ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ​ បា.ញ់​ ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​ និង​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វាត់​ព្រំដែន​

5 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ​៖ ​កាលពី​ថ្ងៃ៥ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ​ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អមដំណើរ​ដោយ​លោក​ម៉ែ​ន…

​ខេត្តស្វាយរៀង ​៖ ​កាលពី​ថ្ងៃ៥ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ​ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អមដំណើរ​ដោយ​លោក​ម៉ែ​ន ​វិបុល​ អភិបាល​ខេត្តស្វាយរៀង​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​នាយទាហាន នាយទាហានរង​ ពល​ទាហាន​ និង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់ ព្រំដែន​និង​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១៥៨​ ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក ​ខេត្តស្វាយរៀង​។

ក្នុង​ឱកាសនោះ​ផងដែរ​នេះ​ក៏​មាន​លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​និង​ប្រតិភូ​ក្រសួង​កា​ពារ​ជាតិ​លោក​អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោកស្នងការ​រង​នគរបាល​ខេត្ត​លោក​អភិបាលស្រុក​ពាក់ព័ន្ធ​និង​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​និង​យោធា​ការពារ​ព្រំដែន​ព្រមទាំង​កងកម្លាំង​ជា​ច្រើន​ទៀត​។

​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​
ប៊ុ​ន​ រ៉ា​នី​ ហ៊ុន ​សែន ​ដែល​សម្តេច​ទាំង​ពីរ​​បាន​យកចិត្តទុកដាក់​ចំពោះ​សុខ​និង​ទុក្ខ​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរ​មុខ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ពិជ័យ​សេនា​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​គំរូ​វីរភាព​របស់​កង កម្លាំង​ទាំងអស់​ ជា​ពិសេស​អាជ្ញាធរ​ភូមិ ឃុំ​ ស្រុក ​ខេត្ត​ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​។​

​សម្ដេច​ពិជ័យ​សេនា​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវ​តែ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​និង​សាមគ្គី​ភាពល្អ​ជាមួយ​បណ្ដា​សមត្ថកិច្ច​ប្រទេស​ជិតខាង​ដើម្បី​ឲ្យ​ព្រំដែន​យើង​ទាំងអស់​ក្លាយជា​ព្រំដែន​សន្តិភាព​ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​

​ក្នុង​នោះ​ដែរ​សម្តេច​ពិជ័យ​សេនា​ទៀ​ បាញ់​ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នូវ​អនុសាសន៍​១០​ចំណុច​របស់​សម្តេច​តេ​ជោ​ដែល​បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៅ​ថ្ងៃ​ទី​២៤ ​ខែមករា​ ឆ្នាំ​២០១៩​កន្លង​មក​។

សម្ដេច​ក៏​បាន​ក្រើនរំឭក​ដល់​នាយ​និង​ពល​កងកម្លាំង​ទាំងអស់​ថា បើ​ទោះបីជា​មាន​ក្រុម ​ឬពួក​ណា​កេណ្ឌ កងទ័ព​ប្រមូលផ្តុំ​ឬ​ក៏​ចង់​ធ្វើ​បដិវត្តន៍​នោះ​ ក្នុង​នាម​យើង​ជា​កងកម្លាំង​ក៏​ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ​ស្របច្បាប់ ដោយ​មិន​ឲ្យ​ក្រុម​ឬ​ក៏​ជន​ណា​មក​បំផ្លាញ​នូវ​សុខ​សន្តិភាព​នោះ​បាន​ឡើយ ព្រោះ​សុខ​សន្តិភាព​ដែល​មាន​បាន​មក​សព្វ​ថ្ងៃនេះ​គឺ​មាន​តម្លៃ​មហាសាល​ធំធេង​ណាស់​ដោយ​មិន​អាច​នឹង​កាត់ថ្លៃ​បាន​នោះ​ឡើយ​។​

​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល​សម្តេច​ពិជ័យ​សេនា​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំង​បី​ក្នុង​មួយ​អង្គភាព ទទួល​បាន​ថវិកា​មួយ​លាន​រៀល​ព្រមទាំង​បាន​ផ្ដល់​ជូន​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ចំនួន​៦​គ្រឿង​ដល់​កម្លាំងយោធា​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ល្បាត​ការពារ​ព្រំដែន​ ។ បន្ទាប់​មកសម្តេចពិជ័យសេនាបាន​​ចុះ​ពិនិត្យ​ការ​ឈុស​​ឆាយ​ដី​សាងសង់​ផ្លូវ​ក្រ​វាត់​ព្រំដែន​បត់​ត្រាស់​ ឃុំ​ដូង​ ស្រុក​រមាស​ហែកផងដែរ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ