ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BOOSTRONG ROCK ON FIRE តន្ត្រី​រ៉ករ៉កដ៏​ធំ​មហិមា​​ដល់​ស្វាយ​រៀង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មហា​ព្រឹត្តិការណ៍​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ ទើប​ត្រឡប់មក​វិញ​ឆ្នាំ​នេះ​ បាន​រំកិល​ខ្លួន​ទៅ​ដល់​ខេត្តស្វាយរៀង​ហើយ​ នៅ​ស​ប្ដា​ហ៍​នេះ​ នៅថ្ងៃ​ទី៨ និង​ទី​៩ មីនា…

រាជធានី​ភ្នំពេញ ​៖ មហា​ព្រឹត្តិការណ៍​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ ទើប​ត្រឡប់មក​វិញ​ឆ្នាំ​នេះ​ បាន​រំកិល​ខ្លួន​ទៅ​ដល់​ខេត្តស្វាយរៀង​ហើយ​ នៅ​ស​ប្ដា​ហ៍​នេះ​ នៅថ្ងៃ​ទី៨ និង​ទី​៩ មីនា ទីតាំង​នៅ​ទីធ្លា​វិមាន​ឯករាជ្យ​ទី​រួម​ខេត្ត​ស្វាយរៀង​ ។ ជា​ការ​ពិត​ណាស់ ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បែប​រ៉កដ៏​ធំ​មហិមា​មួយ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ទី​២ ខែមីនា ២០១៩ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ ដែល​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ និង​មានការ​
គាំទ្រ​យ៉ាង​ពេញទំហឹង​ហើយ​នោះ ស​ប្ដា​ហ៍​នេះ​តន្ត្រី​បែប​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​មុនគេ និង​ធំ​ជាងគេ BOOSTRONG ROCK ON FIRE នឹង​ទៅ​ខេត្តស្វាយរៀង​ហើយ​ ។

មហា​ព្រឹត្តិការណ៍​បែប​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​បាន​ត្រលប់​មក​វិញ​សា​ជា​ថ្មី​នៅ​ស​ប្ដា​ហ៍​នេះ​នឹង​ផ្ដល់​ជួន​អ្នក​ស្វាយ​រៀង​ជាមួយ​កម្មវិធី​ធំ​ជាង​មុន ខ្លាំង​ជាង​មុន កក្រើក​ជាង​មុន កាន់តែ​សប្បាយ​ជាង​មុន កាន់តែ​អស្ចារ្យ​ជាង​មុន ឈ្នះ​រង្វាន់​ច្រើន​ជាង​មុន ជាមួយ BOOSTRONG ROCK ON FIRE 2019​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​បាន​រៀបចំ​មហា​ព្រឹត្តិការណ៍​បែប​រ៉ក រ៉ក ដ៏​ធំ​មហិមា​មុន​គេ​ និង​ធំ​ជាងគេ​នៅ​កម្ពុជា​យើង​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​និង​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​បង​ប្អូន​យើង​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​មុន​។

​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក​នេះ​កំពូល​តារាចម្រៀង​រ៉ក​ជា​ច្រើន​ដួង​ប្រចាំ​ប្រទេស​នឹង​អញ្ជើញ​ទៅ​ជួប​ជាមួយ​បងប្អូន​យើង​គ្រប់​ទិស​ទី​ម្ដង ដើម្បី​នាំ​យក​ភាព​សប្បាយ​រីករាយ​ពេញ​មហា​ព្រឹត្តិការណ៍​ដ៏​មហិមា​ប្រចាំឆ្នាំ​2019​នេះ​។ ក្រៅពី​ភាព​សប្បាយ​ៗ​បែប ROCK ជា​ច្រើន​ហើយ លោក​អ្នក​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ដោយ​សេរី ជា​ច្រើន​ដូច​ជា​រង្វាន់​ម៉ូតូ​កាលី​ប​យុវវ័យ Kawasaki ទូរទស្សន៍ Smart
TV ជា​ច្រើន​គ្រឿង និង​ឈ្នះ​ទឹកប្រាក់​ជា​ច្រើន​ទៀត​ផង ។

កុំ​ភ្លេច​ចូលរួម​តន្ត្រី​បែប​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​! ជួប​កំពូល​តារា​ល្បី​ៗ និង​រាំ​លេង​កំសាន្ត ស្រែកច្រៀង​ជាមួយ​តារាចំរៀង​ជា​idol លោក​អ្នក​។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​លោក​អ្នក​នឹង​បាន​ភ្លក្ស រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ខ្លា​ង​ជាង​! យូរ​ជាង​! ៕

អត្ថបទសរសេរ ដោយ