ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​២​លាន​ដុល្លារ​អាម​រិ​ក​សម្រាប់​១២​ខែ​ដោះ​មីន​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហរដ្ឋ​មេ​រិ​កបាន​ផ្តល់​ជំនួយ​២​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​អង្គភាព​ស៊ី​ម៉ាក់​សម្រាប់​ការ​ដោះ​មីន​នៅ​កម្ពុជា ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង រតនា​អគ្គនាយក​ស៊ី​ម៉ាក់ កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋ​មេ​រិ​កបាន​ផ្តល់​ជំនួយ​២​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​អង្គភាព​ស៊ី​ម៉ាក់​សម្រាប់​ការ​ដោះ​មីន​នៅ​កម្ពុជា ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង រតនា​អគ្គនាយក​ស៊ី​ម៉ាក់ កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩​នេះ មន្ត្រី​គ្រប់គ្រង​គម្រោង​កម្មវិធី​ជំនួយ​ដោះ​មីន​មក​ពី​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​ប្រតិបត្តិការ​របស់​អង្គភាព​ស៊ី​ម៉ាក់​នៅ​ទិស​ខេត្ត​ត្បូងឃ្មុំ ។

ទន្ទឹង​នឹង​នេះ​ដែរ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តល់​ជំនួយ​មក​អង្គភាព​ស៊ី​ម៉ាក់​ចំនួន​២​លាន​ដុ​លា្ល​រ​សម្រាប់​រយៈពេល​១២​ខែ​(០១​ខែមីនា ២០១៩-២៨ ខែកុម្ភៈ ២០២០) ហើយ​គម្រោង​នេះ​ជា​ឆ្នាំ​ទី​២ នៃ​ការ​ដេញថ្លៃ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ។ គំរោង​នេះ​ជា​កិច្ចសហការ​វាង​អង្គភាព​ស៊ី​ម៉ាក់ និង​អង្គការ NPA ដែល​ត្រូវ​ចុះ​ហត្ថ​ល​ខា​អនុវត្ត​គម្រោង​រវាង CMAC និង​NPA ដ៏​ខ្លី​ខាង​មុខ​នេះ ! ។

សូម​រំលឹក​ថា នៅ​ឆ្នាំ​២០១៨ អង្គភាព​ស៊ី​ម៉ាក់​បាន​ទទួល​ជំនួយ​ថវិកា​ចំនួន​១.៦​លាន​ដុល្លារ​ពី​អា​មេ​រិ​ក ដើម្បី​បោសសម្អាត​គ្រាប់បែក​ចង្កោម​រយៈពេល​មួយ​ឆ្នាំ (​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​នេះ​ជា​ឆ្នាំ​ទី​១ នៃ​រយៈពេល​២​ឆ្នាំ​) លើ​ផ្ទៃដី​២,២០០​ហិ​កតា នៅ​ខេត្ត​ភាគ​ខាងកើត​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ