ្ជូនមក​​សង្គ្រោះ​នៅ​​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នេះ​ទេ​»​ ។

ដោយឡែក​ លោក​វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​បដិសេធ​ដែរ​ថា មិន​បានដឹង​រឿង​នេះ​ដែរ ដោយ​លោក​បាន​និ​យាយ​ដូច្នេះ​ថា «​រឿង​នេះ​ ខ្ញុំ​មិន​បានដឹង​ទេ មក​សួរ​ខ្ញុំ​ ធ្វើ​ម៉េចខ្ញុំ​ដឹង ទាល់តែ​សួរ​ខាង​​មន្ទីរ​​ពេទ្យ​ ទើប​គេ​ដឹង​» ​។

បើ​ទោះជា​មានការ​បដិសេធ​ពី​គ្រូ​ពេទ្យ​បែប​នេះ​ក្ដី បើ​តាម​លោក​កើត ចិន្តា មេឃុំ​បួរ ស្រុក​ភ្នំព្រឹក​ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ពួន យឿ​ម អាយុ​៣៧​ឆ្នាំ ដែល​ត្រូវ​ឆ្កែ​ខាំ​នោះ គឺ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ព្រោះ​លោក​ជា​អ្នក​បញ្ជូន​ស្ត្រី​រូប​នេះ ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ផ្ទាល់ ​។ លោក​មេឃុំ​​​បញ្ជាក់​ទៀត​ថា ក្រោយ​លោក​បាន​បញ្ជូន​ទៅ​ពេទ្យ​មួយ​ថ្ងៃ លោក​ក៏​បាន​ទៅ​សួរសុខទុក្ខ​អ្នកជំងឺ​នេះ​ដែរ តែ​ហាក់​បាន​ធូរស្រាល​ហើយ ។ តែ​គ្រូពេទ្យ​មិន​បាន​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ មាន​ជំងឺ​អ្វី​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា «អ្នកជំងឺ​នេះ ​មិន​មាន​ជំងឺ​ឆ្កែ​ឆ្កួត​ខាំ​ទេ» ។

ព័ត៌មានលម្អឹត​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ