ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហីឡើងចឹងផងប៉ិ​?…ផឹកនោម​មាន​កម្លាំង​ខ្លាំង​

5 ឆ្នាំ មុន

អង់គ្លេស​ ៖ តាម​ប្រភព​​ពីMetroបានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់បាន​អះអាង​ថា​ មាន​កម្លាំង​ខ្លាំង​ជាង​កាលពីមុន ដោយសារ​តែ​រក​ឃើញ​អាហារ​ដ៏​អស្ចារ្យ​មួយ ដែល​វា​គឺជា​ទឹកនោម​របស់​គាត់​ផ្ទាល់​តែ​ម្តង​ ។ លោក Fabian…

អង់គ្លេស​ ៖ តាម​ប្រភព​​ពីMetroបានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់បាន​អះអាង​ថា​ មាន​កម្លាំង​ខ្លាំង​ជាង​កាលពីមុន ដោយសារ​តែ​រក​ឃើញ​អាហារ​ដ៏​អស្ចារ្យ​មួយ ដែល​វា​គឺជា​ទឹកនោម​របស់​គាត់​ផ្ទាល់​តែ​ម្តង​ ។

លោក Fabian Farquharson អាយុ​៣៧​ឆ្នាំ បាន​ចាប់ផ្តើម​ផឹកទឹក​នោម​ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​ឃើញ​អត្ថបទ​ជា​ច្រើន​សរសេរ​ពាក់ព័ន្ធ​ពីសារ​ប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹកនោម​ ។ កាលនោះ គាត់​ចេះ​តែ​មាន​អាកា​រៈ​ឈឺក្រពះ​រហូត ដោយសារ​តែ​ទម្លាប់​ទទួលទាន​អាហារ Fastfood ពាស​វាល​ពាស​កាល​។ គ្រាន់តែ​ផឹកទឹក​នោម​ហើយ​ភ្លាម គាត់​ក៏​មាន​អារម្មណ៍​ថា ​ធូរស្បើយ​។ តាំងពី​ផឹកទឹក​នោម​ជា​លើក​ដំបូង​ រ​ហូត​ ​មក​ដល់​​ពេល​នេះ គឺ​មាន​រយៈពេល​ដល់​ទៅ៣​ឆ្នាំទៅ​ហើយ​។

គាត់​បាន​និយាយ​ពី​បទ​ពិសោធន៍​ផឹកទឹក​នោម​ជា​លើក​ដំបូង​របស់​គាត់​ថា វា​ពិតជា​ពិបាក​មែនទែន​ក្នុង​ការ​លេប​ចូល​ តែ​នា​ពេល​នេះគាត់​ផឹក​វា​ជំនួស​ទឹក​ទៅ​ហើយ ​។ គាត់​ថា ​រាល់ពេល​ដែល​គាត់​ផឹក គឺ​គាត់​មាន​កម្លាំង​​ខ្លាំង រហូត​ទាល់តែ​ហាត់ប្រាណ​បញ្ចេញ​ចោល ​ទើបបាន​ធូរស្រាល​វិញ​។

តើ​អ្នក​គិត​ថា​ វា​ពិតជា​ចម្លែក​ខ្លាំង​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ