ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ដំណើរ​ទស្សនកិច្ចលោកប្រ​ធានាធិ​បតីកូរ៉េ​នៅ​កម្ពុជា…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មូ​ន ជេ​អុ​ី​ន ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់ទី​១៦ ខែមីនា ។…

រាជធានី​ភ្នំពេញ ៖ លោក មូ​ន ជេ​អុ​ី​ន ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់ទី​១៦ ខែមីនា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ ភាគី​ទាំង​២ កម្ពុជា​-​កូរ៉េ នឹង​ចុះហត្ថលេខា
​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដូច​ជា ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជា​ដើម ។

តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មូ​ន ជេ​អុ​ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹងអញ្ជើញ​​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ ។ ក្នុង​អំឡុង​ពេល​​ទស្សនកិច្ច​នេះ លោក មូ​ន ជេ​អុ​ី​ន នឹង​ចូល​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​នៅ​ព្រះ​បរមរាជវាំង ហើយ​នឹង​ជួប​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ លោក​ប្រធានាធិបតី មូ​ន ជេ​អុ​ី​ន និង សម្តេច
តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត​។

ជាមួយ​នេះ ក៏​ផ្លាស់​ប្តូរ​យោបល់​គ្នា​ផង​ដែរ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​ជា​កង្វល់​និង​ផលប្រយោជន៍​រួម​។បន្ទាប់​ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹងអញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាសព័ត៌មាន​រួម​គ្នា ។ លោក​ប្រធានាធិបតី មូ​ន ជេ​អុ​ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹង​ថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ។

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​កម្ពុជា​របស់​លោក​ប្រធានាធិបតី មូ​ន ជេ​អុ​ី​ន គឺជា​ព្រឹ​តិ្តការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សា​ធា ណ​រដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ ។ គួរ​បញ្ជាក់​ថា កាលពី​ខែមករា​កន្លង​ទៅ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក មូ​ន ជេ​អុ​ី​ន​(Moon Jae-in) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​ខែមីនា​ខាង​មុខ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មានការ​ចុះ​ហត្ថ​លេខ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​កូរ៉េ ក្នុង​ការ​បើក​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​រួម​គ្នា​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជានិង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​កូរ៉េ ដែល​មាន​វិទ្យាស្ថាន២៦​នៅ​កូរ៉េ ។ យោង​តាម​ឯកសារ​បាន​ឲ្យ​ដឹង​ថា លោក មូ​នជេ​​េ​អុ​ី​ន កើត​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​១៩៥៣ ក្លាយជា​សមាជិក​សភា​កូរ៉េ​ខាងត្បូង​អាណត្តិ​ទី​១៩ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ចាប់តាំងពី​ឆ្នាំ​២០១៧ ។ លោក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស រើស​ជា​ប្រធានាធិបតី បន្ទាប់​ពី​លោក​ជំទាវ​ប្រ​ធានា ធិ​បតី ប៉ាក គុន​ហេ​(Park Geun-hye) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ។ លោក​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ (​បន្ទាប់​មក​ជា​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ថ្មី​) ។

លោក មូ​ន ជេ​អុ​ី​ន ធ្លាប់​ជា​សេនាធិការ​របស់លោក​ប្រធានាធិបតី រ៉ូ​មូ យុន (Ro Moo-Hyun) ។ លោក​បាន​ក្លាយទៅជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦និង​ជា​សមាជិក​សភា​អាណត្តិ​ទី​១៩(២០១២-២០១៦) ។ លោក​ជា​អតីត​បេក្ខភាព​ប្រ​ធានាធិ​បតី​មក​ពី​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ តែ​បាន​ចាញ់​សំឡេង​ឆ្នោត​របស់​លោក​ជំទាវ ប៉ាក គុន​ហេ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២ ។ ក្នុង​តួនាទី​ប្រធានាធិបតី លោក មូ​ន ជេ​អុ​ី​ន បាន​ជួប​ជាមួយ​លោក គី​ម ជុង​អ៊ុ​ន ប្រ​ធានាធិ​បតី​កូរ៉េ​ខាងជើង កាលពី​ខែមេសា​និង​ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ជំនួប​កំពូល​កូរ៉េ ៕ ​