ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​និង​អតិថិជន​ កុំ​​បន្ត​ជឿ​​អ្នក​​​ចែក​ចាយ​​និង​តំណាង​​ក្រុមហ៊ុន១៣​នាក់ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនអ​អេ​ហ្វ​៣វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) សូម​ជម្រាប​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ សមាជិក និង​សាធារណៈជនឱ្យ​​បាន​​ជ្រាប​ថា «ក្រុមហ៊ុនអ​ អេ​ហ្វ​៣ វើ​ល​ដ៍…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនអ​អេ​ហ្វ​៣វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) សូម​ជម្រាប​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ សមាជិក និង​សាធារណៈជនឱ្យ​​បាន​​ជ្រាប​ថា «ក្រុមហ៊ុនអ​ អេ​ហ្វ​៣ វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) ប្រកប​អាជីវកម្ម​ស្របច្បាប់ ហើយ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​ការ​គ្រប់គ្រងធនធានមនុស្ស និង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ​។

នៅ​ក្នុង​លិខិត​របស់ក្រុមហ៊ុន អ​អេ​ហ្វ​៣ វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) បន្ត​ថា ចំណែក​ការ​បញ្ឈប់​សមាជិក និង​បិទ​គណនី (​អា​ខោ​ន​) ទាំង​១៣​រូប និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ពី​ក្រុមហ៊ុន អ​អេ​ហ្វ​៣ វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នោះ មិនមែន​ជា​ហេតុផល​របស់​ក្រុមហ៊ុន​ឡើយ គឺ​ពួក​គាត់ (១៣​រូប​) បាន​ធ្វើការ​ចាក​ចេញពី​ក្រុមហ៊ុនដោយ​ស្ម័គ្រចិត្ត ដើម្បី​ទៅ​ធ្វើ​មុខរបរអាជីវកម្ម ថ្មី​មួយទៀត ដែល​មាន​លក្ខណៈប្រហាក់ប្រហែល និង​ក្រុមហ៊ុន​អ​អេ​ហ្វ​៣ វើ​ល​ដ៍ (​ខេ​ម​បូ​ឌា​) តែ​ប៉ុណ្ណោះ​។

សមាជិក​ដែល​ល្មើស​នឹង​វិន័យ​និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​នៃ​ក្រុមហ៊ុន​នោះ ត្រូវ​បាន​រាយ​នាម​បញ្ឈប់​មាន​ដូច​ជា​៖

១. លោក លី ស៊ី​ន​ន្ទ
២. លោក ព្រុំ វិចិត្រ
៣. លោក យ៉ុ​ង ចម្រើន
៤. លោក អាត វិ​ឆ័​យ
៥. លោក ហុច លុ​ច
៦. លោក ខាត់ ដា​ណេ
៧. លោក ទេព តុលា
៨. លោក ហាន សីហា
៩. លោក ដួង រ៉ែ​ម
១០. លោក ចេ​ង សុ​ភ័ក្ត្រ
១១. លោក ស៊ូ តារា​រិ​ទ្ធ
១២. លោក ម៉ាក់ បញ្ញា​រ័​ត្ន
១៣. មាស ណា

ចំពោះ​សមាជិក និង​ថ្នាក់​ដឹ​នាំ​ទាំងអស់ ក្រៅពី​សមាសភាព​ត្រូវ​បាន​បញ្ឈប់​ទាំង​១៣​រូប និង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ខាងលើ ក្រុមហ៊ុន អ​អេ​ហ្វ​៣ វើ​ល​ដ៍ ពុំ​បាន​បិទ​គណនី ឬ ដោះ​ដូរ​លេខ​កូដ របស់​ពួក​គាត់​ឡើយ​។

ផ្ទុយ​ទៅ​វិញ បើ​ថ្នាក់ដឹកនាំ ឬ សមាជិក​ណា​ម្នាក់​មាន​បញ្ហា​គណនី (​អា​ខោ​ន​) បើក​មិន​ចេញ ឬ មាន​បញ្ហា (Password) មិន​អាច​ប្រើប្រាស់​គណនី (​អា​ខោ​ន​) សូម​ទំនាក់ទំនង​មក​ការិយាល័យ កណ្តាល​ក្រុមហ៊ុន (​ផ្សារ​សុ​វ​ណ្ណា​) រៀង​រាល់​ម៉ោង​ធ្វើការ ៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច និង​ភ្ជាប់​មក​ជាមួយ អត្តសញ្ញាណប័ណ្ណ​ផង​។ ដើម្បី​ជួយ​សម្រួល​ការងារ (Password) ទាំងអស់​និង​បើកប្រាក់ Bonus ជូន​សមាជិក​យើង​គ្រប់​ៗ​គ្នា ជា​ធម្មតា ចាប់​ថ្ងៃ​ជូនដំណឹង​ពី​ពេល​នេះ​តទៅ ​៕

អត្ថបទសរសេរ ដោយ