ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹមឆ្កែកាច…តែចែនេះកាចជាងឆ្កែ​១០​ដង​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​គួរ​ឱ្យ​ថ្កោលទោស​ណាស់ ដែល​ស្ត្រី​ចិញ្ចឹម​ឆ្កែ​កាច​រូប​នេះ​ លើក​ព្រនង់​វាយ​ទៅ​លើ​លោកតា ដោយ​ខ្វះ​ក្តី​មេត្តា​បែប​នេះ​សោះ​ ដែល​អ្នកខ្លះ​ស្តីឱ្យ​ថា ​ដូច​ជា​កោងកាច​ឆ្នាស់​ឆ្នើម​ពេក ព្រោះតែ​រឿង​ឆ្កែ ។…

ខេត្តកណ្តាល ៖ ពិតជា​គួរ​ឱ្យ​ថ្កោលទោស​ណាស់ ដែល​ស្ត្រី​ចិញ្ចឹម​ឆ្កែ​កាច​រូប​នេះ​ លើក​ព្រនង់​វាយ​ទៅ​លើ​លោកតា ដោយ​ខ្វះ​ក្តី​មេត្តា​បែប​នេះ​សោះ​ ដែល​អ្នកខ្លះ​ស្តីឱ្យ​ថា ​ដូច​ជា​កោងកាច​ឆ្នាស់​ឆ្នើម​ពេក ព្រោះតែ​រឿង​ឆ្កែ ។

ស្តែង ស្ត្រី​រូបនេះ ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន បន្ទាប់​ពី​យក​ដំបង​ប្ញស្សី​ទៅ​វាយ​ក្បាល​លោកតា​ម្នាក់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​លោកតា​ដើរ​កាត់មុខ​ផ្ទះ ហើយ​ឆ្កែ​របស់​ស្ត្រី​រូប​នេះ​ព្រុស​ និង​ស្ទុះ​មក​រក​ខាំ​ ត្រូវ​លោកតា​យក​ឈើច្រត់​វាយ​ឆ្កែ ព្រោះ​ខ្លាច​ខាំ​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ ​ផ្ទុះ​កំហឹង​តែ​ម្តង​ខ្លាំង​ជាង​ឆ្កែ ដែល​គាត់​ចិញ្ចឹម​ទៅ​ទៀត ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៤ មីនា វេលា​ម៉ោង​០៤ ​និង​២០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។ លោកតា​ឈ្មោះ លីវ ឈៀង អាយុ​៩៤​ឆ្នាំ ចាស់ជរា​ណាស់​ទៅ​ហើយ ធ្វើ​ដំណើរ​តិច​ៗ​ដោយ​មាន​ឈើច្រត់​ផង​បាន​រង​របួស​ក្បាល​និង​ដៃ​ឆ្វេង ។ស្ត្រី​ដៃដល់​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀ​ក អាយុ​២៨​ឆ្នាំ ជា​កម្មការិនី ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​លោកតា​ឈ្មោះ លីវ ឈៀង បាន​ដើរ​កាន់​ឈើច្រត់​តាម​ផ្លូវលំ​ មុខ​ផ្ទះ​ស្ត្រី​ឈ្មោះ ម៉ូ​វ ង៉ិ​ច​ហៀ​ក ។ ពេល​នោះ​ឆ្កែ​របស់​ស្ត្រី​នោះ​ចំនួន​២​ក្បាល​ បាន​ចោមរោម​ព្រូស​ខ្លាំង​ៗរត់​ចេញពី​ក្នុងផ្ទះ​ស្ទុះ​មក​ចង់​ខាំ​លោកតា ភ្លាម​នោះ ​គាត់​បាន​​យក​ឈើច្រត់​យារ​វាយ​ឆ្កែ ដើម្បី​កុំ​ឲ្យ​ឆ្កែ​ខាំ​ក៏​ត្រូវ​ឈ្មោះម៉ូ​វ ង៉ិ​ច​ហៀ​ក​ចោទ​ថា​វ៉ៃ​ឆ្កែ​របស់​ខ្លួន ក៏​យក​ដំបង​ឫស្សី មក​វាយ​ក្បាល​លោកតា​បណ្តាល​ឲ្យ​បែកចេញ​ឈាម​និង​មាន​ស្នាម​មុត​ដៃ​ចេញ​ឈាម​ទៀត​ផង ។

អត្ថបទសរសេរ ដោយ