ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បសុពេទ្យ​ខេត្ត​ដុ​ង​ថាប់​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​សត្វ​ដល់​មន្ត្រី​បសុពេទ្យ​ខេត្តព្រៃវែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​ការពារ​សត្វ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​កុំអោយ​ផ្ទុះ​កើត​ជម្ងឺ​និង​ឆ្លង​រាលដាល​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា​ម្សិលមិញ​នេះ​មន្ត្រី​បសុពេទ្យ​ខេត្ត​ដុ​ង​ថាប់​ប្រទេស​វៀតណាម​បាន​នាំ​យក​វ៉ាក់សាំង​ប៉ិច​កូ​សាយ ចំនួន​៨៥៥​ដុំ​ស្មើ និង​១៧១០​លី​ត្រ ដែល​ជា​ថ្នាំ​បាញ់​សម្លាប់​មេរោគ​មក​ប្រគល់​ជូន​មន្ត្រី​បសុពេទ្យ​ខេត្តព្រៃវែង​ទុក​សម្រាប់​បាញ់​ទៅ​លើ​ទ្រុង​សត្វ និង​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ​ដែល​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ។ លោក​ចិន…

ខេត្តព្រៃវែង ៖ ដើម្បី​ការពារ​សត្វ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​កុំអោយ​ផ្ទុះ​កើត​ជម្ងឺ​និង​ឆ្លង​រាលដាល​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា​ម្សិលមិញ​នេះ​មន្ត្រី​បសុពេទ្យ​ខេត្ត​ដុ​ង​ថាប់​ប្រទេស​វៀតណាម​បាន​នាំ​យក​វ៉ាក់សាំង​ប៉ិច​កូ​សាយ ចំនួន​៨៥៥​ដុំ​ស្មើ និង​១៧១០​លី​ត្រ ដែល​ជា​ថ្នាំ​បាញ់​សម្លាប់​មេរោគ​មក​ប្រគល់​ជូន​មន្ត្រី​បសុពេទ្យ​ខេត្តព្រៃវែង​ទុក​សម្រាប់​បាញ់​ទៅ​លើ​ទ្រុង​សត្វ និង​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ​ដែល​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ។

លោក​ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​បសុពេទ្យ​ខេត្តព្រៃវែង និង​មន្ត្រី​បសុពេទ្យ​ខេត្ត​ដុ​ង​ថាប់​តែងតែមាន​កិច្ចសហការ​គ្នា​ជាប់​ជា​ប្រចាំ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាប់​ជា​និច្ច បើសិនជា​សត្វ​មាន់​ទា​គោក្របី ពិសេស​ជ្រូក​របស់​អ្នកស្រុក​នៅ​ក្នុង​ខេត្តព្រៃវែង​ផ្ទុះ​កើត​ជំងឺ យើង​និង​ផ្តល់​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ដុ​ង​ថាប់​ភ្លាម ហើយ​បើ​ផ្ទុះ​កើត​នៅ​ខេត្ត​ដុ​ង​ថាប់​គេ​ក៏​ផ្តល់​ព័ត៌មាន​នេះ​មក​ខាង​ព្រៃវែង​យើង​ភ្លាម​ដែរ ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​សត្វ​កុំអោយ​ឆ្លង​រាលដាល​ជម្ងឺ​ពី​ខ្មែរ​ទៅ​វៀតណាម ឬ​ពី​វៀតណាម​មក​ខ្មែរ ព្រោះ​ជម្ងឺ​សត្វ​វា​មិន​ស្គាល់​ព្រំដែន​ប្រទេស​នោះ​ទេ ។

លោក​ចិន វិសាល​បាន​បន្ត​ទៀត​ថា តាម​រយៈ​ការ​សហការ និង​ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេលវេលា​ធ្វើ​អោយ​ខេត្ត​ទាំង​២​ព្រៃវែង និង​ដុ​ង​ថាប់ បាន​គេច​ផុត​ពី​ការ​ផ្ទុះ​កើត​ជម្ងឺ​ផ្សេង​ៗ​ជាក់ស្តែង​ពី​មុន​ប្រទេស​វៀតណាម​បាន​ផ្ទុះ​កើត​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប៉ុន្តែ​ខេត្ត​ដុ​ង​ថាប់​មិន​មាន​កើត​ទេ ហើយ​ខេត្តព្រៃវែង​ក៏​គេច​ផុត​ពី​ជម្ងឺ​នេះ​ដែរ ។ សព្វ​ថ្ងៃនេះ​ខេត្ត​បី​របស់​វៀតណាម​កំពុង​ផ្ទុះ​កើត​ជម្ងឺ​ប៉េ​ស្តិ៍​ជ្រូក​អា​ហ្វ្រិ​ច ក៏​ប៉ុន្តែ​ខេត្ត​ដុ​ង​ថាប់ មិន​មាន​កើត​ជម្ងឺ​នេះ​ទេ ដូច្នេះ​ហើយ​ទើប​ជម្ងឺ​នេះ​មិន​អាច​ឆ្លង​រាលដាល​មក​ដល់​ខេត្តព្រៃវែង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ