ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​ដ្ឋាន​នគរបាល​ខណ្ឌសែនសុខ​រៀប​ចំ​ពិធីអបអរទិវាសិទ្ធិនារី ៨ មីនា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​រៀបចំ​​អបអរ​ទិវា​សិ​ទ្ឋ​ិ​នារី ៨ ​មីនា ក្រោម​អធិបតីភាព…

រាជធានីភ្នំពេញ ៖ ​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​រៀបចំ​​អបអរ​ទិវា​សិ​ទ្ឋ​ិ​នារី ៨ ​មីនា ក្រោម​អធិបតីភាព លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង និ​លោក ហោ វាសនា អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ពិធី​សំណេះ​សំណាង​ដល់​បងប្អូន​នារី​ចំនួន​២០​នាក់ និង​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ដល់​បងប្អូន​នារី ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៨០​.០០០​រៀល សារុង​១ ទឹកក្រូច​១​កេស និង​មី​១​កេស ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក ហោ វាសនា បាន​ផ្តល់​ថវិការ​ផ្ទាល់​ដល់​នារី​ដែល​មាន​ផ្ទៃពោះ​ចំនួន​៤​នាក់ ក្នុង​ម្នាក់​ៗទទួល​បាន​ថវិកា​ចំនួន​១០០.០០០​រៀល បន្ថែម​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ